អត្ថបទក្រុមហ៊ុន

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ


ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ វីឡាដ៏ធំស្កឹមស្កៃ និងមានចំនួនកំណត់នេះ គឺជាវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេបង្អស់ក្នុងបណ្តាវីឡាទោលនានារបស់ ជីប ម៉ុង លែន។
វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

នៅក្នុងពិធីបើកលក់ជាផ្លូវការនេះ លោក​ឧកញ៉ា លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បាន​មាន​ប្រសាសន៍​ថា «វីឡា ឃីង ម៉េនន័រ» គឺជាសមិទ្ធផល ដ៏សំខាន់មួយ​ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសិក្សាយ៉ាងហ្មត់ចត់អំពីតម្រូវការនៃការរស់នៅបែបថ្មីៗរបស់អតិថិជន បូកផ្សំនឹងគំនិតច្នៃប្រឌិត ឈរលើបទពិសោធជាង ៤០ ឆ្នាំរបស់ ជីប ម៉ុង ក្នុងវិស័យសំណង់ ដែលផ្តល់ជូនលំនៅឋាន​ គុណភាពខ្ពស់កម្រិតស្តង់ដារ ជាទីទុកចិត្ត ។

«វីឡា ឃីង ម៉េនន័រ» គឺជាវីឡាទោលមានចំនួនកំណត់ និងមាន​​តែនៅក្នុងគម្រោង ២ ធំៗ​ប៉ុណ្ណោះ​នោះ​គឺ គម្រោង​ហ្គ្រេន​ភ្នំពេញ​ស៊ីធី និង គម្រោង​លែនម៉ាក 60 ម៉ែត្រ ដែលសុទ្ធសឹង​តែ​ជា​សហគមន៍រស់នៅទំនើប ​មាន​សក្តានុពល និងជាបណ្ដុំលំនៅឋានប្រណីត បែបអភិជនខ្ពង់ខ្ពស់។

«វីឡា ឃីង ម៉េនន័រ» មានបន្ទប់​គេង​ចំនួន ៨ រួមជាមួយ​​​សាល​ស្វាគមន៍​ភ្ញៀវធំទូលាយ សាល​ទទួលភ្ញៀវបែបផ្លូវការ សាល​ទទួលទាន​អាហារ និង​សាល​ជួបជុំ​គ្រួសារដ៏កក់ក្តៅ។​ បន្ថែមពីនេះទៀត វីឡានេះមានបន្ទប់​ពហុ​មុខងារ​ពិសេសៗ​ចំនួន ៦ ដូចជា បន្ទប់​ធុរកិច្ច បន្ទប់កម្សាន្ត & ភាពយន្ត បន្ទប់​បណ្ណាល័យ បន្ទប់​ហាត់ប្រាណ បន្ទប់​សក្ការ និង​ បន្ទប់​ពិសារ​តែ ដែលផ្តល់ជូនបរិយាកាសថ្មី ។​

ការផ្តល់ជូនពិសេសពីធនាគា ជីប ម៉ុង ប៊ែង សម្រាប់ឱកាសបើកលក់ជាផ្លូវការនេះ ដោយអតិថិជន និងទទួលបានការអត្រាការប្រាក់​ខ្ពស់រហូតដល់ 7.5% មិនធ្លាប់មាន ជាមួយការដាក់ប្រាក់បញ្ញើរជាមួយ ជីប ម៉ុង ប៊ែង ។​

​ដើម្បីស្វែងយល់បន្ថែមអំពី «វីឡា ឃីង ម៉េនន័រ» សូមអញ្ជើញអតិថិជនទាក់ទងផ្នែកលក់តាមរយៈលេខទូរស័ព្ទ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ឬតាមប្រព័ន្ធតេឡេក្រាម t.me/chipmongland និងតាមដាន​ទំព័រ​ហ្វេសប៊ុក www.facebook.com/chipmongland ដើម្បីទទួលបានព័ត៌មានថ្មីៗពី ជីប ម៉ុង លែន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អំពាវនាវឱ្យអ្នកមានគំនិតច្នៃប្រឌិតចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្មីមួយ ដើម្បីលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ

ព័ត៌មាន
កម្មវិធីប្រកួតប្រជែងថ្មីមួយដែលផ្តោតលើនិរន្តរភាព ឆាប់ៗនេះនឹងមើលឃើញមានការចូលរួមដ៏ច្រើនកុះករពីអ្នកមានគំនិតច្នៃប្រឌិតជាច្រើនដើម្បីបង្កើតឱ្យមាន…

ទទួលបានទឹកប្រាក់ $2 រាល់ការកម្មង់លើ Bloc App ដោយទូទាត់តាម AMK Mobile

ព័ត៌មាន
ទិញទំនិញតាមអនឡាញមិនត្រឹមតែងាយស្រួល និងចំណាយពេលតិចប៉ុណ្ណោះទេ ថែមទាំងចំណេញថវិកាជាងទៅទិញផ្ទាល់ថែមទៀតផង។ ការផ្ដល់ជូនពិសេសសម្រាប់តែអតិថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ