ក្រុមហ៊ុនចិនChinaTelecom

ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងទៅបោះផ្សាយ IPO តម្លៃ៤ពាន់លានដុល្លារនៅសៀងហៃវិញ


ក្រុមហ៊ុនChina Telecom ដែលជាក្រុមហ៊ុនទូរគមនាគមន៍រដ្ឋដ៏ធំមួយរបស់ចិន និងបានចុះបញ្ជីផ្សារហ៊ុននៅហុងកុង បានប្រកាសថា ខ្លួននឹងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនតម្លៃ ៤ពាន់លានដុល្លារ នៅក្នុងផ្សារភាគហ៊ុនសៀងហៃ ដើម្បីពង្រីកវិសាលភាពហិរញ្ញវត្ថុរបស់ខ្លួ បន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិនមួយនេះ ត្រូវបានអាមេរិកដាក់ចូលបញ្ជីខ្មៅកាលពីកន្លងទៅ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនចិន ChinaTelecom
ដោយ

ក្រុមហ៊ុន​ចិន China Telecom បាន​ស្នើ​លក់​ភាគហ៊ុន​របស់​ខ្លួន​ជាង​១២​ពាន់​លាន​ភាគហ៊ុន នៅ​ក្នុង​ផ្សារភាគហ៊ុន​សៀង​ហៃ ដែល​ចំនួន​នេះ គឺ​ស្មើនឹង​១៣% នៃ​ទំហំ​មូលធន​របស់​ក្រុមហ៊ុន​នេះ​។

ហេតុ​អ្វី ក៏​ក្រុមហ៊ុន​នេះ ទៅ​បោះផ្សាយ​លក់​ភាគហ៊ុន​នៅ​សៀង​ហៃ?

គេ​នៅ​ចាំ​ថា កាលពី​ថ្មី​ៗ​នេះ មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​ធំ​ៗ​មួយ​ចំនួន​ត្រូវ​បាន​ផ្សារភាគហ៊ុន​ញ៉ូ​វ​យ៉​ក​លុបឈ្មោះ​ចេញពី​បញ្ជី​ផ្សារភាគហ៊ុន ហើយ​ក៏​បាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ទាំងនេះ​ចូល​បញ្ជីខ្មៅ ដោយ​បាន​ហាមឃាត់​ក្រុមហ៊ុន​អា​មេ​រិ​ក រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​ទាំងនេះ​ផង​ដែរ​។ ការ​ដាក់​ក្រុមហ៊ុន​ចិន​ទាំងនេះ ចូល​ក្នុ​បញ្ជីខ្មៅ ក៏​ព្រោះតែ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ចោទ​ថា​ក្រុមហ៊ុន​នេះ មានការ​គាំទ្រ​ដោយ​យោធា​ចិន​នៅ​ពីក្រោយ​។

ទោះ​យ៉ាងណា ក្រុមហ៊ុន​ចិន China Telecom, China Mobile និង China Unicom កំពុង​អំពាវនាវ​ដល់​ការ​សម្រេច​របស់​ផ្សារភាគហ៊ុន​ញូ​វ​យ៉​ក ដក​ចោល​វិញ​នូវ​ការ​លុបឈ្មោះ​ក្រុមហ៊ុន​ទាំងនេះ ចេញពី​ផ្សារភាគហ៊ុន​ញ៉ូ​វ​យ៉​ក​។

ក្រុមហ៊ុន China Telecom បាន​បញ្ជាក់​ដែរ​ថា ការ​ចុះបញ្ជី​លក់​ភាគហ៊ុន​នៅ​សៀង​ហៃ នឹង​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន ពង្រីក​វិសាលភាព​ប្រភព​មូលនិធិ ពង្រីក​ភាពរឹងមាំ​មូលធន និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ហានិភ័យ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញអ្នកឆ្លងថ្មី៣៩នាក់, អ្នកជាសះស្បើយថ្មី ៤៨នាក់គិតត្រឹមព្រឹកថ្ងៃទី ១១ ខែមីនា

ព័ត៌មាន
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ ខែមីនានេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៩នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីពាក់ព័ន្ធនឹងព្…

កសិករដាំខ្ទឹមបារាំងនៅខេត្តបន្ទាយមានជ័យត្អូញត្អែរខ្វះទីផ្សារ ខណៈមន្ត្រីអះអាងថា បញ្ហានេះព្រោះតែកូវីដ-១៩

ព័ត៌មាន
ក្រុមកសិករមួយចំនួនរស់នៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ទិន្នផលខ្ទឹមបារាំងរបស់ពួកគាត់កំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ