ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin

ក្រោយដកខ្លួនពីមីយ៉ាន់ម៉ា ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin ងាកទៅរកការផលិតនៅអាមេរិក និងអូស្ត្រាលី


ក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់ជប៉ុន Kirin Holdings កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា តាមរយៈការលក់ភាគហ៊ុនចេញពីប្រទេសនេះ និងផ្លាស់ប្តូរគោលដៅដោយផ្តោតទៅរកការផលិតស្រាបៀរ និងប្រូបាយអូទិកនៅក្នុងសហរដ្ឋអាមេរិក និងអូស្ត្រាលីវិញ ដែលក្រុមហ៊ុននេះរំពឹងថា អាចរកបានប្រាក់ចំណេញខ្ពស់យ៉ាងឆាប់រហ័ស។ នេះបើតាមការចុះផ្សាយសារព៌ត៏មាន Nikkie Asia។
ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin

នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ក្រុមហ៊ុន Kirin បាន​ប្រកាស​ថា​ខ្លួន​នឹង​ដកខ្លួន​ចេញពី​ការ​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន​ប្រទេស​មី​យ៉ា​ន់​ម៉ា និង ចិន ក្រោម​ហេតុផល​ថា ទីផ្សា​ដែល​ធ្លាប់​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ទាំង​ពីរ​នេះ ពិសេស​ប្រទេស​មី​យ៉ា​ន់​ម៉ា កំពុង​មាន​ភាព​រអាក់រអួល ដោយសារ​អ​ស្ថិរភាព​នយោបាយ​។ តាម​ការ​ប្រកាស​ចុង​ក្រោយ​នេះ ក្រុមហ៊ុន Kirin នឹង​លក់​ភាគហ៊ុន​របស់​ខ្លួន​ចេញពី​ក្រុមហ៊ុន China Resources Kirin Beverages  ដោយ​ដំណើ​ការ​លក់​ភាគហ៊ុន​នេះ មាន​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​។

អាជីវកម្ម​ស្រា​បៀរ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺជា ភេទ​អាជីវកម្ម ដែល​មាន​សក្តានុពល​ខ្លាំង ដោយ​កាលពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន Kirin បាន​ទិញ​ភាគហ៊ុន​ក្រុមហ៊ុនស្រា​បៀ​មី​យ៉ា​ន់​ម៉ា គឺ​ក្រុមហ៊ុន Myanmar Brewery និង ជា​ដៃគូ​បណ្តាក់ទុន​រួម​គ្នា​គឺ​ក្រុមហ៊ុន Myanma Economic Holdings ដែល​ជា​ក្រុមហ៊ុន​មាន​ជាប់​ទាក់ទង​នឹង​យោធា​មី​យ៉ា​ន់​ម៉ា​។ ប៉ុន្ដែ ដោយសារ​តែ វិបត្តិ​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា បាន​កើនឡើង​នៅ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​បាន បង្ខំ​ឲ្យ​ក្រុមហ៊ុន​នេះ ត្រូវ​ដកខ្លួន​ចេញពី​ការ​វិនិយោគ​នៅ​មី​យ៉ា​ន់​ម៉ា ពិសេស​ដកខ្លួន​ចេញពី​ក្រុមហ៊ុន ដែល​ស្ថិត​ក្រោម​របប​យោធា​មី​យ៉ា​ន់​ម៉ា​តែ​ម្ដង​។ 

ក្រុមហ៊ុន Kirin អះអាង​ថា ខ្លួន​នឹង​បញ្ចប់​ភាព​ជា​ដៃគូ​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ត្រឹម​ខែមិថុនា​ខាង​មុខ​នេះ​។ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ កំពុង​ស្វែងរក​ការ​បង្វែរ​ប្រាក់​ចំណូល​ពី​ការ​លក់​ទ្រព្យសកម្ម​នៅ​មី​យ៉ា​ន់​ម៉ា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​អាជីវកម្ម​ផលិត​ស្រា​បៀរ និង​ផលិតផល​សុខភាព​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​វិញ​ម្ដង​។

កាលពី​ខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន Kirin បាន​បញ្ចប់​ការ​ទិញ​យក​ភាគហ៊ុន​ក្រុមហ៊ុនផលិតស្រាបៀរ អូស្ត្រាលី Fermentum Group ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣៤០​លាន​ដុល្លារ​ផង​ដែរ​។ មួយ​ខែ​ក្រោយមក Kirin ក៏​បាន​ទិញ​ក្រុមហ៊ុនផលិតស្រាបៀរ​របស់​អា​មេ​រិ​ក Bell's Brewery ក្នុង​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​។ ក្រុមហ៊ុន Kirin ក៏​រំពឹង​ការ​លក់​ស្រា​បៀរ​ដែល​នឹង​ផលិត​ឡើង​នៅ​ទីផ្សារ​អា​មេ​រិ​ក និង​អូស្ត្រាលី នឹង​ជួយ​បង្កើន​ប្រាក់​ចំណេញ​សម្រាប់​ក្រុមហ៊ុន​នេះ កាន់តែ​ច្រើន​ផង​ដែរ​នា​ពេល​ខាង​មុខ​៕


អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការិយាល័យរាជវាំងថៃរងការរិះគន់យ៉ាងខ្លាំងពីសាធារណជន ជុំវិញការភាន់ច្រឡំរឿងហៅឈ្មោះរាជធានី

ព័ត៌មាន
ការិយាល័យរាជវាំងថៃ (ORST) កំពុងទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គមនៅក្នុងប្រទេសថៃ ជុំវិញការភាន់ច្រឡំអំពីការហៅឈ្មោ…

សម័យឥឡូវគេបញ្ជាដកប្រាក់ពីចម្ងាយ ពេលទៅដល់ម៉ាស៊ីនអេធីអឹមដកបានភ្លាម

ព័ត៌មាន
នៅពេលលោកអ្នកមានធុរៈ ឬកិច្ចការប្រញាប់ណាមួយ ក្នុងតម្រូវការដកប្រាក់ លោកអ្នកគ្រាន់តែចូលក្នុងអេស៊ីលីដាម៉ូបាលហើយធ្វើប្រតិបត្តិការពីចម្ងាយ(តាមរយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ