រូបិយប័ណ្ណឌីជីថល

ស្ត្រីជនជាតិចិន ត្រូវបានអាជ្ញាធរអង់គ្លេសចាប់ខ្លួន និងចោទប្រកាន់ពីបទលាងលុយកខ្វក់ក្នុងទំហំ៧ពាន់លានដុល្លារតាមរយៈ Bitcoin


ស្ត្រីជនជាតិចិន វ័យ៤៧ឆ្នាំម្នាក់ បានសារភាពកំហុសនៅក្នុងតុលាការក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា ខ្លួនពិតជាបានធ្វើសកម្មភាពលាងលុយកខ្វក់ក្នុងទំហំរហូតដល់ទៅ៧ពាន់លានដុល្លារអាម៉េរិក តាមរយៈ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោកមែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
រូបិយប័ណ្ណឌីជីថល
ដោយ

ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ យ៉ាទី ចាង (Yadi Zhang) វ័យ៤៧ ត្រូវបានអាជ្ញាធរអង់គ្លេស ចាប់ខ្លួន និងចោទប្រកាន់ពីបទលាងលុយកខ្វក់ក្នុងទំហំដល់ទៅ៧ពាន់លានដុល្លារតាមរយៈ Bitcoin។ ស្ត្រីរូបនេះ និងជំនួយការម្នាក់បានសារភាពថា ខ្លួនពិតបានជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ក្នុងទំហំ៧ពាន់លានដុល្លារអាម៉េរិកប្រាកដមែន ហើយតុលាការអង់គ្លេស នឹងបើកសវនាការជំនុំជម្រះទោសនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

ករណីលាងលុយកខ្វក់នេះ បានបែកធ្លាយ ក្រោយអាជ្ញាធរអង់គ្លេស រឹបអូស Bitcoin បានរហូតដល់ទៅ៦ម៉ឺន១ពាន់កាក់ដែលមានតម្លៃសរុបជិត៧ពាន់លានដុល្លារអាម៉េរិកពីផ្ទះមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលជាការរឹបអូសគ្រីបតូដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ តុលាការរកឃើញថា ស្ត្រីរូបនេះបានជាប់ពាក់ព័ន្ធនឹងការវិនិយោគឆបោកដ៏ធំមួយនៅក្នុងប្រទេសចិន ដែលបានបោកប្រាស់លុយបានរហូតដល់ទៅ៥,៦ពាន់លានដុល្លារអាម៉េរិក ពីជនរងគ្រោះដល់ទៅ១២ម៉ឺន៨ពាន់នាក់។

ព្រះរាជអាជ្ញាអង់គ្លេស បានននិយាយថា ស្ត្រីរូបនេះបានប្រើប្រាស់ Bitcoin ដើម្បីលាក់លុយដែលខ្លួនបោកប្រាស់បានពីជនរងគ្រោះ ហើយជំនួយការរបស់គេម្នាក់ជាអ្នកជួយផ្ទេរលុយ។ អាជ្ញាធអង់គ្លេស និយាយថា ក្រុមឧក្រិដ្ឋជនកាន់តែច្រើនឡើងប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ ដូចជា Bitcoin ជាដើម ដើម្បីលាក់ទ្រព្យសម្បត្តិខុសច្បាប់របស់ពួកគេ។ ពេលនេះតុលាការអង់គ្លេស នឹងសម្រេចថា តើ Bitcoin ដែលរឹបអូសបានពីជនល្មើសនឹងត្រូវប្រគល់ឱ្យទៅអ្នកវិនិយោគដែលជាជនរងគ្រោះវិញ ឬក៏ប្រគល់ឱ្យទៅរដ្ឋាភិបាលចក្រភពអង់គ្លេស៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ថា បើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាពទេ វាស្មើនឹងការប្រមាថចំពោះសហរដ្ឋអាម៉េរិក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃទី៣០ ខែកញ្ញា ថា វានឹងក្លាយជាការប្រមាថចំពោះសហរដ្ឋអាម៉េរិក ប្រសិនបើលោកមិនទទួលបានព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ