វិស័យល្បែងពាណិជ្ជកម្ម

ការប្រមូលចំណូលពន្ធពីល្បែងពាណិជ្ជកម្មទំនងជាមិនអាចគ្រប់តាមផែនការនោះទេ ទោះបីនៅឆមាសទី១សម្រេចបានជាង៧០%ក៏ដោយ តើមកពីមូលហេតុអ្វី?


ការប្រមូលចំណូលពន្ធក្នុងវិស័យល្បែងពាណិជ្ជកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។ ជាក់ស្ដែងនៅឆមាសទី១ឆ្នាំ២០២៥ ការប្រមូលចំណូលកាតព្វកិច្ចពីវិស័យល្បែងពាណិជ្ជកម្មសម្រេចបានជាង៣៩លានដុល្លារ ឬស្មើជាង៧០% នៃច្បាប់ហិរញ្ញវត្ថុដែលបានកំណត់នៅឆ្នាំនេះ។
វិស័យល្បែងពាណិជ្ជកម្ម
ដោយ

តែទោះជាបែបនេះក្តី មន្ត្រីជំនាញនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃថា ការប្រមូលចំណូលពីវិសយល្បែងពាណិជ្ជកម្មនៅពេញមួយឆ្នាំ២០២៥នេះ ទំនងជាមិនគ្រប់តាមផែនការនោះទេ តើមកពីមូលហេតុអ្វី?

លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងឆមាសទី១ឆ្នាំ២០២៥ នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាប្រមូលចំណូលកាតព្វកិច្ចពីវិស័យល្បែងពាណិជ្ជកម្មបានជាង១៥៦ពាន់លានរៀល ឬជាង៣៩លានដុល្លារ ដែលស្មើនឹងប្រមាណជាង៧០% នៃច្បាប់ហិរញ្ញវត្ថុដែលបានកំណត់សម្រាប់ឆ្នាំ២០២៥នេះ។ តែយ៉ាងណាមន្ត្រីជំនាញរូបនេះបានវាយតម្លៃថា ការប្រមូលចំណូលកាតព្វកិច្ចពីវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំនេះ ទំនងជាមិនអាចគ្រប់តាមផែនការកំណត់នោះទេ ដោយសារការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ បានធ្វើឱ្យកាស៊ីណូនៅតាមតំបន់ព្រំដែនស្ទើរបិទប្រតិបត្តិការទាំងស្រុង។ តាមផែនការរាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលពន្ធពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណឱ្យបានជាង៥២លានដុល្លារនៅឆ្នាំនេះ កើនឡើងជាង២១% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។

បើតាមការអះអាងរបស់មន្ត្រីជំនាញរូបនេះ ក្នុងគោលបំណងពង្រឹងការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីកៀរគរចំណូលចូលថវិកាជាតិនៅឆ្នាំនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានអនុវត្តនូវយន្តការទារបំណុលចាស់ដែលនៅសេសសល់, រៀបចំតាក់តែងផែនការប្រមូលចំណូកាតព្វកិច្ចពីល្បែងប្រចាំឆ្នាំ, ពង្រឹងយន្តការត្រួតពិនិត្យ និងសវនកម្មលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម និងចាត់វិធានការពិន័យលើគ្រឹះស្ថានល្បែងពាណិជ្ជកម្មណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាដើម។

គូរជម្រាបថា រាជរដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតឱ្យបើកដំណើរការល្បែងពាណិជ្ជកម្មតែពីរប្រភេទប៉ុណ្ណោះ រួមមានកាស៊ីណូ និងល្បែងផ្សងសំណាង។ ដោយឡែកសម្រាប់ល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំបានផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតឲ្យដំណើរការនៅកម្ពុជានោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់ជាល្បែងខុសច្បាប់។ គិតត្រឹមឆមាសទី១ឆ្នាំ២០២៥នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានផ្តល់អាជ្ញាបណ្ណដល់កាស៊ីណូចំនួន១៩៥ ប៉ុន្តែក្នុងនោះកំពុងបើកដំណើរការមានចំនួន១៦៥ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ក្រោយដំឡូងមីស្រស់ធ្លាក់ថ្លៃដល់ជាង១០០រៀលក្នុង១គីឡូក្រាម អ្នកជំនាញប្រាប់កសិករឱ្យកាប់ហាលទុក

មកទល់ពេលនេះទីផ្សារដំឡូងមីមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ ដែលបញ្ហានេះកំពុងបង្កជាក្ដីបារម្ភដល់កសិករ ដែលប្រកបមុខរបរដាំដុះដំណាំមួយនេ…

មន្ត្រីជំនាញបានព្រមានថា ថៃ មិនអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ដោយប្រើវិធីដូចវៀតណាម បានឡើយ

មន្ត្រីជំនាញថៃម្នាក់បានព្រមានថា ថៃ ដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរនៅតំបន់អាស៊ានមិនប្រើវិធីសាស្ត្រទម្លាក់ពន្ធសូន្យភាគរយលើទំនិញអាម៉េរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ