វិវាទឧបត្ថម្ភធន

ចិនកើតទុក្ខមិនសុខចិត្តស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោក បង្កើតក្រុមអ្នកជំនាញ ជួយដោះស្រាយវិវាទឧបត្ថម្ភធនជាមួយសហរដ្ឋអាម៉េរិក


មហាក្សចិនបានស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បង្កើតក្រុមអ្នកជំនាញមួយក្រុម ដើម្បីជួយដោះស្រាយវិវាទជុំវិញការឧបត្ថម្ភធនសម្រាប់វិស័យរថយន្តអគ្គិសនី ក្រោមច្បាប់កាត់បន្ថយអតិផរណា (Inflation Reduction Act) របស់សហរដ្ឋអាម៉េរិក ដែលចិនអះអាងថា បានបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងបំពានលើគោលនយោបាយឧស្សាហកម្មរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិវាទឧបត្ថម្ភធន
ដោយ

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក កាលពីចុងខែមីនា បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានអនុម័តច្បាប់កាត់បន្ថយអតិផរណាជាច្បាប់ដ៏ទូលំទូលាយមួយ ដែលផ្តល់ឥណទានពន្ធក្នុងទំហំរាប់ពាន់លានដុល្លារ ដើម្បីជួយដល់អ្នកប្រើប្រាស់ទិញរថយន្តអគ្គិសនី និងក្រុមហ៊ុននានា ដើម្បីផលិតថាមពលកកើតឡើងវិញ ខណៈដែលសេតវិមាន ព្យាយាមកាត់បន្ថយការបំភាយឧស្ម័នកាបូនិចនៅក្នុងវិស័យថាមពលរបស់អាម៉េរិក។

ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសចិនមិនទាន់បានឈានដល់ដំណោះស្រាយជាមួយសហរដ្ឋអាម៉េរិក តាមរយៈការជជែកពិភាក្សា ដែលនឹងជួយការពារសិទ្ធិ និងផលប្រយោជន៍នៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួននៅឡើយទេ ទើបជំរុញឱ្យខ្លួនស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកជួយដោះស្រាយ។

ក្រសួងពាណិជ្ជកម្មចិនបានអះអាងថា ច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាម៉េរិក មិនរាប់បញ្ចូល ឬមានវិសាលភាពគ្របដណ្ដប់លើផលិតផលពីបណ្ដាប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកដូចជាប្រទេសចិន ជាដើមនោះឡើយ ហើយច្បាប់នេះបានបង្កើតនូវរបាំងពាណិជ្ជកម្ម និងជំរុញឱ្យការចំណាយលើអន្តរកាលថាមពលបៃតងហក់ឡើងកាន់តែខ្ពស់។

ទន្ទឹមនេះប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាម៉េរិក គោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងបញ្ឈប់ការបំពានលើគោលនយោបាយឧស្សាហកម្មរបស់ខ្លួនដែលធ្វើឱ្យខូចកិច្ចសហប្រតិបត្តិការអន្តរជាតិលើបម្រែបម្រួលអាកាសធាតុ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ថៃគ្រោងអនុវត្តកាបូបលុយឌីជីថលដ៏ចម្រូងចម្រាសទំហំជិត១៤ពាន់លានដុល្លារឆាប់ៗនេះ

នាយករដ្ឋមន្ត្រីថៃបានអះអាងកាលពីពេលថ្មីៗថា ក្រុមហ៊ុនអាជីវកម្ម និងបុគ្គលស្របច្បាប់អាចចុះឈ្មោះចាប់ពីខែសីហា ដើម្បីទទួលបានសាច់ប្រាក់តាមឌីជីថល …

អ្នកជំនាញផ្តល់គំនិតឱ្យរដ្ឋាភិបាលវៀតណាមដាក់ពន្ធលើអ្នកទិញ ដើម្បីទប់ស្កាត់ការនិយមទិញមាស

ដើម្បីទប់ស្កាត់ការកើនឡើងនៃការនិយមទិញមាសរក្សាទុករបស់ប្រជាពលរដ្ឋអ្នកជំនាញវៀតណាមផ្តល់គំនិតឱ្យរដ្ឋាភិបាលចាត់វិធានការតាមរយៈការដាក់ពន្ធអ្នកទិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ