Advertisement
Advertisement
គម្រោង​អភិវឌ្ឍន៍នៅខេត្ត​សៀមរាប

ក្រុមហ៊ុន NagaCorp បង្ហាញគម្រោងអភិវឌ្ឍន៍​​រមណីយដ្ឋាន​តម្លៃ ៣៥០ លានដុល្លារ នៅសៀមរាប


ក្រុមហ៊ុន NagaCorp Ltd ដែលជាម្ចាស់ និងជា​ប្រតិបត្តិករ សណ្ឋាគារ និងកាស៊ីណូ NagaWorld ក្នុង​រាជធានីភ្នំពេញ បានបង្ហាញ​ពីគម្រោងអភិវឌ្ឍន៍​រមណីយដ្ឋាន​មិនមែន​កាស៊ីណូ​តម្លៃ ៣៥០ លានដុល្លារអាមេរិក នៅក្នុងខេត្ត​សៀមរាប ក្នុងគោលដៅ​លើក​កម្ពស់​ផ្សព្វផ្សាយពីក្រុមហ៊ុន ​NagarWold និងប្រាសាទ​អង្គរវត្ត ដែលជាបេតិកភណ្ឌ​ពិភពលោក​ថា ជានិមិត្តរូបតំណាងឲ្យ​វិស័យ​ទេសចរណ៍នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ Inside Asian Gaming។
អង្គរវត្តរបស់​កម្ពុជា ដែលជាទិសដៅទេសចរណ៍​ទី១ សម្រាប់​ភ្ញៀវទេសចរ
ដោយ
Advertisement

គម្រោង​ដែលពោរពេញ​ទៅដោយ​មហិច្ឆតានេះ ត្រូវបាន​បង្ហាញឡើង​ក្រោយពី រាជរេដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់សិទ្ធិ​រួចរាល់​ទៅឲ្យ​ក្រុមហ៊ុន Naga Group Global Limited ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ NagaCorp ដោយមាន​​កុងត្រា​ជួល​ដីទំហំ ៧៥​ហិកតា​ក្នុងរយៈពេល ៥០ឆ្នាំ ដែលមានទីតាំង​ចម្ងាយ​៥០០ម៉ែត្រ ខាងត្បូង​នៃ​តំបន់​ហាមឃាត់​ខាងក្រៅ​ជុំវិញ​ប្រាសាទអង្គរវត្ត។

តាមប្រភពព័ត៌មាន​ដដែលនេះ បាន​ឲ្យដឹងទៀតថា តាមអ្វីដែល​បានប្រកាស​ដោយ​ក្រុមហ៊ុន​ NagaCorp គឺផែនការ​អភិវឌ្ឍន៍នេះ នឹងត្រូវ​បញ្ចប់​រួចរាល់​នៅត្រឹម​ឆ្នាំ២០២៥ ពោលគឺ​ទំនងជា​អាច​រួចរាល់មុន​ពេល​ដែល​ Nagaworld 3 ដែល​វិនិយោគ​អស់ប្រមាណ ៣,៥ ពាន់លាន​ដុល្លារអាមេរិកនោះ បើក​ដំណើរការ​អាជីវកម្ម។

ក្នុងគម្រោង​របស់ NagaCorp នេះ ក៏នឹងមាន​បង្កើត​តំបន់​កម្សាន្ដ​មួយ ដែលមានឈ្មោះថា ទីក្រុង​សៀមរាប-ចិន (Siem Reap China Town) ដែល​នឹង​ការលក់​អាហារ​តាមផ្លូវ​ ការប្រគុំតន្ត្រី ការដើរទិញ​ទំនិញ រួមជាមួយ​នឹង​សួនច្បារ និងទឹក​ផងដែរ។

លើសពីនេះ ការបង្កើឲ្យមាន​បឹង​អច្ឆរិយ (Angkor Lake of Wonder) ដែល​មាន​នៅក្នុង​គម្រោងនេះ គឺអាចនឹង​ធ្វើឡើង​ធំជាង​ទំហំ​បូក​បញ្ចូលគ្នា​នៃ​តំបន់កម្សាន្ដ Disneyland និង Disney California Adventure នៅក្នុង​ទីក្រុង​រដ្ឋ​ Los Angeles សហរដ្ឋ​អាមេរិក​ទៅទៀត។

ក្រុមហ៊ុន NagaCorp បាន​និយាយថា ការអភិវឌ្ឍ​នេះ នឹង​បម្រើ​ដល់​ពហុបំណង​ជំរុញ​ឲ្យមាន​ការធ្វើ​ដំណើរ​កម្សាន្ដ​មកកាន់​ខេត្ត​សៀមរាប ស្របពេលដែល​នឹង​មាន​ផ្ដល់​ការផ្សព្វផ្សាយ​បន្ថែមទៀត ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ធ្វើដំណើរ​តភ្ជាប់​ខេត្ត​សៀមរាប និងរាជធានីភ្នំពេញ​តាម​​ជើងហោះហើរ​ផ្លូវ​អាកាស តាមផ្លូវទន្លេ និង​ផ្លូវគោក។ លើសពីនេះទៀត ក្រុមហ៊ុន​ក៏មាន​បំណង​ធ្វើការងារជាមួយ​នឹង​ភ្នាក់ងារ​ទេសចរណ៍​តាមអនឡាញ​នៅប្រទេសចិន និង​កន្លែងផ្សេងទៀត ដើម្បី​ផ្សព្វផ្សាយ​ពីដំណើរកម្សាន្ដ​មកកាន់​ខេត្តសៀមរាប និងរាជាធានីភ្នំពេញ​ថែមទៀតផង។

គម្រោង​បឹង​អង្គរ​អច្ឆរិយ នឹង​ត្រូវ​រចនាឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក Stealman Partners ដែលជា​ក្រុមហ៊ុន​រចនាប្លង់​របស់​ Nagaworld និងក្រុមហ៊ុន Gensler។

នៅពេលដែលគម្រោង​នៅខេត្ត​សៀមរាប​នេះ អាច​បង្ហាញពី​លទ្ធផល​ជាវិជ្ជមាន ក្រុមហ៊ុន NagaCorp ក៏មាន​បំណង​នឹង​ស្វែងរកឱកាស​អភិវឌ្ន៍​បន្ដ​នៅក្នុង​តំបន់​នៃ​ខេត្ត​ព្រះសីហនុ​ផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ចំណេញធនាគារអេស៊ីលីដាកើនដល់ ៩៩ លានដុល្លារ នៅ៩ខែ ឆ្នាំ២០២០

ព័ត៌មាន
នៅរយៈពេល៩ខែ ដំបូងនៅឆ្នាំ២០២០ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានរកប្រាក់ចំណេញក្រោយបង់ពន្ធកើនដល់ ៩៩ លានដុល្ល...

ក្រុមហ៊ុន​​ចិន Huawei សម្រេចចិត្ត​លក់​ជំនួញមួយផ្នែក​ចេញ​ដើម្បី​ធានា​​ការ​រស់រាន

ព័ត៌មាន
ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ​បំផុត​របស់ចិន គឺក្រុមហ៊ុន Huawei កំពុង​លក់​​ធុរកិច្ច​ផ្នែក​ស្មាតហ្វូន​យីហោ Honor របស់ខ្លួន ទៅឲ្យ​សម្ព័ន្ធ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ