Advertisement
Advertisement
Advertisement
ទំនាក់ទំនង​កម្ពុជា-អាមេរិក

ទូត​អាមេរិក៖ កម្ពុជា​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​លក្ខខណ្ឌ​ដែល​ភ្ជាប់​នឹង​ជំនួយ កម្ចី និង​ការ​វិនិយោគ​ផ្សេងៗ


ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​គួរតែមាន​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​​លក្ខខណ្ឌ​ដែល​ភ្ជាប់​នឹង​ជំនួយ​ជា​ប្រាក់​កម្ចី និង​ការ​វិនិយោគ​ផ្សេងៗ ហើយ​ថា កម្ពុជា​ពុំ​គួរ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ទាំងស្រុង តែ​ជាមួយ​ប្រទេស​មួយ​នោះទេ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា។ រូបភាព៖ ខេមបូណូមីស
ដោយ
Advertisement

ដោយ​និយាយ​សំដៅ​លើ​ប្រទេស​ចិន ក្នុង​សម្ភាសន៍​មួយ ជាមួយវិទ្យុ VoA កាលពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ លោក W. Patrick Murphy បាន​និយាយ​ដូច្នេះ​ថា "កម្ពុជា​គួរតែ​ពិចារណា​លើ​ទំនាក់​ទំនង​របស់​ខ្លួន មិនគួរ​នៅ​ខ្ទាស់​ជាប់​ទាំងស្រុង ជាមួយ​នឹង​ប្រទេស​តែ​មួយ​នោះ​ទេ។”

លោក W. Patrick Murphy បាន​បន្ត​ដូច្នេះ​ថា “កម្ពុជា​មាន​ដៃគូ​ជាច្រើន ហើយ​កម្ពុជា​គួរតែ​គិតគូរ​ឱ្យ​បាន​ប្រុង​ប្រយ័ត្ន​អំពី​លក្ខខណ្ឌ​ជាមួយនឹង​ជំនួយ​ជា​ប្រាក់​កម្ចី និង​ការ​វិនិយោគ​នានា ឱ្យស្រប​ទៅតាម​និយាម​អន្តរជាតិ និង​តាម​គោល​បំណង​ជាក់ស្តែង​របស់​រដ្ឋាភិបាល​កម្ពុជា ផងដែរ ដែល​ធានា​នូវ​តម្លាភាព ការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការវិនិយោគ​ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ប្រជាជន​កម្ពុជា ដែល​រស់នៅ​តាម​មូលដ្ឋាន។ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​សម្រេច​ជ្រើសរើស​ប្រទេស​ជា​ដៃគូ។”

សព្វថ្ងៃនេះ ទំនាក់​ទំនង​កម្ពុជា-​ចិន​ឈាន​ដល់​មិត្តភាព​ដែល​រឹង​ជាង​ដែកថែប ពោល​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ចំណង​ទាក់ទង​នេះ បាន​ជួយ​រុញ​កំណើន​ទេសចរ​និង​អ្នក​វិនិយោគ​ចិន​មក​កម្ពុជា។

កន្លង​មក លោក​ភារធារី ម៉ៃឃើល ញូបៀល (Michael Newbill) នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏ធ្លាប់​បាន​និយាយ​ដែរ​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​​ចិន បង្ហាញ​នូវ​អតុល្យភាព ដោយ​មាន​ភាព​លម្អៀង​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន និង​ថា មាន​ហេតុផល​មួយ​ចំនួន ដែល​គេ​ត្រូវ​ព្រួយ​បារម្ភ។

លោក ម៉ៃឃើល ញូបៀល ក៏​បាន​បញ្ជាក់​ផងដែរ​ថា កម្ពុជា​គួរតែ​ទទួល​អត្ថប្រយោជន៍​ជាច្រើន ពី​ដៃគូ​ជាច្រើន​ផ្សេង​ទៀត​ផងដែរ មិនមែន​ពឹង​ផ្អែក​តែ​លើ​ចិន ដើម្បី​អភិវឌ្ឍ​ប្រទេស ដោយ​គួរតែ​ផ្តល់​កន្លែង​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​លោក​យល់​ថា នេះ​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ចង់​បាន។

ជំនួយ​ចុង​ក្រោយ​បំផុត​របស់​ចិន គឺ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ផ្តល់​ជំនួយ​ឥត​សំណង​ជាង ៨០​លាន​ដុល្លារ កាលពី​ខែ​តុលា ឆ្នាំ​២០១៩ ដល់​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។ នេះបើ​យោង​តាម​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់៕

Advertisement



អត្ថបទបន្ទាប់


គ្រាន់តែឃើញ​ប្លង់​រចនា គួរឲ្យចង់​រស់នៅ - គម្រោង​បុរី​ ប៉េង ហួត​ ថ្មី នៅតំបន់​បឹងស្នោ!!!

ព័ត៌មាន
ក្រោយពី​បើក​សម្ពោធ​ជាផ្លូវការ គម្រោង ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់​កាល​ទី២ “អេកូ ខលឡិកសិន” ក្នុង​មហា​ព្រឹត្តិការណ៍ "ភាព​ឥត​ខ្ចោះនៃ​ជីវិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ