តម្លៃប្រេងឆៅពិភពលោកកើនថ្លៃកាន់តែខ្លាំង

តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្លាំង ចំពេលភាពតានតឹងនៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា


តម្លៃប្រេងមានការកើនឡើងបន្ថែមទៀត នៅថ្ងៃចន្ទក្នុងសប្តាហ៍នេះ ដោយសារការព្រួយបារម្ភអំពីផលរំខានចំពោះការផ្គត់ផ្គង់ ស្របពេលដែលមានភាពតានតឹងកើនឡើងកាន់តែខ្លាំងនៅតំបន់អឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យទីផ្សារកាន់តែតឹងតែងថែមទៀតដែរ ខណៈពេលដែលអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏នៅតែបន្តក្នុងការបង្កើនទិន្នផលប្រេងបន្ថែមទៀតដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្លាំង

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បាន​កើនឡើង​ដល់ ៥៨​សេន បន្ថែម​ទៀត នាំ​ឲ្យ​តម្លៃ​ប្រេង​កើន​ដល់​៨៨​ដុល្លារ​៧០​សេន​ក្នុង​មួយ​ធុង​បារ៉ែល​។ បើ​ក្រឡេក​មើលទៅ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អា​មេ​រិ​ក​វិញ បាន​កើនឡើង ៥៧ សេន​បន្ថែម​ទៀត នាំ​ឲ្យ​តម្លៃ​ប្រេង​មាន​ដល់ ៨៥​ដុល្លារ​៧១​សេន​ក្នុង​មួយ​បារ៉ែល​។

តម្លៃ​ប្រេង​នៅ​ទីផ្សារ​ទាំង​ពីរ​នេះ បាន​កើនឡើង​មក​៥ ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​ហើយ ហើយ​កាលពី​ស​ប្តា​ហ៍​មុន​មានការ​កើនឡើង​ប្រហែល ២% ដែល​ជា​កម្រិត​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​ខែតុលា ឆ្នាំ ២០១៤​មក​។ ហើយ​បើ​គិត​ជា​មធ្យម ក្នុង​ដើមឆ្នាំ​២០២២​នេះ តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង ១០% ដោយសារ​មានការ​បារម្ភ​អំពី​ការ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់​។ អ្នកវិភាគ​ទីផ្សារ​ប្រេង បាន​អះអាង​ថា វិ​និ​យោ​លើ​ទីផ្សារ​ប្រេង​នៅ​តែ​មានការ​ព្រួយ​បារ​ម្ម​ណ៍ ដោយសារ​តែ​បញ្ហា​ហានិភ័យ​តំបន់​ភូមិសាស្ត្រ​នយោបាយ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏​ដូច​ជា​នៅ​មជ្ឈិមបូព៌ា ខណៈ​ពេល​ដែល​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​(OPEC+) ក៏​បន្ត​បរាជ័យ​ក្នុង​ការ​ឈាន​ដល់​គោលដៅ​ទិន្នផល​ប្រេង​របស់​ខ្លួន ។ 

អ្នកវិភាគ​បន្ថែម​ថា ការ​រំពឹង​ទុក​តម្លៃ​ប្រេង​នឹង​កើនឡើង​ថែម​ទៀត​នៅ​សហរដ្ឋអាមេរិក ចំ​ពេល​អាកាសធាតុ​ត្រជាក់​ក៏​បាន​បន្ថែម​សម្ពាធ​លើ​តម្លៃ​ប្រេង​ផង​ដែរ​។

អង្គការ OPEC+ ដែល​រួម​មាន​ប្រទេស​រុ​ស្ស៊ី និង​អ្នក​ផលិត​ផ្សេង​ទៀត កំពុង​ខិតខំ​ដើម្បី​ឈាន​ដល់​គោលដៅ​បង្កើន​ទិន្នផល​ប្រេង​របស់​ខ្លួន​ឲ្យ​បាន ៤០​ម៉ឺន​បារ៉ែល​មួយ​ថ្ងៃ​។ ទោះ​យ៉ាងណា អ្នកវិភាគ​ទីផ្សារ​ប្រេង មើលឃើញ​ថា តាម​ការ​រំពឹង​ទុក​ដែល​សមាជិក អង្គារ OPEC+ ដូច​ជា​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុ​ស្ស៊ី ទំនងជា​រក្សា​គោលនយោបាយ​បច្ចុប្បន្ន​នៃ​ការ​កើនឡើង​ទិន្នផល​បន្តិច​ម្តង​ៗ ដើម្បី​រក្សា​តម្លៃ​ប្រេង​ឆៅ ឲ្យ​នៅ​ចន្លោះ​ពី ៨៥ ទៅ ៩០ ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ។

ដោយឡែក សហរដ្ឋអាមេរិក ស្តុក​ប្រេង​បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ថាមពល​បាន​កាត់​បន្ថយ​ការ​ខួង​បូម​យក​ប្រេង​នៅ​ស​ប្តា​ហ៍​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១៣ ស​ប្តា​ហ៍​កន្លង​មកនេះ​៕

None



អត្ថបទបន្ទាប់


តៃវ៉ាន់ថាចិនបញ្ចូនយន្តហោះចម្បាំងជិត៤០គ្រឿងចូលដែនអាកាសរបស់ខ្លួន

អាជ្ញាធរកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យទី២៣មករាបានរាយការណ៍អំពីការបញ្ចូនយន្តហោះចម្បាំងរបស់ចិនចំនួន៣៩គ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កោ…

សហគ្រិនខ្មែរបានរៀបចំកម្មវិធីបណ្តាញធុរកិច្ច៖ វេទិកាវិនិយោគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត

នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី «វេទិកាវិនិយោគ» (Ven…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ