កញ្ចប់សារពើរពន្ធថ្មីដែលចិនត្រៀមដាក់ចេញស្វាគមន៍លោក ត្រាំ នឹងមានទំហំធំ

ក្រុមអ្នកវិភាគសេដ្ឋកិច្ចថា ក្រោយលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតអាចជំរុញឱ្យចិនដាក់ចេញកញ្ចប់សារពើពន្ធធំជាងលោកស្រី កាម៉ាឡា ហារីស ពី១០ ទៅ ២០%


លទ្ធផលបឋមបានបង្ហាញថា លោក ដូណាល់ ត្រាំ បេក្ខភាពរបស់គណបក្សសាធារណរដ្ឋបានផ្តួលលោកស្រី កាម៉ាឡា ហារីស បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ ក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក។វាជារឿងគួរឲ្យភ្ញាក់ផ្អើលពិភពលោកមែនទែន ដែលលោកត្រាំអាចវិលត្រឡប់មកកាន់សេតវិមានសារជាថ្មីម្តងទៀត។
កញ្ចប់សារពើរពន្ធថ្មីដែលចិនត្រៀមដាក់ចេញស្វាគមន៍លោក ត្រាំ នឹងមានទំហំធំ

តាមរយៈលទ្ធផលឈ្នះឆ្នោតរបស់តាត្រាំនេះ វាទំនងជាអាចធ្វើឱ្យការធ្វើពាណិជ្ជកម្មជាសកលកាន់តែមានភាពតានតឹង ដ្បិតថាមុនការបោះឆ្នោតលោក ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញសព្វសារពើ ដែលនាំចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជាពិសេសទំនិញចិនតែម្តង។ ក្រុមអ្នកវិភាគបានលើកឡើងថា ការវិលមកកាន់សេតវិមានជាថ្មីរបស់លោក ត្រាំ អាចជំរុញឱ្យចិនដាក់ចេញយុទ្ធសាស្ត្រសារពើពន្ធធំជាងលោកស្រី កាម៉ាឡា ហារីស ឈ្នះឆ្នោតពី១០ទៅ២០% ដើម្បីឆ្លើយតបនឹងស្ថានការណ៍នេះ។

បើតាមការស្ទាបស្ទង់កញ្ចប់សារពើពន្ធដែលចិនបានរៀបចំ និងត្រៀមដាក់ចេញក្នុងករណីដែលលោក ត្រាំ ឈ្នះឆ្នោតនេះគឺ មានទំហំធំជាង ជ័យជម្នះរបស់លោកស្រី កាម៉ាឡា ហារីស ពី១០ទៅ២០%ឯណោះ។ លោក ស៊ូ យូ (Su Yue) សេដ្ឋកិច្ចវិទូចិនប្រចាំនៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ចមួយបានអះអាងថា គណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន ដែលបានបើកកិច្ចប្រជុំ ស្របពេលនឹងការរៀបចំការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ទំនងជាកំណត់ទំហំនៃការជំរុញសារពើពន្ធដោយផ្អែកលើលទ្ធផលបោះឆ្នោតរនៅសហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

លោក ស៊ូ យូ សេដ្ឋកិច្ចវិទូចិនប្រចាំនៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបានគូសបញ្ជាក់ថា ក្រោយលោក ត្រាំ ឡើងកាន់អំណាចរដ្ឋាភិបាលចិនអាចនឹងបង្ហាញការជំរុញកញ្ចប់សារពើរពន្ធដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីទូទាត់កង្វល់នៃការធ្វើពាណិជ្ជកម្មនៅតាមទីផ្សារនៅក្នុងប្រទេសចិន។ ក្រៅពីកញ្ចប់ជំរុញសារពើពន្ធហើយនោះ អង្គភាពស៊ើបការណ៍សេដ្ឋកិច្ចរបស់ចិន រំពឹងថា រដ្ឋាភិបាលចិនប្រហែលជានឹងប្រកាសនូវកញ្ចប់មូលនិធិមូលបត្របំណុល ដែលមានតម្លៃយ៉ាងសម្បើមប្រមាណជា ៨៤៤ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះទំហំមូលនិធិលើសពី៥០% គឺសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសារពើភណ្ឌលំនៅស្ថានដែលកំពុងជាប់ផុងមានបញ្ហា នៅក្នុងគោលបំណងចម្បងបន្ធូរបន្ថយលក្ខខណ្ឌ ដើម្បីសម្រួលទីផ្សារអចលនទ្រព្យ។

ក្រៅពីនេះ ក្រុមអ្នកសេដ្ឋកិច្ចឯទៀត ក៏បានបង្ហាញនូវក្តីរំពឹងស្រដៀងគ្នានេះថា លទ្ធផលបោះឆ្នោតនៅអាមេរិកនេះ នឹងមានឥទ្ធិពលទៅលើទំហំ នៃកញ្ចប់ជំរុញទឹកចិត្តរបស់ទីក្រុងប៉េកាំង ទោះបីជាពួកគេនៅមិនទាន់អាចប៉ាន់ប្រមាណពីទំហំ ដែលមហាយក្សចិននឹងដាក់ចេញក៏ដោយចុះ។

ក្រុមអ្នកវិភាគរំពឹងថា សមាជិកសភានឹងយល់ព្រមលើការបញ្ចូលទឹកប្រាក់ប្រហែល ១៤០ពាន់លានដុល្លារទៅតាមធនាគារនានា ដើម្បីសម្រួលកម្មវិធីឥណទាន តាមរយៈមូលបត្របំណុលពិសេស រួមជាមួយនឹងការចេញសញ្ញាប័ណ្ណរដ្ឋាភិបាលសម្រាប់ការដោះដូរបំណុលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាមួយទំហំទឹកប្រាក់ចន្លោះពី ៨៤៤ពាន់លានដុល្លារទៅ ១,៤ ទ្រីលានដុល្លារអាមេរិក។

អ្នកសេដ្ឋវិទូនៅក្រុមហ៊ុនវិនិយោគដ៏ល្បីល្បាញ Goldman Sachs បាននិយាយថា ប្រសិនបើពន្ធគយឡើងដល់កម្រិត៦០% ដូចអ្វីដែលលោក ត្រាំ បានលើកឡើងក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនោះ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់អត្រា GDP សេដ្ឋកិច្ចនៅអាម៉េរិកប្រហែលជា២%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីបំផុតលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧ហើយនៅក្នុងការបោះឆ្នោតដែលបានជះលុយច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ

នៅទីបំផុតលោក ដូណាល់ ត្រាំ បេក្ខភាពមកពីគណបក្សសាធារណរដ្ឋបានផ្ដួលលោកស្រី កាម៉ាឡា ហារីស បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យដោយជោគជ័យជាមួយសំឡេង…

តើតម្លៃ និងទិន្នផលស្រូវវស្សានៅឆ្នាំនេះមានការប្រែប្រួលបែបណាដែរ?

កសិករនៅតាមបណ្តាខេត្តមួយចំនួនបានចាប់ផ្ដើមប្រមូលផលស្រូវវស្សារបស់ខ្លួនជាបណ្ដើរៗហើយ ខណៈទិន្នផលស្រូវនៅឆ្នាំនេះ ត្រូវបានមន្រ្តីកសិកម្មអះអាងថា ហាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ