អាកាសធាតុ-រដូវវស្សា

រដូវវស្សាទូទាំងប្រទេសឆ្នាំ២០២២នឹងចាប់ផ្តើមពីថ្ងៃទី១៥ខែឧសភាតទៅ


រដូវវស្សាជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះតទៅ។ ទន្ទឹមនឹងនោះកម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ប្រការនេះអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយតំបន់ខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។ នេះបើផ្អែកតាមក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។
មេឃផ្តើមធ្លាក់ភ្លៀងក្នុងរាជធានីភ្នំពេញ រូបភាព៖ ខេមបូណូមីស
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០​ខែឧសភា ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​នៅ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C​។ ក្នុង​នោះ​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ដោយឡែក តំបន់​ខ្លះ​ក៏​អាច​មាន​ភ្លៀង​ខ្លាំង​ផង​ដែរ​។

ចំពោះ​នៅ​តំបន់​ខ្ពង់រាប អាច​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៥ °C និង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ចំណែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C និង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕

ដោយ៖ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ វិស័យអចលនទ្រព្យ និងសំណង់កាន់តែបង្ហាញពីភាពវិជ្ជមាន ខណៈវិស័យដីធ្លី និងបុរីលេចធ្លោរជាងគេ

ព័ត៌មាន
អ្នកជំនាញវិស័យអចលនទ្រព្យនិងសំណង់ មើលឃើញថា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសម្ទុះងើបឡើងល្អប្រសើរ ដោយសារតែសកម្មភាពធុរកិច្ចបានបើកដំណើរ…

ប្រទេសសមាជិក G7 នឹងបញ្ឈប់ការទិញប្រេងរុស្ស៊ី និងដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំធនាគារ Gazprombank

ព័ត៌មាន
បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ស្នើឲ្យមានការកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីរួចមក ឥឡូវនេះ ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬ ហៅថា G7 បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ