មេដឹកនាំកូឡុំប៊ី

ក្រោយពាក់មុខយក្សដាក់គ្នាអស់ជាច្រើនខែ ទីបំផុតលោក ត្រាំ និងមេដឹកនាំកូឡុំប៊ី ជួបជជែកគ្នាយ៉ាងស្និទ្ធស្នាល


ទីបំផុតមេដឹកនាំអាម៉េរិក និងកូឡុំប៊ី បានជួបជែកគ្នាដោយផ្ទាល់យ៉ាងស្និទស្នាលក្រោយផ្ទុះសង្គ្រាមវោហាសាស្ត្រដាក់គ្នាទៅវិញទៅមកដ៏គួរឱ្យភ្ញាក់ផ្អើលនៅមួយរយៈចុងក្រោយនេះ។ ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) បានធ្វើទស្សនកិច្ចនៅសេតវិមានដោយស្ងាត់ៗកាលពីថ្ងៃទី៣ ខែកុម្ភៈ ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានចូលយកព័ត៌មានក្នុងជំនួបពិសេសដែលមានរយៈពេលប្រមាណ២ម៉ោងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
មេដឹកនាំកូឡុំប៊ី
ដោយ

(Gustavo Petro) បាននិយាយថា លោកទាំងពីរបានជួបគ្នាជាលើកដំបូងដោយមិត្តភាពនៅសេតវិមាន កាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈ បើទោះបីជាមានការផ្លោងពាក្យសម្ដីប្រមាថដាក់គ្នាជាសាធារណៈ និងមានការខ្វែងគំនិតនយោបាយគ្នាយ៉ាងខ្លាំងយ៉ាងណាក្ដី។ ក្រោយជំនួបពិភាក្សាបិទទ្វារប្រមាណពីរម៉ោង ភាគីទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងច្បាស់លាស់ណាមួយឡើយ។ លោក ត្រាំ បាននិយាយថា លោកបានពិភាក្សាគ្នាអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ចំណែកប្រធានាធិបតីកូឡុំប៊ី បានលើកឡើងថា លោកបានស្នើសុំឱ្យលោក ត្រាំ ជួយចាប់ខ្លួនជនជួញដូរគ្រឿងញៀនធំៗនៅបរទេស និងសម្របសម្រួលជម្លោះជាមួយប្រទេសអេក្វាឌ័រ។

ជំនួបនេះបង្ហាញពីភាពធូរស្រាលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានភាពតានតឹងដាក់គ្នានៅប៉ុន្មានខែចុងក្រោយនេះ។ លោក ត្រាំ កាលពីមុនបានចោទប្រកាន់ប្រធានាធិបតីកូឡុំប៊ី ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងថែមទាំងបានស្នើឱ្យមានប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងប្រទេសកូឡុំប៊ី ដែលស្រដៀងគ្នាទៅនឹងប្រតិបត្តិការនៅវេណេស៊ុយអេឡា ខណៈលោក ហ្គូស្តាវ៉ូ បានរិះគន់គោលនយោបាយរបស់អាម៉េរិកនៅក្នុងតំបន់។

ក្រុមអ្នកវិភាគបានលើកឡើងថា ការបន្ធូរបន្ថយភាពតានតឹងគឺមានសារៈសំខាន់សម្រាប់សន្តិសុខក្នុងតំបន់ ដោយសារប្រទេសកូឡុំប៊ី នៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក និងជាអ្នកផលិតកូកាកូឡាធំជាងគេបំផុតរបស់ពិភពលោក ទោះបីជាមានការមិនចុះសម្រុងគ្នាជាបន្តបន្ទាប់លើគោលនយោបាយគ្រឿងញៀនយ៉ាងណាក៏ដោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ៖ ពង្រឹងកម្មវិធីថ្នាក់ជាតិ សហការជាមួយវិស័យឯកជន ជំរុញសហគ្រិនភាព

ភ្នំពេញ, ថ្ងៃពុធ ទី0៤ ខែកុម្ភៈ ឆ្នាំ២០២៦ - ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ