![ហាងគុយទាវ អូរឫស្សី បើកតាំងពីឆ្នាំ១៩៨១ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព ក្នុងរយៈពេលជាង ៤០ កន្លងមកនេះ](https://cdn.cambonomist.com/media/images/11_cG6NYMe.2e16d0ba.fill-960x540.jpg)
![1](https://cdn.cambonomist.com/media/images/1_tvN3UDR.original.jpg)
នៅពេលនិយាយពីប្រជាប្រិយភាពហាង គុយទាវ អូរឫស្សី នរណាក៏ស្គាល់ដែរ ជាពិសេសអ្នករស់នៅក្នុងក្រុងភ្នំពេញតែម្ដង ដោយសារតែរសជាតិគុយទាវពោះជ្រូក គុយទាវសាច់ចិញ្ច្រាំ និងនំប៉ាវស្នូលសាច់ជ្រូក ដែលជាមីនុយប្រចាំហាង ធ្វើឱ្យអតិថិជនស្គាល់ហាងគុយទាវតជំនាន់មួយនេះ។
![2](https://cdn.cambonomist.com/media/images/2_PLFxlHN.original.jpg)
អ្វីដែលពិសេសទៅទៀតនោះ គឺរសជាតិឆ្ងាញ់ និងការរក្សាបាននូវរសជាតិដើមនៃគុយទាវប្រចាំហាង ដែលចងចិត្តអតិថិជនមិនអាចបំភ្លេចបាន ឱ្យតែចង់ញ៉ាំគុយទាវ គឺដឹងតែនឹកឃើញហាង គុយទាវ អូរឫស្សីតែម្ដង។ ចំណុចនេះហើយ ទើបធ្វើឱ្យហាង គុយទាវ អូរឫស្សី វិវត្តន៍ខ្លួន តាំងពីអាជីវកម្មជាលក្ខណៈគ្រួសារបែបសាមញ្ញ មកជាអាហារដ្ឋានបែបទំនើបមួយនៅក្នុងទីក្រុង ជាមួយនឹង ឡូហ្គូ ដែលចុះបញ្ជី ស្លាកយីហោ នៅក្រសួងពាណិជ្ជកម្ម ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។
បច្ចុប្បន្នហាង គុយទាវ អូរឫស្សី មាន 6សាខា មានដូចជា គុយទាវអូរឫស្សីសាខាទី១ ទល់មុខផ្សារអូរឫស្សី គុយទាវអូរឫស្សីសាខាទី2 ផ្លូវសុហក គុយទាវអូរឫស្សីសាខាទី3 ផ្លូវត្រសក់ផ្អែម គុយទាវអូរឫស្សីសាខាទី4 ទល់មុខផ្សារចាស់ គុយទាវអូរឫស្សីសាខាទី5 ទឹកល្អក់ និង គុយទាវអូរឫស្សីសាខាទី6 ទល់មុខផ្សារ Global House៕
![3](https://cdn.cambonomist.com/media/images/3.original_nxmWZkf.jpg)
![4](https://cdn.cambonomist.com/media/images/4_Zi1jhvA.original.jpg)
![5](https://cdn.cambonomist.com/media/images/5_tbUR2bf.original.jpg)
![6](https://cdn.cambonomist.com/media/images/6_VRBeAWl.original.jpg)
![7](https://cdn.cambonomist.com/media/images/7.original_3hNHvP3.jpg)
![8](https://cdn.cambonomist.com/media/images/8.original_W3tTU5w.jpg)
![9](https://cdn.cambonomist.com/media/images/9.original_hSG9Eo7.jpg)
![10](https://cdn.cambonomist.com/media/images/10_EIBKdV1.original.jpg)