ផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ចិន

ផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ចិន ផ្តោតសំខាន់លើការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា


ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក បានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំទៅមុខ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ ផែនការអភិវឌ្ឍន៍របស់ចិននេះ មិនបានផ្តោតខ្លាំងលើបញ្ហាបន្ទាន់នោះទេ ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា។ ពាក់ព័ន្ធបញ្ហាបច្ចេកវិទ្យា ចិនប្តេជ្ញានឹងបង្កើនការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទ្វេដង ធ្វើយ៉ាងណាធានាថា ចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាដោយខ្លួនឯង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ិនហួរ។
ផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ចិន
ដោយ

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៤របស់ខ្លួនរយៈពេល៤ថ្ងៃនៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានដាក់ចេញនូវផែនការរយៈពេល៥ឆ្នាំបន្ទាប់ ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដែលនឹងគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ ផែនការថ្មីនេះ ផ្តោតសំខាន់លើការច្នៃប្រឌិត បច្ចេកវិទ្យា និងការពឹងផ្អែកលើខ្លួនឯង ស្របនឹងផែនការ៥ឆ្នាំបច្ចុប្បន្ន ដែលនឹងបញ្ចប់នៅឆ្នាំនេះ។

ប្រទេសចិនបានជំរុញការប្រកួតប្រជែងជាសកលនៅក្នុងឧស្សាហកម្មមួយចំនួនដូចជាយានយន្តអគ្គិសនី និងជីវបច្ចេកវិទ្យា។ ជាមួយគ្នានេះ ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់លើឧបករណ៍បន្ទះឈីបសម្រាប់ប្រទេសចិន ក៏ជាគោលដៅចម្បងមួយផងដែរ ចំពេលពិភពលោកមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។

នៅក្នុងផែនការនោះ ប្រទេសចិន ក៏នឹងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃ បៃតង និងការធ្វើសមាហរណកម្មលើវិស័យផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យផលិតកម្មអាចរក្សាចំណែកដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចចិន។

គួរបញ្ជាក់ថា ការនាំចេញរបស់ចិនបន្តកើនឡើង ទោះបីអាម៉េរិកបានដំឡើងពន្ធគយខ្ពស់ជាងមុនលើការនាំចូលរបស់ចិនក៏ដោយ ប៉ុន្តែការធ្លាក់ចុះខ្លាំងនូវទីផ្សារអចលនទ្រព្យ និងទំនុកចិត្តខ្សោយបានធ្វើឱ្យប៉ះពាល់ដល់តម្រូវការក្នុងស្រុក ដែលជំរុញឱ្យមានសង្គ្រាមតម្លៃនៅទូទាំងឧស្សាហកម្មផ្សេងៗ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ លើកលែងទោសដល់ស្ថាបនិកក្រុមហ៊ុនគ្រីបតូ Binance បន្ទាប់ពីជាប់ពន្ធនាគារបាន៤ខែ

លោក ចាងប៉េង ចាវ (Changpeng Zhao) ស្ថាបនិកក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនប្រតិបត្តិករគ្រីបតូដ៏ល្បីល្បាញមួយនៅលើពិភពលោក ទទួលការលើកលែងទ…

ប្រធាននាយកប្រតិបត្តិធនាគារ KB Kookmin Bank បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា

លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារគូកមីន (KB Kookmin Bank) ដែលជាធនាគារលំដាប់ទីមួយនៅប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគហ៊ុនរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ