ប្រទេសក្នុងតំបន់កំពុងតាមដានការវិវត្តនៃជំងឺរលាកសួត

តើការរីករាលដាលនៃជំងឺរលាកសួត ដែលកំពុងផ្ទុះនៅចិនមានស្ថានភាពយ៉ាងណាហើយ?


ប្រទេសនៅក្នុងតំបន់ និងលើពិភពលោកកំពុងតាមតានយ៉ាងយកចិត្តទុកដាក់ចំពោះការឆ្លងរីករាលដាលនៃជំងឺរលាកសួតបង្កឡើងដោយមេរោគ HMPV (Human Metapneumovirus) ដែលកំពុងផ្ទុះនៅក្នុងប្រទេសចិន។ សារព៏ត៌មានបរទេសនានានៅអាស៊ីអាគ្នេយ៍បានចុះផ្សាយថា ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី រួមទាំងកម្ពុជាសុទ្ធតែកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការឆ្លងរីករាលដាលនៃជំងឺ ដែលមានសណ្ឋានប្រហាក់ប្រហែលនឹងជំងឺផ្តាសាយធំ និងកូវីដ-១៩នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។
ប្រទេសក្នុងតំបន់កំពុងតាមដានការវិវត្តនៃជំងឺរលាកសួត
ដោយ

កោះបាលីដែលជាកោះទេសចរណ៍ដ៏ល្បីរបស់ឥណ្ឌូនេស៊ី កំពុងដាក់ការតាមដានយ៉ាងដិតដល់លើជើងហោះហើរពីប្រទេសចិន ម៉ាឡេស៊ី ចំពេលមានការផ្ទុះឡើងនូវការរីករាលដាលនៃមេរោគ HMPV ដែលអាចបង្កជាជំងឺរលាកសួត។ អាជ្ញាធរនៅកោះបាលីកំពុងតាមដានការមកដល់របស់ជនបរទេស ជាពិសេសពីប្រទេសចិន និងម៉ាឡេស៊ី ដោយផ្តោតសំខាន់លើបញ្ហាសីតុណ្ហភាពរាងកាយ និងរោគសញ្ញាមួយចំនួនពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម។

ជាមួយគ្នានេះ វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជាក៏កំពុងតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃមេរោគនេះនៅក្នុងប្រទេសចិនផងដែរ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលជំនាញនៅក្នុងប្រទេសចិន ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានឲ្យកាន់តែទូលំទូលាយលើករណីនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមនេះ។

ដោយឡែក នៅក្នុងប្រទេសថៃឯណោះវិញ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះដែរ ស្របពេលប្រទេសនេះរំពឹងថា នឹងអាចទទួលភ្ញៀវទេសចរពីចិនបានច្រើននៅក្នុងអំឡុងចុងខែមករា និងដើមខែកុម្ភៈ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

មិនខុសពីប្រទេសសមាជិកអាស៊ានទាំង៣ខាងលើនោះទេ ក្រសួងសុខាភិបាលកម្ពុជា និងម៉ាឡេស៊ី ក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការឆ្លងរីករាលនៃមេរោគនេះ និងបានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងការពារជំងឺប្រភេទនេះផងដែរ។ ពាក់ព័ន្ធជំងឺនេះដែរ ក្រសួងការបរទេសចិនបានអះអាងកាលពីពេលថ្មីៗថា ជំងឺនេះមិនសូវមានស្ថានភាពធ្ងន់ធ្ងរនោះទេ ហើយការឆ្លងរីករាលដាលទៀតសោត ក៏ស្ថិតក្នុងកម្រិតតូចនោះដែរ។

គួរបញ្ជាក់ថា មេរោគ HMPV អាចបង្កឲ្យមានជំងឺផ្លូវដង្ហើម ដែលមានរោគសញ្ញស្រដៀងគ្នាទៅនឹងជំងឺផ្តាយសាយធំ ដូចជាគ្រុនផ្តាសសាយ ហៀរសំបោរ រលាកបំពង់ក ក្អកនិងកណ្តាស់ជាដើម។ មេរោគនេះភាគច្រើនធ្វើទុកខ្លាំងលើទារក មនុស្សចាស់ ឫអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមសម្រេចបានទំហំ GDP ៤៧៦ពាន់លានដុល្លារ ខណៈប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗឡើងដល់៤៧០០ដុល្លារនៅឆ្នាំ២០២៤

វៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណជិត៧,១% នៅឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ពោលគឺលើសពីកម្រិត៦,៥% ដែលបាន…

តើមានកត្តាអ្វីទាញទម្លាក់តម្លៃស្រូវ OM ឱ្យធ្លាក់ចុះក្រោម៧០០រៀលក្នុង១គីឡូក្រាម?

អ្នកធ្វើស្រែមួយចំនួននៅខេត្តតាកែវ ដែលជាខេត្តជាប់ព្រំដែនជាមួយវៀតណាម បានត្អូញត្អែរពីការធ្លាក់ចុះតម្លៃស្រូវ និងពិបាករកឈ្មួញឱ្យមកទិញស្រូវរបស់ពួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ