វិស័យកសិកម្ម

គយចិន សន្យាជួយពន្លឿនការរៀបចំនីតិវិធី ដើម្បីបើកផ្លូវឱ្យកម្ពុជា អាចចេញកសិផលចំនួន៨មុខបន្ថែមទៀតទៅទីផ្សារចិន


ផលិតផលកម្ពុជា ចំនួន៨មុខបន្ថែមទៀត អាចនឹងទទួលបានការអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារចិន ដែលជាទីផ្សារធំជាងគេមួយនៅតំបន់អាស៊ីក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ បន្ទាប់អគ្គរដ្ឋបាលគយចិន បានសន្យារៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់នានាដល់កម្ពុជា។ ការសន្យានេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយថ្នាក់រដ្ឋបាលគយចិន កាលពីពេលថ្មីៗនៅទីក្រុងសៀងហៃ ប្រទេសចិន។
វិស័យកសិកម្ម
ដោយ

អ្នកជំនាញបានចាត់ទុកដំណឹងនេះជាដំណឹងដ៏មួយសម្រាប់កសិករខ្មែរ និងរំពឹងថា ផលិតផលខ្មែរនឹងអាចហក់ចូលទីផ្សារចិនបានកាន់តែច្រើន ខណៈមកទល់ពេលនេះកសិករ ក៏ដូចជាអ្នកផលិតក្នុងស្រុកបានត្រៀមខ្លួនរួចរាល់ហើយ។

​កម្ពុជា និងរដ្ឋបាលគយចិន ឯកភាពគ្នាលើការពន្លឿនររៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ ដើម្បីសម្រួលឱ្យកសិផលខ្មែរចំនួន៨មុខបន្ថែមទៀត ដែលរួមមានអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្ងួត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាគ្នារវាងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ​ថ្នាកដឹកនាំរដ្ឋបាលគយចិន ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី២ ស្ដីពី«យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ»កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា នៅទីក្រុងសៀងហៃ ប្រទេសចិន។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កត់សម្គាល់ឃើញថា កន្លងមកកសិផលរបស់កម្ពុជា ហាក់មានការលំបាកក្នុងការនាំចេញទៅកាន់ប្រទេសមួយចំនួនរួមទាំងប្រទេសថៃ និងចិន ផងដែរ តែកសិផលរបស់ប្រទេសទាំងនោះអាចនាំចូលមកកាន់ទីផ្សារកម្ពុជា ដោយងាយស្រួល។ តែយ៉ាងណាអ្នកជំនាញរូបនេះ បានចាត់ទុកការឯកភាពគ្នារវាងចិន និងកម្ពុជា ​លើការពន្លឿន​នីតិវិធីនាំចេញផលិតផលខ្មែរចំនួន៨មុខបន្ថែមទៀតទៅទីផ្សារចិន វាជារឿងល្អមួយសម្រាប់កសិករ ក៏ដូចជាសម្រាប់កម្ពុជាទាំងមូលក្នុងការជំរុញការនាំចេញទៅកាន់ប្រទេសចិន បន្ថែមទៀត។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ មកទល់ពេលនេះម្ចាស់សហគ្រាសធុនតូច និងមធ្យមបានត្រៀមខ្លួនរួចរាល់ក្នុងការវេចខ្ជប់កែច្នៃផលិតផលរបស់ពួកគេ ដោយនៅតែរង់ចាំឱកាសនាំចេញតែប៉ុណ្ណោះ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកលទ្ធផលខាងលើ ជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់កសិករ និងវិស័យឯកជនពាក់ព័ន្ធបន្តអនុវត្តកសិកម្មល្អ (GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូនសំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាមនីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្តានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំ «កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាចុងក្រោយលើ សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ »

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រ…

មន្ត្រីអាកាសចរណ៍ស៊ីវិល រំពឹងក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន៤ ភ្ជាប់ជើងហោះហើរមកព្រលានយន្តហោះសៀមរាបអង្គរ នៅត្រឹមដំណាច់ឆ្នាំនេះ

ក្រោយដាក់ឱ្យដំណើរការអស់រយៈពេលពីរឆ្នាំ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ទទួលបានអ្នកដំណើរជិត៣លាននាក់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ