ទីផ្សារខុនដូ

តម្លៃខុនដូនៅរាជធានីភ្នំពេញឈរនៅលំដាប់ទី៤ក្នុងចំណោមទីក្រុងធំៗទាំង១០នៅអាស៊ី


ទីផ្សារខុនដូរនៅកម្ពុជា ជាទីផ្សារក្មេងខ្ចីមួយ បើធៀបនឹងទីផ្សារនានានៅក្នុងតំបន់អាស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តម្លៃខុនដូនៅកម្ពុជាបានឈរនៅលំដាប់ទី៤ក្នុងចំណោមទីក្រុងធំៗទាំង១០នៅអាស៊ី។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC តម្លៃខុនដូរនៅកម្ពុជាមានតម្លៃខ្ពស់ជាងខុនដូនៅទីក្រុងហាណូយ មុំបៃ និងហ្សាកាតា តែទាបជាងកូឡាឡាំពួរ បាងកក តៃប៉ិ ហុងកុង និងសិង្ហបុរី។
ទីផ្សារខុនដូ
ដោយ

មកដល់ពេលនេះការស្វែងរកកន្លែងត្រឹមត្រូវ ដើម្បីជួល ឬទិញបន្ទប់ខុនដូសម្រាប់រស់នៅ គឺកំពុងតែកើតមានឡើងនៅក្នុងចំណោមពលរដ្ឋមួយចំនួនជាពិសេសសម្រាប់អ្នកដែលចូលនិវត្តន៍តែម្តង។ ជាទូទៅការទិញខុនដូនៅក្នុងប្រទេសណាមួយ គេពិនិត្យមើលតាំងពីស្ថិរភាពនយោបាយ សន្តិសុខសង្គម បរិយាកាសទូទៅ គុណភាព និងសេវាកម្មផ្សេងៗសម្រាប់បម្រើឱ្យផ្លូវចិត្ត ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងច្បាប់ជាដើម។ កត្តាទាំងនេះហើយ ដែលជះឥទ្ធិពលដល់ការកំណត់តម្លៃខុនដូរបស់ប្រទេសនានា។

បើយោងតាមរបាយការណ៍ស្រាវជ្រាវមួយបង្ហាញថា តម្លៃខុនដូនៅរាជធានីភ្នំពេញ បានឈរលំដាប់ទី៤ នៅពីលើទីក្រុងហាណូយ របស់វៀតណាម ទីក្រុងមុំបៃរបស់ឥណ្ឌា និងទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែនៅពីក្រោមទីក្រុងកូឡាឡាំពួររបស់ម៉ាឡេស៊ី, តូក្យូរបស់ជប៉ុន, បាងកករបស់ថៃ, តៃប៉ិរបស់កោះតៃវ៉ាន់, ហុងកុងរបស់ចិន និងសិង្ហបុរី ។

តម្លៃខុនដូនៅកម្ពុជា ជាមធ្យមសម្រាប់បន្ទប់គេងមួយ តម្លៃជួលមានក្នុងរង្វង់មួយខែ៥៥០ដុល្លារ ហើយតម្លៃលក់ក្នុងរង្វង់១០ម៉ឺនដុល្លារ។ សម្រាប់ខុនដូបែបនេះនៅទីក្រុងហាណូយ មានតម្លៃជួលត្រឹមតែ២៧៥ ដុល្លារក្នុងមួយខែ ហើយតម្លៃលក់១០ម៉ឺន៦ពាន់។ នៅមុំបៃវិញតម្លៃជួលមានក្នុងរង្វង់៣៨៧ដុល្លារ តម្លៃលក់ជាង១២ម៉ឺន ស្របពេលដែលនៅហ្សាកាតា តម្លៃជួល៤០០ដុល្លារ និងតម្លៃលក់ត្រឹមតែ៤ម៉ឺន៦ពាន់ដុល្លារប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមនឹងដំឡើងថ្លៃសំបុត្រចូលកាស៊ីណូ២ដង ដើម្បីកាត់បន្ថយចំនួនពលរដ្ឋកុំឱ្យចូលកាស៊ីណូ

អាជ្ញាធរវៀតណាមនឹងដំឡើងថ្លៃសំបុត្រចូលលេងល្បែងក្នុងកាស៊ីណូសម្រាប់ពលរដ្ឋខ្លួនពី២ដងទៅ២ដងកន្លះ ដើម្បីរារាំងពលរដ្ឋកុំឱ្យចូលលេងល្បែងនៅកាស៊ីណូ។ ផ…

សហគ្រិនខ្មែររៀបចំ “កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស”

ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ - សហគ្រិនខ្មែរ បានរៀបចំកម្មវិធីអភិវឌ្ឍន៍ ទីផ្សារនាំចេញសម្រាប់សហគ្រាស។ កម្មវិធីនេះត្រូវបានប្រព្រឹត្ដទៅក្រោម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ