ការប្រណាំងប្រជែង​វ៉ាក់សាំង​កូវីដ-១៩

រុស្ស៊ី​ថា វ៉ាក់សាំងផង់​ខ្លួន​​មានប្រសិទ្ធភាព ៩២%, បន្ទាប់ពី​អាមេរិកថា​វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព​ជាង​៩០%​


ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ ​ថា វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួនមានប្រសិទ្ធភាព ៩២% ក្នុង​ការ​ការពារ​មនុស្ស​ពី​ការឆ្លង​មេរោគ​កូវីដ-១៩ ដោយផ្អែក​លើ​លទ្ធផល​នៃ​ការសាកល្បង​បណ្តោះ​អាសន្ន ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ CNBC។
រុស្ស៊ី​ថា វ៉ាក់សាំងផង់​ខ្លួន​​មានប្រសិទ្ធភាព ៩២%, បន្ទាប់ពី​អាមេរិកថា​វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព​ជាង​៩០%​
ដោយ

ការប្រកាស​របស់​រុស្ស៊ី​បាន​ធ្វើឡើង​ពីរថ្ងៃ​បន្ទាប់​ពី​ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិកឈ្មោះ Pfizer និង​ដៃគូ​អាល្លឺម៉ង់​របស់​ខ្លួន​ឈ្មោះ BioNTech បាន​និយាយ​ថា វ៉ាក់សាំង​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ជាង ៩០% នៅ​ក្នុង​ការសាកល្បង​ដំណាក់​កាលទី៣ ។

រុស្ស៊ីបាននិយាយថា លទ្ធផលដំបូង​នៃការសាកល្បង​​ដំណាក់កាល​ទី៣ ទៅលើ​វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួន ដែល​មាន​ឈ្មោះ​ថា "Sputnik V" បាន​បង្ហាញ​ថា ប្រសិទ្ធភាព​របស់​វា គឺ​​ផ្អែកលើ "ករណី​កូវីដ-១៩ ចំនួន ២០ករណី​ ដែល​បាន​បែង​ចែក​គ្នា​រវាង​អ្នក​ដែល​បាន​ចាក់វ៉ាក់សាំង និង​អ្នក​ដែល​បាន​ប្រើ​ឱសថ​សាកល្បង ។”

ការរត់ប្រណាំងគ្នា​ក្នុងការផលិត​វ៉ាក់សាំងកូវីដ-១៩

ការវិភាគ​របស់ Pfizer / BioNTech (ក្រុមហ៊ុន​អាមេរិក​ និងក្រុមហ៊ុន​អាល្លឺម៉ង់​ធ្វើការរួមគ្នា) បាន​វាយ​តម្លៃ​ទៅ​លើ​ករណីឆ្លង​កូវីដ-១៩ ចំនួន ៩៤ ករណី ដែល​ត្រូវ​បាន​បញ្ជាក់​នៅក្នុង​ចំណោម​មនុស្ស​ចំនួន ៤៣.៥៣៨​នាក់ ដែល​ចូលរួម​នៅ​ក្នុង​ការសាកល្បង​វ៉ាក់សាំង ។ ដៃគូទាំងពីរនេះ​បាន​និយាយ​ថា ករណីនេះ​ត្រូវ​បាន​បែងចែក​រវាង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង និង​អ្នក​ដែល​បាន​ប្រើ​ថ្នាំ placebo បាន​បង្ហាញ​ពី​អត្រា​ប្រសិទ្ធភាព​នៃ​​វ៉ាក់សាំង ​លើសពី ៩០% នៅ​ក្នុង​​រយៈពេល ៧ ថ្ងៃ បន្ទាប់ពីការចាក់លើកទី២ ។

ការប្រកាស​ចុង​ក្រោយ​ពី​ប្រទេស​រុស្ស៊ី​ធ្វើឡើង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌីមៀ ពូទីន បាន​ប្រកាស​ថា ប្រទេស​របស់​លោក​​កំពុង​បង្កើត​វ៉ាក់សាំង​ទីបី ។ លោកក៏បាន​និយាយ​ផងដែរ​ថា ទីក្រុង​មូស្គូត្រៀមខ្លួន​ជាស្រេច​ដើម្បី​សហការ​ជាមួយ​បណ្តា​ប្រទេសដទៃ​ទៀត លើ​វ៉ាក់សាំង ប៉ុន្តែ បាន​ព្រមាន​ប្រឆាំង​នឹង“ធ្វើ​នយោបាយភាវូបនីយកម្ម” នៃ​ដំណើរការ​ផលិត​វ៉ាក់សាំង​នេះ ។

ប្រទេស​រុស្ស៊ី​ខ្លួន​ឯង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ចូលរួម​ក្នុង​ការប្រណាំង​ប្រជែង​ផលិត​វ៉ាក់សាំង​ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​ឱសថ​នៅជុំវិញ​ពិភពលោក​ព្យាយាម​បង្កើត​វ៉ាក់សាំង​ការពារ​ដែល​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុស​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង ១,២​លាន​នាក់ នៅទូទាំង​ពិភព​លោក​ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins របស់អាមេរិក ៕




អត្ថបទបន្ទាប់


ថៃរំពឹងទទួលបានការវិនិយោគក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត ក្រោយលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក

ព័ត៌មាន
ការិយាល័យច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ប្រទេសថៃ បានដំឡើងការព្យាកររបស់ខ្លួនថា ច្រករបៀងនេះ នឹងទទួលបានការវិនិយោគជាង ៥៦ពាន់លានដុល្លារអាមេរ…

ឥណ្ឌូនេស៊ីសម្រេចខ្ចីប្រាក់ពីអូស្ត្រាលីជាង ១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា ជាប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ បានសម្រេចចុះហត្ថលេខាខ្ចីប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ