អតិផរណាទំនិញប្រចាំថ្ងៃនៅចិន

អតិផរណាទំនិញប្រចាំថ្ងៃនៅចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ២ ឆ្នាំ ខណៈផលិតកម្មបន្តថយចុះ


កាលពីខែមេសា តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅប្រទេសចិនបានកើនឡើងតិចតួចបំផុតក្នុងរយៈពេលជាង ២ ឆ្នាំ ខណៈ ក្នុងវិស័យឧស្សាហកម្មឯណោះ សកម្មភាពផលិតបន្តថមថយចុះថែមទៀត។ ទិន្នន័យផ្លូវការដែលផ្សាយចេញនៅថ្ងៃទី១១ឧសភា បានបង្ហាញពីទាមទារឱ្យអាជ្ញាធរចិនបង្កើនការជំរុញបន្ថែមទៀតចំពោះការងើបឡើងវិញយ៉ាងរប៉េះរប៉ោះនៃសេដ្ឋកិច្ចក្រោយការឆ្លងកូវីដ-១៩របស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធឺ។
អតិផរណាទំនិញប្រចាំថ្ងៃនៅចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ២ ឆ្នាំ ខណៈផលិតកម្មបន្តថយចុះ
ដោយ

ការិយាល័យស្ថិតិជាតិចិនបាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែមេសា បានកើនឡើងតែ ០,១% ប៉ុណ្ណោះ បើធៀបនឹងខែមេសាឆ្នាំមុន។ នេះជាអត្រាទាបបំផុត បើគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ មក។ ទិន្នន័យផ្លូវការដែលផ្សាយចេញនៅថ្ងៃព្រហស្បតិ៍ ទាមទារឱ្យអាជ្ញាធរចិនបង្កើនការជំរុញបន្ថែមទៀតចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ សកម្មភាពផលិតរបស់រោងចក្រសហគ្រាសបន្តថយចុះថែមទៀតក្នុងល្បឿនកាន់តែលឿនក្នុងខែមេសា។ ការណ៍នេះគូសបញ្ជាក់អំពីការលំបាកចំពោះអ្នកផលិត ក៏ដូចជាចំពោះសេដ្ឋកិច្ចទូទៅ ដែលកំពុងសម្លឹងរកឱកាសងើបឡើងវិញបន្ទាប់ពីការដកវិធានការទប់ស្កាត់កូវីដ-១៩កាលពីខែធ្នូឆ្នាំមុន។

ជាក់ស្ដែង សន្ទស្សន៍តម្លៃផលិតកម្ម (PPI) បានធ្លាក់ចុះលឿនបំផុតក្នុងខែមេសា បើគិតចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ មក។ សន្ទស្សន៍តម្លៃផលិតកម្មបានថយជាលំដាប់ក្នុងរយៈពេលប្រាំពីរខែជាប់ៗគ្នា ដោយបានចុះទាប ៣,៦% បើធៀបនឹងខែមេសាឆ្នាំមុន។ ក្នុងខែមីនា វាបានធ្លាក់ចុះ ២,៥%។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដោយសារការដកវិធានការបង្ការកូវីដកាលពីខែធ្នូ ប៉ុន្តែការងើបឡើងវិញនៃសេដ្ឋកិច្ចគឺមិនស្មើគ្នាទេ។ ទិន្នន័យថ្មីៗបានបង្ហាញឱ្យឃើញថាសកម្មភាពរោងចក្របានរួមកាន់តែតូច ហើយការនាំចូលបានធ្លាក់ចុះក្នុងខែមេសា។

ការបើកប្រទេសចិនឱ្យមានដំណើរការឡើងវិញប្រហែលជាបង្កឱ្យមានអតិផរណាកាន់តែខ្ពស់ក្នុងវិស័យសេវាកម្ម ប៉ុន្តែកំណើនតម្លៃសេវាកម្មត្រូវបានកាត់បន្ថយមួយផ្នែកធំដោយការធ្លាក់ចុះនៃតម្លៃអាហារនិងថាមពល៕»




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ថា អឺរ៉ុបត្រូវកាន់ចង្កូតពាណិជ្ជកម្មដោយខ្លួនឯង ដោយមិនត្រូវជ្រើសយកចិន ឬអាមេរិកឡើយ

ព័ត៌មាន
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក រ៉ូប៊ើត ហាបេក បាននិយាយកាលពីថ្ងៃពុធទី១០ឧសភាថា នៅពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិកបាននិងកំពុងប្រទាញប្រទ…

ទីភ្នាក់ងារអាមេរិកខាងវាយតម្លៃគណនេយ្យសហគ្រាសថ្លែងថា របាយការណ៍សវនកម្មចិនមានចន្លោះប្រហោងច្រើន

ព័ត៌មាន
ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ក្រុមអ្នកឃ្លាំមើលគណនេយ្យនៅសហរដ្ឋអាមេរិកបានរកឃើញចំណុចខ្វះខាតដែលមិនអាចទទួលយកបាននៅក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ