លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា

តុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ក្រោយបែកធ្លាយសារសន្ទនាជាមួយយសម្តេចតេជោ


វិវាទផ្ទៃក្នុងនយោបាយ គួបផ្សំនឹងបញ្ហាលេចធ្លាយសារសន្ទនាតាមទូរសព្ទជាមួយនឹងមេដឹកនាំកម្ពុជា ឥឡូវនេះលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ ព្យួរតំណែងលោកស្រីជានាយករដ្ឋមន្រ្តីជាបណ្តោះអាសន្ន។ ប៉ុន្តែលោកស្រីនៅតែអាចចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌។ ការព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយព្រះមហាក្សត្រថៃឡាយព្រះហស្តលេខាយល់ព្រមលើការកែសម្រួលគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី។
លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា
ដោយ

សារព័ត៌មាន the Nation បានរាយការណ៍ថា តុលាការធម្មនុញ្ញរបស់ថៃនៅថ្ងៃទី១ ខែកក្កដា បានសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ជាបណ្តោះអាសន្នជាមួយសំឡេង៧ទល់នឹង២ ក្រោយបែកធ្លាយសារសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ប៉ុន្តែលោកស្រី នៅតែអាចចូលរួមប្រជុំគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលលោកស្រីទើបរៀបចំសម្រាប់ផ្លូវក្រោយ ហើយគណៈរដ្ឋមន្ត្រីថ្មីដែលទើបកែសម្រួលនេះនឹងចូលស្បថកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា នេះ។

ការសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ននេះ ធ្វើឡើងក្រោយចៅក្រមតុលាការធម្មនុញ្ញទាំង៩រូបបានបោះឆ្នោតជាឯកច្ឆន្ទទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាចំនួន៣៦រូប ដែលត្រូវបានបញ្ជូនទៅតុលាការដោយប្រធានព្រឹទ្ធសភាលោក មង្គល ស៊ូរាសាចា (Mongkol Surasajja)។ ក្រោយតុលាការធម្មនុញ្ញទទួលញត្តិនេះ ចៅក្រម៧នៅក្នុង៩រូបបានសម្រេចព្យួរតំណែងជានាយករដ្ឋមន្រ្តីរបស់លោកស្រី ផៃថងថាន ក្រោយក្រុមសមាជិកព្រឹទ្ធសភាបានស្នើសុំឱ្យតុលាការដកលោកស្រី ក្រោមការចោទប្រកាន់ពីបទប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេស ក្រោយលោកស្រី រិះគន់មេបញ្ជាការកងទ័ពភូមិភាគ២ ដែលជាប់ព្រំដែនជាមួយនឹងកម្ពុជា។

ក្រោយលោកស្រី ផៃថងថាន ត្រូវបានព្យួរតំណែងសារព័ត៌មាន Khaosod បានរាយការណ៍នៅលើបណ្តាញសង្គមរបស់ខ្លួនថា លោក ស៊ូរីយ៉ា ជនរុនរៀនគិត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទី ដឹកនាំរដ្ឋបាលថៃជំនួសលោកស្រី ផៃថងថាន ដែលត្រូវតតាំងក្តីជាមួយតុលាការធម្មនុញ្ញ។

ក្នុងតំណែងជាមួយនាយករដ្ឋមន្ត្រីស្តីទីនេះលោក ស៊ូរិយា មានសិទ្ធិអំណាចពេញលេញស្មើនឹងនាយករដ្ឋមន្ត្រី ហើយ លោក ក៏នឹងដឹកនាំគណៈរដ្ឋមន្ត្រីថ្មីចូលរួមពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា ខាងមុខនេះផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនថៃ កំពុងចលាចល ក្រោយនាយករដ្ឋមន្ត្រីថៃរងបណ្ដឹងតុលាការធម្មនុញ្ញ ដែលនឹងកំណត់ជោគវាសនារបស់លោកស្រី ផៃថងថាន នៅថ្ងៃនេះ

ទីផ្សារភាគហ៊ុនក្នុងប្រទេសថៃ កំពុងប្រឈមនឹងភាពចលាលចល ខណៈដែលតុលាការធម្មនុញ្ញថៃ នឹងសម្រេចនៅថ្ងៃអង្គារ ទី១ ខែកក្កដា នេះថា តើត្រូវទទួលយកសំណុំ…

រដ្ឋាភិបាលកម្ពុជាសន្យាជួយរកទីផ្សារពោត ដំឡូងមី និងកសិផលផ្សេងទៀតជូនកសិករ

នាទិវាមច្ឆជាតិ ១កក្កដា រដ្ឋាភិបាលកម្ពុជាប្រាប់កសិករកុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាទីផ្សារកសិផល ក្រោយថៃបិទច្រកព្រំដែនមិនឱ្យមានការនាំចេញ។ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ