នៅថៃ មាសឡើងថ្លៃខ្លាំង ករណី​លក់មាស​ក្លែងក្លាយ​ក៏កើនឡើង

ប្រយ័ត្ន! នៅថៃ មាសឡើងថ្លៃខ្លាំងពេក ករណីលក់មាស​ក្លែងក្លាយកើនឡើង!


នៅប្រទេសថៃជិតខាងកម្ពុជា ខណៈ​ដែល​តម្លៃ​មាស​បន្តឡើង​ថ្លៃខ្លាំង ចំនួនករណីបណ្ដឹង​ក៏បាន​កើនឡើង​ទាក់ទិននឹង​ការ​លក់​មាស​ក្លែងក្លាយ​ ដែលនាំ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ប្រញាប់ប្រញាល់ចាត់វិធានការ​ដើម្បី​លើកកម្ពស់ទំនុកចិត្ត​របស់​អ្នកទិញ​មាស​ និង​សហគមន៍ធុរជន ។
ប្រយ័ត្ន! នៅថៃ មាសឡើងថ្លៃខ្លាំងពេក ករណីលក់មាស​ក្លែងក្លាយកើនឡើង!
ដោយ

ថ្មីៗនេះ អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្មថៃបានដឹកនាំ​ក្រុមមន្ត្រី​ចុះ​ត្រួតពិនិត្យ​គុណភាព​មាសនៅតាម​ហាង​លក់មាស​ នៅក្នុង​តំបន់​យ៉ៅវ៉ារ៉ាត ក្នុងទីក្រុង​បាងកក ។ 

យុទ្ធនាការចុះត្រួតពិនិត្យ​តាមហាងលក់មាស​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកទិញ​មាស​មួយចំនួន​បាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ថា ពួកគេ​ចាញ់បោក​អ្នកលក់​មាស​ក្លែងក្លាយ ។ ករណីឆបោក​លក់មាស​ក្លែងក្លាយ​ដែលកើតមាន​ឡើង​ ទំនងជា​បណ្ដាលមកពី​ការឡើងថ្លៃ​យ៉ាង​គំហុក​នៃ​តម្លៃ​មាស ដោយ​នៅប្រទេសថៃ តម្លៃ​មាស​គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឡើងដល់ ២ម៉ឺន ៧ពាន់បាត ក្នុង​មាស​ទម្ងន់​មួយ​ប្រាក់​បាត ។ តម្លៃនេះ គឺខ្ពស់​បំផុត​ក្នុងរយៈពេល​ ៨ឆ្នាំ​ចុង​ក្រោយ​នេះ ។ 

យោងតាមសារព័ត៌មានក្នុងស្រុកថៃ មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្មថៃបានអំពាវនាវ​ឲ្យ​ប្រជាជន​មានការប្រុងប្រយ័ត្ន​បន្ថែមចំពោះ​ករណី​លក់មាស​ក្លែងក្លាយ ដោយ​បានដាសតឿនថា "អ្នកទិញ​មាស​គួរតែ​ទិញពី​អាជីវករ​ដែលអាចទុកចិត្ត​បាន ដែលមាន​លិខិត​បញ្ជាក់​ពីសមាគម​អាជីវករ​លក់មាស ។ ម្យ៉ាងទៀត អ្នកទិញត្រូវមើល​ត្រា​ចំណាំ​នៅលើ​ដុំ​មាស ។" 

ប្រធានសមាគម​អាជីវករ​លក់មាស​ថៃ បាន​ឲ្យ​ដឹងថា ការខូចខាត​ផ្នែកហិរញ្ញវត្ថុ​ដែលបណ្ដាលមកពី​ករណី​លក់​មាស​ក្លែងក្លាយ គឺ​ប្រហែល ២ពាន់លានបាត (ឬជាង ៦៣លានដុល្លារ) ក្នុងមួយឆ្នាំៗ ហើយ​អ្នកដែលរងគ្រោះខ្លាំងជាងគេបំផុត គឺ​ហាង​បញ្ចាំតូចៗ ដែល​ខ្វះឧបករណ៍​ពិនិត្យ​គុណភាព​មាស ។ 

ប្រធាន​សមាគមដដែល​បាននិយាយថា សមាគម​នឹង​ធ្វើការដិតដល់ជាមួយអាជីវកម្ម និង​ប្រតិបត្តិករ​ហាង​បញ្ចាំ ដើម្បី​អប់រំអំពី​ការ​សម្គាល់មាស​ក្លែងក្លាយ ។ 

ចំពោះអ្នកទិញ​មាសតាម​អញឡាញវិញ ប្រធានសមាគម​បាន​ដាសតឿនថា បើ​តម្លៃ​លក់​វា​ថោកពេកដែលមិនគួរឲ្យជឿ លោកអ្នកគួរតែសន្មតថា វា​ជា​ករណី​ឆបោក​ហើយ ៕




អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ៖ បញ្ហាមេរោគកូវីដ-១៩ ធ្វើឲ្យជំងឺធ្លាក់ទឹកចិត្ត និងជំងឺភ័យ/ថប់បារម្ភ កើនឡើង ៣ដង

ព័ត៌មាន
បញ្ហានៃការរាតត្បាតនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យមានការប៉ះពាល់ធំធេងទៅលើផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេសនៅទូទាំងសកលោកនោះទេ ប៉ុ…

សួនទឹកធំជាងគេនិងដំបូងបង្អស់នៅកម្ពុជា នឹងបើកដំណើរការឲ្យចូលកម្សាន្ដនៅពាក់កណ្ដាលខែសីហាខាងមុខនេះហើយ!

ព័ត៌មាន
ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនសាងសង់សួនទឹក ហ្គាឌិន ស៊ីធី វ៉តធើផាក ដែលគេស្គាល់ថា ជាសួនទឹកកម្សាន្ដដំបូងគេបង្អស់នៅកម្ពុជា និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ