Advertisement
វិស័យ​ឯកជន​បាត់​ចំណូល...

វិស័យ​ឯកជន​ត្អូញ​ត្អែរ​ពី​ការ​បាត់​ចំណូល​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ពី​ការ​នាំ​ចូល​ផលិតផល​ខុស​ច្បាប់​និង​ក្លែងក្លាយ


វិស័យឯកជនត្អូញត្អែថា ការដែលនាំចូលផលិតផលក្លែងខុសច្បាស់ វាពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ ក្រុមហ៊ុនដែលនាំចូលផលិតផល និង ចែកចាយផលិតផលផ្សេងៗ ដែលបានចុះ​បញ្ជីស្របច្បាប់នៅកម្ពុជា។ជាក់ស្តែង ក្រុមហ៊ុន កូកាកូឡា​និង យូនីលីវើរ បានទំលាយការខាតបង់របស់ខ្លួនក្នុង១ឆ្នាំក្នុងរង្វង់ ២ លាន ៥សែន ទៅ ៤លាន ៥សែនដុល្លារអាមេរិក។
ផលិត​ផល​នាំ​ចូល​ខុស​ច្បាប់​ដែលអាជ្ញាធរ​បង្ក្រាប និង​រឹប​អូសបាន។
ដោយ
Advertisement

ការ​ព្រួយ​​បារម្ភ​​​ពី​​ការ​​បាត់​បង់​ចំណូល​នេះ បាន​ធ្វើ​ឲ្យ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា រៀបចំ​វេទិកា​សិទ្ធិ​លើ​កម្មសិទ្ធិ​បញ្ញា ឆ្នាំ​២០១៨ ​ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ រវាង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម សម្រាប់​ផលិតផល​ក្លែង​ក្លាយ និង​​ការ​នាំចូល​ទំនិញ​ខុស​ច្បាប់​មក​កាន់​ទីផ្សារ​កម្ពុជា។

លោក គី លី យ៉ង់ ប្លែស នាយក​ទទួល​បន្ទុក​ទំនាក់​ទំនង​ជាមួយ​ភាគី​ខ្មែរ​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​ខ្លូន​នៅ​កម្ពុជា និង​មាន​សិទ្ធិ​ចែកចាយ​ផលិតផល​ផ្សេងៗ​នៅ​កម្ពុជា ​ដូចជា ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​ចែកចាយ​ឱសថ រថយន្ត ស្រា ជាដើម បាន​និង​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​នឹង​ផលិត​ផល​ក្លែងក្លាយ និង​ការ​នាំចូល​ខុស​ច្បាប់​នេះ​ ដែល​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​ចំណូល ក៏​ដូចជា​បាត់បង់​ទំនុក​​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។

ដោយឡែក អ្នកនាង សយ ម៉ូលីការ ដែល​ជា​តំណាង​ក្រុមហ៊ុន Uniliver បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា​ឆ្នាំ​២០១៨ ថា ផលិត​ផល​ក្លែងក្លាយ​និង​ការ​នាំចូល​ទំនិញ​ខុស​ច្បាប់ មិនត្រឹម​តែ​​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ស្រប​ច្បាប់​តែ​មួយមុខ​​នោះ​ទេ គឺ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​​ពន្ធ​ចូល​រដ្ឋ និង​​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អតិថិជន​ដែល​ជា​អ្នក​ប្រើប្រាស់​ផង​ដែរ។

អ្នកនាង ម៉ូលីការ បញ្ជាក់​ថា ផលិត​ផល​ក្លែងក្លាយ​និង​ការ​នាំចូល​ទំនិញ​ខុស​ច្បាប់ ​ដែល​មាន​លក់​​​លើ​ទីផ្សារ បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​​ផលិតផល​​ក្រុមហ៊ុន​របស់​ខ្លូន ប្រមាណ​ជាង ១៥% និង​គិត​ជា​ទឹកប្រាក់​ខាត​បង់​ប្រមាណ ៤,៥​លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ជាមួយ​គ្នា​នេះ​ដែរ តំណាង​ក្រុមហ៊ុន Coca Cola កម្ពុជា​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​ដែរ​ថា ការ​នាំចូល​ផលិតផល​​កូកា​កូឡា​ខុស​​ច្បាប់​ចូល​​ប្រទេស​​កម្ពុជា​​​ក្នុង​មួយ​ឆ្នាំៗ ប្រមាណ​ជាង ២​លាន​កេស ដែល​ចំនួន​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​​ដល់​ចំណូល​​ថវិកា​​ជាតិ​​ប្រមាណ ​២,៥​លាន​ដុល្លារ។

ឯកឧត្តម​សេនីយ៍ឯក មៀច សុផាន់ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​កែ្លងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​ថា គណៈកម្មាធិការ​បាន​ធ្វើការ​ជាមួយ​នឹង​វិស័យ​ឯកជន នា​ពេល​កន្លង​មក ក្នុង​ការ​ទប់​ស្កាត់​លើ​ផលិត​ផល​ក្លែងក្លាយ​ជាច្រើន​រយ​តោន ហើយ​សព្វ​ថ្ងៃ ក៏​កំពុង​ធ្វើ​ការងារ​ជា​បន្ត​​ជាមួយ​​វិស័យ​ឯកជ​ន​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ផង​ដែរ។

យោងតាម​​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា រហូត​​មក​ទល់​បច្ចុប្បន្ន​ កម្ពូជា​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​ព្រមព្រៀង​ទំនាក់​ទំនង​ពាណិជ្ជកម្ម ដែល​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​​បញ្ញា មិន​តិច​ជាង ១៥​កិច្ច​ព្រមព្រៀង​នោះ​ទេ ទាំង​ជា​លក្ខណៈ​តំបន់ និង​ទេ្វ​ភាគី​។ កម្ពុជា​ក៏​បាន​និង​កំពុង​សិក្សា​ច្បាប់​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ញា​បន្ថែម​ទៀត ដើម្បី​ចូល​ជា​​សមាជិក​សន្ធិ​​សញ្ញា​ និង​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ទៀត ដែល​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ញា​ផងដែរ៕




អត្ថបទបន្ទាប់


ជីប ម៉ុង បើក​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​ក្នុង​តម្លៃ​ជាង​២៦២​លាន​ដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជាង ២៦២​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​សាងសង់​រោងចក្រ​ផល...

អង្ករ​ជាង​២,៤​លាន​តោន​ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ

ព័ត៌មាន
គិត​​ត្រឹម​​៥ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​ប្រមាណ​ជាង ២,៤...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ