![ការទិញធានារ៉ាប់រងជាកាតព្វកិច្ចនៅកម្ពុជា](https://cdn.cambonomist.com/media/images/54_asdas1231asdadsadsa.2e16d0ba.fill-960x540.jpg)
ជាមួយគ្នានេះ ការអនុវត្តសេវាធានារ៉ាប់រងជាកតព្វកិច្ចនៅកម្ពុជា ក៏នៅមានកម្រិតដូចគ្នាដែរ ដែលទាមទារឱ្យភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីសេវាធានារ៉ាប់រងមួយនេះឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ ជាក់ស្តែងគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ បុព្វលាភធានារ៉ាប់រងជាកតព្វកិច្ចមានទំហំប្រមាណ១១លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាកត់សម្គាល់ឃើញថា ការទិញធានារ៉ាប់រងជាកាតព្វកិច្ចពីសំណាក់ក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្មនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ បើទោះបីវិស័យនេះបានតួនាទីយ៉ាងសំខាន់ក្នុងការជួយធានា និងការពារហានិភ័យជូនពួកគេពេលជួបបញ្ហាអ្វីកើតឡើងដោយចៃដន្យក៏ដោយ។ ការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចមានកម្រិតតិចតួចនេះ ក៏ដោយសារតែម្ចាស់យានយន្ត ម្ចាស់អាជីវកម្ម និងម្ចាស់ការដ្ឋានទាំងនោះមិនទាន់យល់ដឹងអំពីកាពត្វកិច្ចនេះ ដោយសារការផ្សព្វផ្សាយនៅពុំទាន់ទូលំទូលាយ ខណៈក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្ដពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។
![ការទិញធានារ៉ាប់រងជាកាតព្វកិច្ចនៅកម្ពុជា](https://cdn.cambonomist.com/media/images/photo_1_2025-02-07_16-51-18.original.jpg)
បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ច្បាប់នៅកម្ពុជាបានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ ត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជន ដែល
ជាមួយគ្នានេះ លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ការធានារ៉ាប់រងជាកាតព្វកិច្ចពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពិសេសសម្រាប់ម្ចាស់យានយន្ត និងម្ចាស់ការដ្ឋានសាងសង់នាននៅពេលមានហានិភ័យណាមួយកើតឡើង ពោលគឺ ការអនុវត្តការធានារ៉ាប់រងនឹងចូលរួមចំណែកដល់ការថែរក្សាស្ថិរភាព និងពង្រឹងកំណើនសេដ្ឋកិជាតិ ក៏ដូចជាកាត់បន្ថយបន្ទុករបស់រដ្ឋ។ ម្យ៉ាងទៀត ការធានារ៉ាប់រងមិនត្រឹមជួយស្តារឡើងវិញក្រោយការខូចខាតនោះទេ តែជាការជួយរក្សាភាពធនរបស់អាជីវកម្ម និងការគិតគូទុកជាមុននូវហានិភ័យអាជីវកម្មផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពី«ធានារ៉ាប់រងជាកាតព្វកិច្ច»ដើម្បីផ្សព្វផ្សាយអំពីការធារ៉ាប់រង និងអ្នកទទួលខុសត្រូវ ដែលត្រូវបានដាក់ជាកាតព្វកិច្ចដោយច្បាប់ស្តីពីការធានារ៉ាប់រងចំពោះម្ចាស់យានយន្ត និងម្ចាស់ការដ្ឋានសាងសង់ទាំងអស់នៅកម្ពុជា។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ បុព្វលាភធានារ៉ាប់រងជាកាតព្វកិច្ចមានទំហំប្រមាណ១១លានដុល្លារ ក្នុងនោះបុព្វលាភធានារ៉ាប់រងលើយានយន្តមានប្រមាណ៤,២លានដុល្លារ, ធានារ៉ាប់រងលើការដឹកជញ្ជូនអ្នកដំណើរប្រមាណ១,៤លានដុល្លារ និងធានារ៉ាប់លើការដ្ឋានមានប្រមាណ៥,៧លានដុល្លារ។ គិតមកទល់ពេលនេះមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ជាមួយនឹងទំហំបុព្វលាភសរុបប្រមាណជាង៣៧០លានដុល្លារ៕
![ការទិញធានារ៉ាប់រងជាកាតព្វកិច្ចនៅកម្ពុជា](https://cdn.cambonomist.com/media/images/photo_2_2025-02-07_16-51-18.2e16d0ba.fill-960x540.jpg)
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែនចិន