វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីខ្លះជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់ចិននៅដើមឆ្នាំនេះ សម្រេចបានលើសការព្យាករ?


ការនាំចេញរបស់មហាយក្សចិន នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ ទទួលបានកំណើនកើនឡើងជាង៧% ដែលជាកម្រិតកើនឡើងលើសពីការរំពឹងទុក ខណៈដែលការនាំចូលវិញ គឺមានការកើនឡើង៣,៥%។ ការកើនឡើងនេះស្របពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ នៅលើពិភពលោកមួយនេះ បានកំណត់ និងជំរុញកំណើនសេដ្ឋកិច្ចឲ្យសម្រេចបានជាង៥% នៅឆ្នាំ២០២៤ នេះ។
វិស័យពាណិជ្ជកម្ម
ដោយ

កំណើនការនាំចេញ និងនាំចូលរបស់ចិន នៅពីរខែ ដើមឆ្នាំនេះ បានឈានដល់កម្រិតលើសការព្យាករពីមុន ស្របពេលដែលអ្នកវិភាគវាយតម្លៃថា ពាណិជ្ជកម្មពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល។ ទិន្នន័យពីអាជ្ញាធរគយចិន បានបង្ហាញកាលពីពេលថ្មីៗថា ការនាំចេញទំនិញរបស់ចិននៅពីរខែ ដើមឆ្នាំនេះ សម្រេចបានជាង៧% ខ្ពស់ជាងឆ្នាំមុន រីឯការនាំចូលវិញ គឺមានកំណើនប្រមាណ៣,៥ %។ លទ្ធផលនេះ គឺលើសពីអ្វីដែលគេបានរំពឹងទុក ដោយក្នុងនោះការនាំចេញរំពឹងកើនឡើងជិត២% រីឯការនាំចូលកើន១,៥%។

កំណើននៃការនាំចេញរបស់ចិន ចាប់ផ្តើមមានល្បឿនតាំងពីអំឡុងខែធ្នូ ឆ្នាំមុន ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃតម្រូវការរបស់អតិថិជននៅក្រៅប្រទេសលើផលិតផលគ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំសៀឃ្វីអគ្គីសនី។ ទីភ្នាក់ងារគយចិន បានចេញផ្សាយទិន្នន័យពាណិជ្ជកម្មខែមករា និងកុម្ភៈ រួមបញ្ចូលគ្នា ដោយសារតែកាលពីខែកុម្ភៈ ចិនបានឈប់សម្រាកច្រើន ហើយជាទូទៅសន្ទុះពាណិជ្ជកម្មនៅក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិននេះ គឺច្រើនថមថយខ្លាំង។

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ( Li Qiang) កាលពីថ្ងៃអង្គារបានប្រកាសពីគោលដៅជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ ដ៏មានមហិច្ឆតាក្នុងរង្វង់៥% ហើយបានសន្យាថា នឹងផ្លាស់ប្តូរគំរូអភិវឌ្ឍន៍របស់ប្រទេស ដែលពឹងផ្អែកខ្លាំងលើការនាំចេញទំនិញ ដែលជាផលិតផលសម្រេច និងឧស្សាហកម្មអេឡិចត្រូនិក៕

ដោយ: សរ សុជាតិ

None



អត្ថបទបន្ទាប់


ថ្លៃដើមផលិតរថយន្តអគ្គិសនី នឹងថោកជាងរថយន្តប្រើឥន្ធនៈនៅត្រឹមឆ្នាំ២០២៧?

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ហ្កាតនឺ (Gartner) បានព្យាករថា ថ្លៃផលិតយានយន្តអគ្គិសនីនឹងថោកជាងការផលិតយានយន្តដើរដោយថាមពលឥន្ធនៈ នៅត្រឹមឆ្នាំ២០២៧…

ជប៉ុនមុនបោះទុនវិនិយោគនៅកម្ពុជាតែងសួរពីធនធានមនុស្ស និងតម្លៃភ្លើង ចុះវិនិយោគិនអាម៉េរិក?

គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ពីក្រុមវិនិយោគិនអន្តរជាតិ ឱ្យចុះមកសិក្សាពីសក្ដានុពល និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ