អាកាសធាតុ

ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភ្លៀងធ្លាក់មិនទៀង និងព្យុះទីហ្វុងកាន់តែខ្លាំង


ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងកាសែតមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា ការប្រែប្រួលអាកាសធាតុកំពុងជំរុញការផ្លាស់ប្តូរវត្តនៃការធ្លាក់ភ្លៀងនៅទូទាំងពិភពលោក ដែលវាអាចបង្កឱ្យព្យុះទីហ្វុង និងព្យុះត្រូពិចដ៏ទៃទៀតមានកម្លាំងកាន់តែខ្លាំង។
អាកាសធាតុ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ កោះតៃវ៉ាន់ ប្រទេសហ្វីលីពីន និងចិនជាដើម បានរងគ្រោះដោយព្យុះទីហ្វុងហ្គេមី ដ៏កំណាចបំផុតប្រចាំឆ្នាំនេះនៅក្នុងសប្តាហ៍នេះ ដោយសាលារៀន អាជីវកម្ម និងទីផ្សារហិរញ្ញវត្ថុជាច្រើនបានបិទទ្វារ ខណៈដែលល្បឿនខ្យល់បក់បានកើនដល់ ២២៧ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលព្យុះទីហ្វុងនេះបានទៅដល់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ហើយមនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ នៅមុនពេលព្យុះនេះបានទៅដល់ទីនោះកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ព្យុះត្រូពិចដ៏កំណាចបំផុតនេះ គឺជាផ្នែកមួយនៃបាតុភូតរលកកម្ដៅកាន់តែខ្លាំងឡើងដោយសារតែសីតុណ្ហភាពកាន់តែឡើងកម្ដៅខ្លាំង។

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោក ហ្សាង វ៉ិនសៀ (Zhang Wenxia) នៅបណ្ឌិតសភាវិទ្យាសាស្ត្រចិនបានសិក្សាទិន្នន័យឧតុនិយមជាប្រវត្តិសាស្ត្រ ហើយរកឃើញថា ប្រហែល៧៥% នៃផ្ទៃដីរបស់ពិភពលោកបានកើនឡើងនូវ «ការប្រែប្រួលទឹកភ្លៀង» ឬការប្រែប្រួលកាន់តែទូលំទូលាយរវាងអាកាសធាតុសើម និងស្ងួត។

ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងទស្សនាវត្ដីវិទ្យាសាស្ត្រមួយថា សីតុណ្ហភាពឡើងកម្ដៅបានបង្កើនសមត្ថភាពបរិយាកាសក្នុងការរក្សាសំណើមដែលបង្កឱ្យមានការប្រែប្រួលទឹកភ្លៀងកាន់តែទូលំទូលាយ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ការប្រែប្រួលអាកាសធាតុក៏កំពុងផ្លាស់ប្តូរកម្រិតព្យុះត្រូពិចរួមទាំងព្យុះទីហ្វុងផងដែរ ពោលគឺវាមិនសូវកើតឡើងញឹកញាប់នោះទេ ប៉ុន្តែវាមានកម្លាំងខ្លាំងជាងមុន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


Google ជួបរបស់ពិតហើយ ក្រោយ OpenAI ប្រកាសដាក់មុខងារស្វែងរកព័ត៌មានដូច Search Engine របស់Google ដែរ

ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក កំពុងតែជួបរបស់ពិតហើយនៅពេលនេះ ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បន…

សហរដ្ឋអាម៉េរិក សម្រេចបានកំណើនសេដ្ឋកិច្ចហួសពីការរំពឹងទុកនៅត្រីមាសទី២ឆ្នាំនេះ

សហរដ្ឋអាម៉េរិក សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់២,៨% នៅត្រីមាសទី២ឆ្នាំនេះ ដែលជាកម្រិតមួយដ៏រឹងមាំហួសពីការរំពឹងទុក។ ជាមួយនេះ អត្រាអតិផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ