លោកស្រី សាណាអិ

អាម៉េរិកផ្ញើសារអបអរសាទរនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ ចំពោះជ័យជម្នះក្នុងការបោះឆ្នោតសកល


រដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៨ ខែកុម្ភៈ បានផ្ញើសារអបអរសាទរចំពោះនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ ក្រោយគណបក្សរបស់លោកស្រីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន japantoday។
លោកស្រី សាណាអិ
ដោយ

លោក ស្កុត បេសសិន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកបានលើកឡើងក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News ថា លោក ដូណាល់ ត្រាំ មានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកស្រី សាណាអិ តាកាអ៊ិឈិ ហើយនៅពេលជប៉ុនរឹងមាំ នោះសហរដ្ឋអាម៉េរិកក៏នឹងរឹងមាំនៅតំបន់អាស៊ីដូចគ្នាដែរ។ លោកបានស្វាគមន៍ចំពោះជ័យជម្នះរបស់គណបក្សកាន់អំណាចរបស់លោកស្រី សាណាអិ ដែលទទួលបានសំឡេងភាគច្រើន២ភាគ៣នៅក្នុងសភាតំណាងរាស្ត្រដ៏មានឥទ្ធិពលរបស់ជប៉ុន។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសជប៉ុនលោក ចច ហ្ក្លាស (George Glass ) ក៏បានបង្ហោះសារលើបណ្ដាញសង្គម ដោយហៅលទ្ធផលនេះថា ជាជ័យជម្នះដ៏គួរឱ្យពេញចិត្ត និងបានបង្ហាញពីការទន្ទឹងរង់ចាំក្នុងការពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ដោយឡែកលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបាននិយាយបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ថា លោកស្រី សាណាអិ ស័ក្តិសមនឹងទទួលបានការលើកតម្កើងចំពោះការងារដែលលោកស្រី និងសម្ព័ន្ធមិត្តកំពុងធ្វើ ដូច្នេះក្នុងនាមជាប្រធានាធិបតីអាម៉េរិក លោកមានអារម្មណ៍ថា មានកិត្តិយសខ្លាំងណាស់ក្នុងការផ្ដល់ការគាំទ្រយ៉ាងពេញលេញចំពោះលោកស្រី និងគណបក្សសម្ព័ន្ធមិត្តដ៏គួរឱ្យគោរព ហើយលោកនឹងស្វាគមន៍លោកស្រីមកកាន់សេតវិមាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ក្រុមហ៊ុនគ្រីបតូ កូរ៉េខាងត្បូង ច្រឡំផ្ញើ Bitcoin មានតម្លៃរហូតដល់៤៤ពាន់លានដុល្លារទៅឱ្យអ្នកប្រើប្រាស់ ដោយអចេតនា

ក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំរបស់កូរ៉េខាងត្បូង ប៊ីតសាំ (Bithumb) បានទទួលស្គាល់កាលពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈថា ខ្លួនបានផ្ញើ Bitcoin …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ