អត្ថបទក្រុមហ៊ុន

ជីប ម៉ុង លែន បើកលក់ជាផ្លូវការគម្រោង ផាក លែន ពោធិ៍ចិនតុង ជាមួយនឹងការផ្ដល់ជូនពិសេសបំផុត


ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការគម្រោង ផាក លែន ពោធិ៍ចិនតុង ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ។ ក្នុងថ្ងៃសម្ពោធបើកលក់ផ្លូវការនេះ គឺចាប់ពីថ្ងៃទី២១ រហូតថ្ងៃទី២៣ ខែមករា ក្រុមហ៊ុន ជីប ម៉ុង លែន នឹងផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់៨% ភ្លាមៗ រាល់ការទិញផ្ទះពីគម្រោង ផាក លែន ពោធិ៍ចិនតុង។
ការអញ្ជើញចូលរួមសម្ពោធបើកលក់ផ្លូវការគម្រោង ផាក លែន ពោធិ៍ចិនតុង នៃក្រុមហ៊ុន ជីប ម៉ុង លែន របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង គ្រុប ថ្ងៃទី២១ មករា ២០២២។ រូបភាព៖ ជីប ម៉ុង លែន

លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ផ្ដល់ជូនការបង់ប្រាក់ត្រឹមតែ ១%ក្នុងមួយខែ ដោយគ្មានការកក់ និងការប្រាក់ ជាមួយនឹងការផ្ដល់កម្ចីទិញផ្ទះរហូតដល់ ៩៥% ពីធនាគារ ជីប ម៉ុង ក្នុងលក្ខខណ្ឌងាយៗ ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានភាពងាយស្រួលដល់អតិថិជន។ 

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានគូសបញ្ជាក់ថា តំបន់ពោធិ៍ចិនតុងមានភាពរីកចម្រើនឥតឈប់ឈរ។ ក្រុមហ៊ុន ជីប ម៉ុង លែន បានវិនិយោគលើគម្រោង ផាក លែន ពោធិ៍ចិនតុង ហើយត្រូវបានអភិវឌ្ឍប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការកែប្រែមុខមាត់ថ្មី នៃការរស់នៅរបស់ប្រជាពលរដ្ឋទាំងក្នុងគម្រោង ក៏ដូចជាក្នុងតំបន់ពោធិ៍ចិនតុងទាំងមូល និងធ្វើឱ្យតំបន់នេះមានសក្តានុពលកាន់តែខ្លាំង។ 

ជាមួយគ្នានេះ លោក តេង កុយទ្រី ប្រធានជាន់ខ្ពស់ផ្នែកលក់ បានលើកឡើងថា ក្រុមហ៊ុន ជីប ម៉ុង លែន គឺបានយល់អំពីកង្វល់ និងតម្រូវការរបស់អតិថិជន ដូច្នេះផ្ទះក្នុងគម្រោង ផាក លែន ពោធិ៍ចិនតុង ជាគម្រើសដ៏ល្អបំផុត ព្រោះការផ្ដល់ទំនុកចិត្ត ពេលវេលាប្រគល់ផ្ទះ ផ្ទះដែលមានម៉ូតប្រណីតៗច្រើនជម្រើស ជាពិសេសការសាងសង់មានគុណភាពខ្ពស់ និងគិតគូរអំពីសុវត្ថិភាពការរស់នៅ។

លោក តេង កុយទ្រី៖ «ការអភិវឌ្ឍគួរជាទីទុកចិត្ត ដូចខ្ញុំបាននិយាយពីខាងដើមថា អតិថិជន ទាំងអស់ ដែលទិញគម្រោង គឺគាត់បារម្ភណាស់ គាត់បារម្ភការសម្រេចចិត្តខុស ការបារម្ភទិញគេហើយ គេអត់លក់។ ហើយយើងដឹងថា ការបារម្ភរបស់គាត់គឺអ្វីខ្លះ ទី១ គាត់បារម្ភខ្លាចបុរីហ្នឹង គឺអត់សាងសង់ផ្ទះ បង់លុយហើយ បុរីអត់សាងសង់។ ទី២ ប្រគល់ផ្ទះយឺត ទី៣ អភិវឌ្ឍអត់ទៅមុខ។ ជីប ម៉ុង លែន ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន គឺយើងប្រាកដថា រឿងអស់ទាំងនេះ មិនមែនជាការបារម្ភឡើយ»។ 

គម្រោង ផាក លែន ពោធិ៍ចិនតុង គឺជាគម្រោងលំនៅឋានប្រណីត ស្ថិតនៅទីប្រជុំជន ដែលមានសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ផ្សារ សាលារៀន និងផ្លូវខ្វាត់ខ្វែងជាច្រើន។

ជម្រាបជូនថា ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍវិស័យអចលនទ្រព្យឈានមុខមួយនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីប ម៉ុង លែន បាននិងកំពុងអភិវឌ្ឍគម្រោង ១១គម្រោងលើទីតាំងផ្សេងៗ លើផ្ទៃដីសរុបជិត ៦០០ហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងពង្រីកខ្សែរថភ្លើងល្បឿនលឿនឲ្យបានវែងជាងគេបំផុតត្រឹមឆ្នាំ២០២៥

ព័ត៌មាន
ប្រទេសចិននឹងពង្រីកខ្សែរថភ្លើងល្បឿនលឿនឲ្យបានដល់ទៅជាង៣០% នៃផ្លូវរថភ្លើងទាំងអស់នៅក្នុងស្រុកត្រឹមឆ្នាំ២០២៥ ដែលមានប្រវែងប្រហែលស្មើនឹងផ្លូវរថភ្លើងន…

គម្រោង ខេមរៈលេហ្គើស៊ី អេកូរីសត អេនលេន ធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ដែលលាតសន្ធឹងលើផ្ទៃដីជាង២០០ហិចតា

ព័ត៌មាន
ឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថា ជាឧទ្យានជាតិគិរីរម្យនោះ គឺមាន ចំងាយប្រមាណ ១១២គម ពីរាជធានីភ្នំពេញ តាមបណ្ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ