វិស័យអចលនទ្រព្យ

តើការលក់លំនៅឋានក្នុងទីក្រុងធំៗមានសន្ទុះកើនឡើង វាបានបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យចិន ឬយ៉ាងណា?


ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ចាប់ផ្ដើមបង្ហាញសញ្ញាងើបឡើងវិញជាបណ្ដើរៗហើយ ខណៈដែលការលក់លំនៅឋានក្នុងទីក្រុងធំៗមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននេះបានផ្តល់ក្តីសង្ឃឹមកាន់តែមុតមាំថា ទីផ្សារអចលនទ្រព្យចិន នឹងមានស្ថិរភាពឡើងវិញនៅឆ្នាំ២០២៥ នេះ ហើយនេះអាចចាត់ទុកជាដំណឹងដ៏គួរឱ្យសាទរសម្រាប់តំបន់អាស៊ានផងដែរ ព្រោះបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន មានគម្រោងជាច្រើននៅតំបន់នេះរួមទាំងកម្ពុជា ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យអចលនទ្រព្យ
ដោយ

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោក ចាប់ផ្ដើមមានក្ដីសង្ឃឹមឡើងវិញហើយនៅដើមឆ្នាំ២០២៥ នេះ នៅពេលដែលការលក់លំនៅឋានមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់មុនដាច់ឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋាភិបាលចិន បានប្ដេជ្ញាជួយអន្តរាគមន៍ ដើម្បីទប់តម្លៃលំនៅឋានកុំឱ្យធ្លាក់ចុះបន្ថែមទៀត។

យោងតាមទិន្នន័យពីក្រុមហ៊ុនផ្ដល់ព័ត៌មានអចលនទ្រព្យឈានមុខគេ China Real Estate Information Corp បានបង្ហាញថា នៅក្នុងទីក្រុងធំៗរបស់ចិន ចំនួន៣០ ការលក់លំនៅឋានជាមធ្យមបានកើនឡើងរហូតដល់ទៅ៨៦% ក្នុងត្រីមាសទី៤ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៣។

ទិន្នន័យដដែលនេះបានបង្ហាញទៀតថា ការលក់លំនៅឋានក្នុងទីក្រុងធំៗលំដាប់កំពូលទាំង៤ ដូចជាក្រុងប៉េកាំង ក្រុងសៀងហៃ ក្រុងគ័ងចូង ឬក្វាងចូវ (Guangzhou) និងក្រុងស៊ឹនជិន (Shenzhen) បានកើនឡើង៣៥% កាលពីអំឡុងខែធ្នូ ហើយបើធៀបនឹងមធ្យមភាគប្រចាំខែក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ការលក់ក្នុងខែធ្នូ បានកើនឡើងរហូតដល់ទៅ៨០% ឯណោះ។

តែទោះជាយ៉ាងណាក៏ដោយ នៅពេញមួយឆ្នាំ២០២៤ ការលក់លំនៅឋានថ្មីៗនៅក្នុងទីក្រុងគំរូធំៗទាំង៣០ខាងលើនេះ បានធ្លាក់ចុះរហូតដល់ទៅ២៣% ឯណោះ បើធៀបនឹង២០២៣៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិននឹងបង្កើនការនាំចូលរ៉ែដែកឱ្យឈានដល់ជិត១,៣ពាន់លានតោននៅឆ្នាំនេះ ទោះតម្រូវការដែកកំពុងដាំក្បាលចុះ

ការអូសបន្លាយវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន បានទាញទម្លាក់តម្រូវប្រើប្រាស់ដែកនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកឱ្យធ្លាក…

អ្នកជំនាញសេដ្ឋកិច្ចជាច្រើនព្រមានថា ថៃអាចខាតច្រើនជាងចំណេញ ក្រោយក្លាយជាដៃគូផ្លូវការនៃប្លុកសេដ្ឋកិច្ច BRICS

ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាច្រើនរបស់ថៃ បានព្រមានថា ប្រទេសថៃ ក្បែរខាងកម្ពុជា ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិកច្រើនទសវត្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ