ទីផ្សារប្រេង

តើមានកត្តាចម្បងអ្វីជំរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មានក្នុងពេល៣ខែមកនេះ?


រដ្ឋបាលលោក ចូ បៃឌិន បានដាក់ទណ្ឌកម្មថ្មីៗទៅលើក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់រុស្ស៊ី រួមមានក្រុមហ៊ុន Gazprom Neft និងក្រុមហ៊ុន សឺហ្គាត់ណេហ្វតេហ្គាស (Surgutneftegas) ព្រមទាំងកប៉ាល់ដឹកប្រេង ឈ្មូញប្រេង និងកំពង់ផែនានា ដែលជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងរុស្ស៊ី ក្នុងគោលបំណងរារាំងការផលិតប្រេង និងកាត់ផ្ដាច់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងរបស់ក្រុងមូស្គូ។
ទីផ្សារប្រេង
ដោយ

កត្តានេះបានធ្វើឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៣ខែមកនេះ ហើយភាគហ៊ុននៅអឺរ៉ុប បានដាំក្បាលចុះដោយសារការព្រួយបារម្ភអំពីការរឹតបន្តឹងពាណិជ្ជកម្មប្រេងឥន្ធនៈនៅទូទាំងពិភពលោក។

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ គិតត្រឹមថ្ងៃសុក្រ ទី១០ ខែមករា បានហក់ឡើងជិត៣% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែមកនេះ ខណៈដែលបណ្ដាឈ្មួញប្រេងព្យាករថា ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាម៉េរិក ដែលតម្រង់គោលដៅទៅលើប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ី អាចបណ្ដាលឱ្យមានការរអាក់រអួលផ្នែកផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក។

រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន ដែលជិតចប់អាណត្តិ និងដែលត្រូវចូលកាន់តំណែងជំនួសដោយលោក ដូណាល់ ត្រាំ ជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ដ៏ខ្លីខាងមុខនេះ បានដាក់ទណ្ឌកម្មថ្មីៗដោយតម្រង់គោលដៅទៅរកបណ្ដាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នរុស្ស៊ី កប៉ាល់ដឹកប្រេង ឈ្មួញប្រេង និងកំពង់ផែដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងរុស្ស៊ី ក្នុងគោលបំណងរារាំងការផលិតប្រេង និងកាត់ផ្ដាច់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងរបស់ក្រុងមូស្គូ។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃ២,៨៤ដុល្លារអាម៉េរិក ឬ៣,៧% ឈានដល់៧៩,៧៦ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល ចំណែកឯប្រេងឆៅនៅទីផ្សារសហរដ្ឋអាម៉េរិក បានហក់ឡើងថ្លៃ២,៦៥ដុល្លារ ឬ៣,៦% ឈានដល់៧៦,៥៧ដុល្លារ ក្នុងមួយបារ៉ែល ដែលជាការហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែមកនេះ។

ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ី បានរិះគន់សហរដ្ឋអាម៉េរិកខ្លាំងៗចំពោះការដាក់ទណ្ឌកម្មថ្មីៗមកលើវិស័យវិស័យថាមពលរបស់ខ្លួន ដោយចាត់ទុកទណ្ឌកម្មថ្មីៗទាំងនេះថា ជាការប៉ុនប៉ងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីដួលរលំ ខណៈដែលវាបង្កហានិភ័យដល់ស្ថិរភាពទីផ្សារប្រេងពិភពលោក។

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយចុះ ក៏រុស្ស៊ី នឹងនៅតែបន្តគម្រោងប្រេងឥន្ធនៈ និងឧស្ម័នសំខាន់ៗរបស់ខ្លួនដោយឥតរាថយ ហើយនឹងឆ្លើយតបទៅនឹងចំណាត់ការរបស់សហរដ្ឋអាម៉េរិក ខណៈដែលខ្លួនកំពុងពិនិត្យផ្ទៀងផ្ទាល់យុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យ IMF ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព តែនៅតំបន់អាស៊ីហាក់មិនច្បាស់លាស់នៅឆ្នាំនេះ?

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០…

តើទុនបម្រុងអន្តរជាតិ របស់ឥណ្ឌា ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក មានទំហំធំកម្រិតណាគិតត្រឹមដើមឆ្នាំ២០២៥ នេះ?

ទិន្នន័យផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ដោយធនាគារកណ្ដាលឥណ្ឌា (RBI) បានបង្ហាញថា ទុនបម្រុងអន្តរជាតិ របស់ប្រទេសឥណ្ឌា ដែលជាមហាអំណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ