មេដឹកនាំអ៊ុយក្រែន

ម្ចាស់បំណុលអនុញ្ញាតឱ្យអ៊ុយក្រែន រៀបចំឥណទានឡើងវិញ២០ពាន់លានដុល្លារ ក្នុងចំណោមបំណុលសរុបកំពុងពូនគរដូចភ្នំដល់ទៅជាង១៤០ពាន់លានដុល្លារ


ដោយមើលឃើញពីផលលំបាករបស់រដ្ឋាភិបាលអ៊ុយក្រែន និងទុក្ខវេទនាឥតគណនារបស់ពលរដ្ឋអ៊ុយក្រែន ដោយសារភ្លើងសង្គ្រាមដែលកំពុងឆាបឆេះកាន់តែសន្ធោរសន្ធៅដែលគ្មានសញ្ញាបញ្ចប់នៅពេលណាឱ្យប្រាកដនោះ ម្ចាស់បំណុលអន្តរជាតិ បានអនុញ្ញាតឱ្យរដ្ឋាភិបាលអ៊ុយក្រែន រៀបចំឥណទានឡើងវិញដល់ទៅ២០ពាន់លានដុល្លារអាម៉េរិក។
មេដឹកនាំអ៊ុយក្រែន
ដោយ

ទោះជាយ៉ាងណា វាគ្រាន់តែជាបំណុលមួយចំណែកតូចប៉ុណ្ណោះ ខណៈដែលបំណុលសរុបរបស់ប្រទេសដែលមានប្រជាជនសរុបប្រមាណជិត៣៨លាននាក់នេះ កំពុងពូនគរដូចភ្នំដល់ទៅជាង១៤០ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃពុធ សប្ដាហ៍មុនថា អ្នកកាន់កាប់សញ្ញាបណ្ណ ឬម្ចាស់បំណុលអន្តរជាតិរបស់ខ្លួនបានអនុម័តជាផ្លូវការ ដោយអនុញ្ញាតឱ្យខ្លួនរៀបចំឥណទានឡើងវិញរហូតដល់ទៅជាង២០ពាន់លានដុល្លារអាម៉េរិក ខណៈសង្គ្រាមរបស់ប្រទេសនេះជាមួយរុស្ស៊ី បន្តអូសបន្លាយតាំងពីដើមឆ្នាំ២០២២ រហូតមកទល់ពេលនេះ។

ទីក្រុងកៀវ បានអះអាងថា ជាង៩៧%នៃអ្នកកាន់កាប់សញ្ញាបណ្ណ ឬម្ចាស់បំណុលអន្តរជាតិរបស់ខ្លួនបានអនុម័តផែនការរៀបចំឥណទានឡើងវិញនេះ ហើយវានឹងកាត់បន្ថយទំហំសញ្ញាបណ្ណអន្តរជាតិរបស់ប្រទេសអ៊ុយក្រែន បានជាង១ភាគ៣ ដែលធ្វើឱ្យខ្លួនអាចបំពេញបានតាមលក្ខខណ្ឌតម្រូវរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីធានាបានថា បំណុលរបស់អ៊ុយក្រែន ស្ថិតក្រោមការគ្រប់គ្រងបាន។

ទោះជាយ៉ាងណា ការរៀបចំឥណទានឡើងវិញ ក្នុងទំហំ២០ពាន់លានដុល្លារអាម៉េរិកនេះ បានគ្របដណ្ដប់ត្រឹមតែប្រមាណ១៥% ប៉ុណ្ណោះ នៃបំណុលសរុបរបស់អ៊ុយក្រែន ដែលមានរហូតដល់ទៅជាង១៤០ពាន់លានដុល្លារអាម៉េរិកឯណោះ។

ហើយទោះបីជាការរៀបចំឥណទានឡើងវិញនេះ បានធ្វើឱ្យអ៊ុយក្រែន ធូរស្រាលអាចដកដង្ហើមស្រួលបានមួយរយៈពេលខ្លីយ៉ាងណាក្ដី ក៏រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក សឺហ៊ី ម៉ាឆេនកូ (Serhiy Marchenko) បានលើកឡើងថា ហិរញ្ញវត្ថុរបស់អ៊ុយក្រែន នៅតែស្ថិតក្រោមសម្ពាធពីសង្គ្រាមរុស្ស៊ី ដដែល។ ទន្ទឹមនេះប្រទេសអ៊ុយក្រែន ក៏មានគម្រោងរៀបចំឥណទានឡើងវិញលើបំណុលដែលទាក់ទងនឹងផលិតផលក្នុងស្រុកសរុប (GDP) ចំនួន២,៦ពាន់លានដុល្លារអាម៉េរិក បន្ថែមទៀត និងស្វែងរកការគាំទ្របន្ថែមទៀតពីបណ្ដាម្ចាស់បំណុលលោកខាងលិច នៅឆ្នាំក្រោយផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen អាចប្រឈមនឹងការបិទរោងចក្រនៅអាល្លឺម៉ង់ជាប្រវត្តិសាស្ត្រ?

ក្រុមហ៊ុន Volkswagen កំពុងថ្លឹងថ្លែងថា តើត្រូវបិទរោងចក្រនៅប្រទេសអាល្លឺម៉ង់ ជាលើកទី១ក្នុងប្រវត្តិសាស្ត្ររយៈពេល៨៧ឆ្នាំរបស់ខ្លួនដែរឬទេ ស្របពេល…

អាម៉េរិក រឹបអូសយកយន្តហោះរបស់ប្រធានាធិបតីវេណេស៊ុយអេឡា ពាក់ព័ន្ធនឹងការបំពានទណ្ឌកម្ម

ក្រសួងយុត្តិធម៌អាម៉េរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អាម៉េរិកបានរឹបអូសយន្តហោះមួយគ្រឿងរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ