ពាណិជ្ជកម្ម

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ថា អឺរ៉ុបត្រូវកាន់ចង្កូតពាណិជ្ជកម្មដោយខ្លួនឯង ដោយមិនត្រូវជ្រើសយកចិន ឬអាមេរិកឡើយ


រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក រ៉ូប៊ើត ហាបេក បាននិយាយកាលពីថ្ងៃពុធទី១០ឧសភាថា នៅពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិកបាននិងកំពុងប្រទាញប្រទង់គ្នា អឺរ៉ុបប្រឈមមុខនឹងការជាប់ផុងនៅចន្លោះកណ្តាល ហើយត្រូវតែដឹកនាំរបៀបវារៈពាណិជ្ជកម្មផ្ទាល់ខ្លួនដោយខ្លួនឯងជាចាំបាច់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អឺរ៉ុបត្រូវដឹកនាំរបៀបវារៈពាណិជ្ជកម្មរបស់ខ្លួនដោយខ្លួនឯង!
ដោយ

លោក រ៉ូប៊ើត ហាបេក (Robert Habec) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ បានថ្លែងសុន្ទរកថា ក្នុងទិវាសេដ្ឋកិច្ចពិភពលោកនៅឯសន្និសីទពិភពលោករបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់ (DIHK) ថា៖ «ប្រសិនបើយើងជ្រើសរើសរវាងប្រទេសចិននិងសហរដ្ឋអាមេរិក យើងនឹងមានបញ្ហាធំជាមិនខាន»។

រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសយក្សសេដ្ឋកិច្ចនៅអឺរ៉ុបមួយនេះ បានលើកឡើងយ៉ាងដូច្នេះថា ជម្រើសតែមួយគត់ដើម្បីបង្ការកុំឱ្យបញ្ហាធំកើតឡើងបាន គឺត្រូវបង្កើតរបៀបវារៈពាណិជ្ជកម្មរបស់អឺរ៉ុប។ លោក ហាបេក បាននិយាយថា៖ «ក្នុងទស្សនៈរបស់ខ្ញុំ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្នែកមួយនៃដំណោះស្រាយ។»

លោក ហាបេក បានសង្កាត់ធ្ងន់ថា៖ «យើងត្រូវតែធ្វើការដើម្បីធានាថា អង្គការពហុភាគីនិយមនានា មានដំណើរការ ហើយធានាថា យើងអាចរក្សាពាណិជ្ជកម្មសេរីបាន។» លោក ហាបេក អំពាវនាវឱ្យមានការពង្រឹងស្ថាប័នអន្តរជាតិ ដូចជាអង្គការពាណិជ្ជកម្មពិភពលោកជាដើម។

បើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ, ជម្លោះសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន គឺកំពុងផ្លាស់ប្តូរលំនាំពាណិជ្ជកម្មពិពភលោក។ លោក ហាបេក បានគូសបញ្ជាក់ថា៖ «ចិនចង់ទាក់ទាញការវិនិយោគពីអឺរ៉ុបនិងពីអាល្លឺម៉ង់ ដោយសង្ឃឹមថាអឺរ៉ុបនឹងមិនភ្ជាប់ខ្លួនទាំងស្រុងជាមួយសហរដ្ឋអាមេរិកទេ។»

លោក ហាបេក បានបន្តថា ក្រុមហ៊ុនអាល្លឺម៉ង់កំពុងបង្កើនការវិនិយោគនៅក្នុងប្រទេសចិន ទោះបីជារដ្ឋាភិបាលអាល្លឺម៉ង់ សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ (G7) ចង់«កាត់បន្ថយហានិភ័យ»នៅក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំងក៏ដោយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាមេរិកកំពុងព្យាយាមឈប់ពឹងផ្អែកលើប្រទេសចិន។ នេះបើតាមការកត់សម្គាល់របស់លោករដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលបានថ្លែងទៀតថា៖ «ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនគឺមានសារៈប្រយោជន៍ធំធេងណាស់សម្រាប់ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់»។ លោក ហាបេក បានសន្និដ្ឋានថា៖ «ការផ្តាច់ចំណងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងមិនមែនជាប្រយោជន៍សម្រាប់យើងទេ៕




អត្ថបទបន្ទាប់


មេដឹកនាំអាស៊ានយល់ព្រមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត

ព័ត៌មាន
មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានយល់ព្រមរឹតបន្តឹងការគ្រប់គ្រងព្រំដែននិងការអនុវត្តច្បាប់ ហើយធ្វើឱ្យប្រសើរឡើងនូវការអប់រំសាធារណៈ ដើម្…

អតិផរណាទំនិញប្រចាំថ្ងៃនៅចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ២ ឆ្នាំ ខណៈផលិតកម្មបន្តថយចុះ

ព័ត៌មាន
កាលពីខែមេសា តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅប្រទេសចិនបានកើនឡើងតិចតួចបំផុតក្នុងរយៈពេលជាង ២ ឆ្នាំ ខណៈ ក្នុងវិស័យឧស្សាហកម្មឯណោះ សកម្មភាពផលិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ