Advertisement
ការវិនិយោគក្នុងប្រទេសថៃ

ថៃកំពុងច្បាមយកវិនិយោគិនជប៉ុន និងចិន ឲ្យចូលមកច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ខ្លួន


ក្រុមហ៊ុនធំៗចំនួន ៤ មកពីប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកដូចជាប្រទេស ជប៉ុន និង ចិន ត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្តូររោងចក្រផលិតរបស់ពួកគេ ពីប្រទេសចិន ចូលមកវិនិយោគនៅក្នុង ច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ ដើម្បីគេចពីជម្លោះពាណិជ្ជកម្មសកលអាមេរិក-ចិន។ នេះបើយោងតាមការអះអាងរបស់ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ នាពេលថ្មីៗនេះ។
រោងចក្រ​ផលិត​រថយន្ត​របស់​ជប៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ។ រូបភាព៖ chiangraitimes.com
ដោយ
Advertisement

រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្មថៃ លោក សូរិយា ជុង រុង រៀង គីត បានបញ្ជាក់ថា មានក្រុមហ៊ុន​ជប៉ុន​ចំនួន ៣ ដែលផលិត ម៉ាស៊ីន​គិតលេខ នាឡិកា ​និងម៉ាស៊ីនព្រីន ព្រមទាំង​ក្រុមហ៊ុន​ផលិតកង់​ឡាន​របស់ចិន នឹងចូល​មក​វិនិយោគ នៅក្នុង​ប្រទេសថៃ។

រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​ថៃថា សង្គ្រាមពាណិជ្ជកម្ម​សកល គឺបានជះឥទ្ធិពល​សាយភាយ​ទូទាំង​ពិភពលោក ទៅលើបញ្ហា​ជំនួញ និងពាណិជ្ជកម្ម យ៉ាងណាមិញ ប្រទេសថៃ នៅមានផ្លូវដើរ ដោយសារ ថៃ មិនត្រូវបាន​បញ្ចូល​ទៅក្នុងបញ្ជី​ត្រួតពិនិត្យ​របស់​អាមេរិក នោះឡើយ ហើយ ថៃ នៅតែជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ផលិត សម្រាប់តំបន់​អាស៊ី​អាគ្នេយ៍ដដែល។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរូបនេះ បានបញ្ជាក់ទៀតថា ក្រសួង នឹងរៀបចំផែនការ ដើម្បីជួប និងអញ្ជើញ​វិនិយោគិន​ជប៉ុន និងចិន ឲ្យចូល​មកវិនិយោគ​នៅ ប្រទេស​ថៃបន្ថែម​ទៀត ជាពិសេសក្នុង ច្រករបៀង​សេដ្ឋកិច្ចភាគ​ខាងកើត។

ចំណែក លោក សូរិយា នឹងជួបតំណាង​អង្គការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន JETRO​ មុនដំណាច់​ខែកក្កដា ដើម្បី​ពិភាក្សាពី គោលនយោបាយ​វិនិយោគ ហើយលោក ក៏បញ្ជាក់ដែរថា ជនជាតិ​ជប៉ុន គឺជាវិនិយោគិន​ធំជាងគេ​បង្អស់ នៅក្នុង​ប្រទេសថៃ ហើយ ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត ជាគោលដៅ​សំខាន់ សម្រាប់​ក្រុមហ៊ុន​ជប៉ុនដូចគ្នា។

រដ្ឋាភិបាលថៃ ទើបតែ​បានអនុម័ត​ច្បាប់ថ្មី ដើម្បីទាក់ទាញ​ការវិនិយោគ​បន្ថែម តួយ៉ាងដូចជា ការអនុគ្រោះពន្ធ​ចំពោះ វិនិយោគិន ក្នុងច្រករបៀង​សេដ្ឋកិច្ច និងអនុញ្ញាត​ឲ្យមាន​ការជួលដី​រហូតដល់​ទៅ ៩៩ឆ្នាំ។

គួរជម្រាបដែរថា តាមការអះអាង​ពីមន្ត្រីជាន់ខ្ពស់ថៃ រដ្ឋាភិបាល​អាណត្តិចាស់​របស់ថៃ ធ្លាប់បាន​សម្រេច​ការងារ​ជោគជ័យ​ក្នុងការ​បង្កើតច្រក​របៀង​សេដ្ឋកិច្ចនេះ កាលពី ៣ឆ្នាំមុន ដែល​ទទួលបាន​ការចាប់​អារម្មណ៍ច្រើន​ពី សំណាក់​វិនិយោគិន​បរទេស ហើយសម្រាប់​រដ្ឋាភិបាល​អាណត្តិថ្មី​ថៃ ក៏រំពឹងទទួល​បានលទ្ធផល​ល្អប្រសើរ​ដូចគ្នាដែរ ដោយគ្មាន​ការព្រួយ​បារម្ភពី ស្ថិរ​ភាព​នយោបាយ​ឡើយ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត Huawei សម្រេចចិត្តទាំងលំបាកបំផុត ដើម្បីកាត់បន្ថយបុគ្គលិក ៦០០នាក់ ធ្វើការនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Huawei បានសម្រេចកាត់បន្ថយ បុគ្គលិកចំនួន ៦០០នាក់ ដែលកំពុងធ្វើការនៅក្នុង សហរដ្ឋអាមេរិក ដែលស្មើនឹង ២ភាគ៣ ទៅហើយ នៃចំនួនបុគ្គល...

ក្រុមហ៊ុនចិន កំពុងចរចា ទិញផលិតផលកសិកម្ម របស់អាមេរិកតាមការសន្យា

ព័ត៌មាន
ក្រោយពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក អន់ចិត្ត និងបានចោទប្រកាន់ទៅលើ ប្រទេសចិន ថា មិនគោរពទៅតាមសន្យា ដែលថា នឹងទិញផលិតផល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ