វិស័យចិញ្ចឹមសត្វ

តម្លៃជ្រូករស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ហាក់ផ្ទុយពីការរំពឹងទុករបស់សមាគមអ្នកចិញ្ចឹមសត្វ


ការរំពឹងតម្លៃជ្រូករស់ហក់ឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់សមាអ្នកចិញ្ចឹមសត្វកម្ពុជា ទំនងជាអាចខកបំណង ដ្បិតថា មកទល់ពេលនេះតម្លៃជ្រូករស់នៅតំបន់មួយចំនួនពុំមានការឡើងនោះទេ ហើយកន្លែងខ្លះមានការឡើងថ្លៃតិចតួចប៉ុណ្ណោះ។
វិស័យចិញ្ចឹមសត្វ
ដោយ

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តម្លៃជ្រូករស់បច្ចុប្បន្នអាចលក់ចេញ ចម្លោះពី៨ពាន់រៀល ទៅ៨ពាន់៣រយរៀល ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ តម្លៃក្នុងទំហំប៉ុណ្ណេះ ទំនងជាមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់កសិករចិញ្ចឹមជ្រូកនៅឡើយទេ ពោលគឺគ្រាន់តែអាចជួយបន្ថយការខាតមួយកម្រិតតែប៉ុណ្ណោះ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ខេមបូណូមីសថា ទីផ្សារជ្រូករស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅឆ្នាំនេះ ហាក់គឺផ្ទុយពីអ្វីដែលលោកបានរំពឹងទុកនាពេលកន្លងមក​។ ផ្ទុយពីការរំពឹងទុក ក៏ដោយសារជ្រូករស់បច្ចុប្បន្នអាចលក់បានចម្លោះពី៨ពាន់រៀល ទៅ៨ពាន់៣រយរៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ វាអាស្រ័យលើតំបន់មានតម្រូវការសាច់ជ្រូកតិច ឬច្រើន ខណៈកន្លងមកលោករំពឹងថា នឹងអាចហក់ឡើងដល់ចម្លោះពី១ម៉ឺន ទៅ១ម៉ឺន១ពាន់រៀល ក្នុងមួយគីឡូក្រាម។

បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យតម្លៃជ្រូកនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះមិនមានការឡើងថ្លៃខ្ពស់ គឺអាចដោយសារជ្រូកចាលនៅក្នុងទ្រុងច្រើនពេក គួបផ្សំសាច់បង្កកនៅតែចរាចរលើទីផ្សារ។

​បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះ បច្ចុប្បន្ននៅតាមកសិដ្ឋាន និងកសិករចិញ្ចឹមជ្រូកមិនទាន់ហ៊ានដាក់ជ្រូកបន្ថែមនៅឡើយទេ ដោយពួកគេរង់ចាំឱ្យទីផ្សារជ្រូករស់មានស្ថិរភាពល្អប្រសើរ ដែលអាចផ្តល់ប្រាក់ចំណេញដល់ពួកគេជាមុនសិន។ តែយ៉ាងណាលោក ស្រ៊ុន ពៅ រំពឹងថា នៅពេលដែលរដ្ឋាភិបាលបិទការនាំចូលប្រភេទគ្រឿងក្នុងបង្កកជាបណ្ដោះអាសន្ន ដែលនឹងចូលជាធរមាននាពេលខាងមុខ តម្លៃជ្រូករស់អាចនឹងមានស្ថិរភាពល្អឡើងវិញ។

​សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា សម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុងបង្កក និងបំណែកសាច់បង្កកមួយចំនួន រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ២០២៤។ ប៉ុន្ដែ វិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះនៅសមុទ្រក្រហម បានជំរុញឱ្យតម្លៃដឹកជញ្ជូនទំនិញពីកម្ពុជាទៅតំបន់អឺរ៉ុបកើនឡើងទ្វេដង

ព័ត៌មាន
ក្រុមអ្នកជំនាញ អះអាងថា ស្ថានភាពនៃវិស័យដឹកជញ្ជូនកម្ពុជា នៅដើមឆ្នាំ២០២៤នេះ ហាក់មិនទាន់បង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់នោះទេ ដោយសកម្មភា…

តើអំបិលកម្ពុជាត្រូវកែប្រែអ្វីខ្លះ ដើម្បីអាចហក់ចូលទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ «GI»?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកជំនាញរំពឹងថា អំបិលកម្ពុជា ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ