វិស័យកាត់ដេរ​កម្ពុជា

សម្ដេច ហ៊ុន សែន៖ អំឡុងពេលរោងចក្រព្យួរការងារ កម្មករកម្មការិនី នឹងទទួលបានប្រាក់ខែ ៦០%


នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា នៅអំឡុងពេលរោងចក្រកាត់ដេរបិទទ្វារ​បណ្ដោះអាសន្ន ដែលអាចនឹងចាប់ផ្ដើមឡើងនៅខែមីនាខាងមុខនេះ កម្មករកម្មការិនីរោងចក្រដេរ ដែលធ្វើការនៅក្នុងរោងចក្រនោះ នឹងត្រូវទទួលបានប្រាក់ខែ ៦០% នៃ ប្រាក់ខែសរុបបច្ចុប្បន្នរបស់ពួកគេ។
កម្មករ​កម្មការិនី​រោងចក្រ​នាំ​គ្នា​ថត​រូប​ selfie ជាមួយ​នាយករដ្ឋមន្ត្រី​ សម្ដេចតេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ សីហា នៅ​ក្នុង​ពិធី​មួយ​នៅ​កោះពេជ្រ។ រូបភាព​៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

សម្ដេច ហ៊ុន សែន អះអាង​ដូច្នេះ នៅក្នុងឱកាស​ដែលសម្ដេច អញ្ជើញថ្លែង សារពិសេសមួយ​ជូនជនជាតិ ខ្មែរទាំងអស់​ពាក់ព័ន្ធ​ស្ថានភាព​ថ្មីៗ​ចុងក្រោយ ដែលធ្វើឡើង​នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

បើតាម​ការបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងចំណោម​ប្រាក់ខែ​ដែលនឹងត្រូវ​ផ្ដល់ជូន​កម្មករ​កម្មការិនី​ ៦០% នៃប្រាក់ខែ​សរុប ក្នុងអំឡុងពេល​រោងចក្រ​បិទ​បណ្ដោះអាសន្ន ព្រោះតែកង្វះវត្ថុធាតុដើមសម្រាប់​ផលិតកម្មនោះ ថៅកែរោងចក្រ​នឹងត្រូវ​ផ្ដល់ជូន​៤០% និង រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្ដល់ជូនបន្ថែម ២០% សរុបទៅ គឺកម្មករ​កម្មការិនី នឹងទទួលបាន ៦០% ឬស្មើនឹងប្រមាណជាង ១២០ ដុល្លារអាមេរិក ក្នុងមួយខែ នៅក្នុង​អំឡុង​ពេល​ព្យួរការងារ​រយៈពេល ៦ខែ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏លើកលែងពន្ធពី ៦ខែដល់ទៅ ១ឆ្នាំ ដល់រោងចក្រដែលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ដាក់ចេញ​វិធានការ​មួយចំនួន​ដើម្បីជួយ​វិស័យកាត់ដេរ និងកម្មករ ក្រោយមាន​រោងចក្រមួយចំនួនបានព្យួរជាបណ្តើរៗ។

បើតាម​ការអះអាង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា នាពេល​កាលពី​ពេល​ថ្មីៗនេះ បាន​បញ្ជាក់ថា ច្ចុប្បន្ន​វត្ថុធាតុដើម​ប្រហែលជាង ៦០% សម្រាប់​បម្រើឲ្យ​ផលិតកម្ម​ក្នុងវិស័យកាត់ដេរ​សម្លៀកបំពាក់​ និងផលិតផល​ស្បែកជើង​ត្រូវបាន​នាំចូល​ពីប្រទេសចិន។ ដោយសារតែ បញ្ហា​រីករាលដាល នៃវីរុស​ Covid 19 បានធ្វើ​ឲ្យរោងចក្រ​មួយចំនួន ដែលជា​ដៃគូ​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ត្រូវបាន​បិទទ្វារ​ លែង​ផ្គត់ផ្គង់​មកឲ្យកម្ពុជា ដែលធ្វើឲ្យ​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​មួយចំនួន​កំពុង​ជួបបញ្ហា​ខ្វះវត្ថុធាតុដើម សម្រាប់ការផលិត។ បើតាម​សមាគ​រោងចក្រ​កាត់ដេរ​កម្ពុជា នៅខែមីនា ឆ្នាំ២០២០ នឹងមានរោងចក្រ​មួយចំនួន នឹងបិទទ្វារបណ្ដោះអាសន្ន ដែលអាចបិទរហូទដល់ពេញមួយខែ ឬ​២ខែតែម្ដង។

គួរបញ្ជាក់ថា នាពេល​ថ្មីៗនេះ វិស័យកាត់ដេរ​កម្ពុជា មិនត្រឹមតែ​ជួបបញ្ហា​ធំ ដោយសារតែ​បញ្ហា​វីរុស​ Covid 19 ប៉ុណ្ណោះទេ ប៉ុន្ដែ វិស័យនេះ ក៏ត្រូ​វបាន​អឺរ៉ុប​ទើបតែ​សម្រេច​ព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ដែលផលប៉ះពាល់នេះ អាចនឹង​មានទំហំ​ប្រមាណ ២០% នៃការនាំចេញ​សរុប​នៃវិស័យកាត់ដេរ​កម្ពុជា​ ទៅកាន់ទីផ្សារអឺរ៉ុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយ​ការ​បិទ​ផ្សារ​ឃ្លាំង​រំសេវ, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ B2B CENTER ប្រកាស​​ទទួល​​អាជីវករ​

ព័ត៌មាន
ស្របពេលទៅនឹង​ការប្រកាសបិទផ្សារឃ្លាំងរំសេវដែលបង្កើតឡើងជិត 20 ឆ្នាំនោះ អគារពាណិជ្ជកម្មចំរុះ B2B Center ដែលមានទីតាំងនៅលើផ្លូវ ហាណូយ ដែលម…

សម្តេច ហ៊ុន សែន៖ កម្ពុជានឹងមិនស្នើសុំ EBA ដែលត្រូវបានដក ២០% នោះមកវិញនោះទេ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជា នឹងមិនស្នើសុំអឺរ៉ុប នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលត្រូវបានដក ២០% នៃទំនិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ