ខេមបូឌាដេលី ជម្រាប​លា​កម្ពុជា!

ប្រតិកម្ម​នានា​របស់​អ្នក​កាសែត​ជុំវិញ​ការ​បិទ​កាសែត​​ ខេមបូឌាដេលី


នៅថ្ងៃទី៤ កញ្ញា ឆ្នាំ​២០១៧ កាសែត​ភាសា​អង់គ្លេស​ចំណាស់​២៤ឆ្នាំ ខេមបូឌាដេលី បាន​សម្រេច​បិទ​ទ្វារ​បញ្ឈប់​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ហើយ បន្ទាប់​ពីមាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​បង់ពន្ធ​ ជាមួយ​អគ្គនាយក​ដ្ឋាន​​ពន្ធដារ នៃ​ប្រទេស​កម្ពុជា។ កាសែត ខេមបូឌាដេលី បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៣ ដោយ​អ្នក​កាសែត​អាមេរិក​ជើងចាស់​មួយ​រូប គឺ​លោក Bernard Krisher។
អ្នក​កាសែត​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​ការបិទ​កាសែត​ ខេមបូឌាដេលី។ រូបភាព៖ ហេង ភារម្យ
ដោយ

ខាងក្រោម​នេះ ជា​ប្រតិកម្ម​នានា​របស់​អ្នក​កាសែត​ក្នុងស្រុក ជុំវិញ​ការ​បិទ​កាសែត ខេមបូឌាដេលី ដ៏ចំណាស់​មួយនេះ៖

លោក អ៊ុំ សារិន ប្រធាន​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត (CAPJ) 

«ខ្ញុំ​មាន​អារម្មណ៍​ស្ដាយ អាណិតដែរ។ ប៉ុន្តែ ២៤​ឆ្នាំ​ហើយ ខ្មែរ​ក៏​ល្មម​ចេះ​នាំ​គ្នា​ធ្វើការ​ខ្លួន​ឯង​ហើយ កុំ​ពឹង​​តែ​បរទេស​ពេក។ សូម​អំពាវនាវ​ដល់​ស្ថាប័ន​សារព័ត៌មាន ឬ​ក្រុមហ៊ុន​នានា ដែល​មាន​ឱកាស​ការងារ​ ជួយ​ផ្ដល់​​ការងារ​ដល់​អតីត​បុគ្គលិក​កាសែត​ ខេមបូឌាដេលី ផង»។

ម៉ៃ វីរៈ អ្នក​ថតរូប​កាសែត ខ្មែរថាមស៍ (Khmer Times) 

«ចំពោះ​ខ្ញុំ​ជា​អ្នក​ថតរូប ខ្ញុំ​សោកស្ដាយ​ចំពោះ​មិត្ត​រួម​អាជីព​ដូច​គ្នា ដែល​បាត់បង់​ការងារ។ ប៉ុន្តែ ធ្វើ​ការ​នៅ​ប្រទេស​ណា គួរតែ​គោរព​ច្បាប់​ប្រទេស​នោះ»។

លោក សូ វិសាល អ្នក​សារព័ត៌មាន​ជើងចាស់មួយរូប

«ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ ដែល​កាសែត​ភាសា​អង់គ្លេស​វ័យចំណាស់​មួយ​នេះបាន​បិទ។ កាសែត​មួយ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​ចាត់ទុក​ថា​ជាកាសែត​សរសេរ​ព័ត៌មាន​ពិត និង​ឯករាជ្យ។ វត្តមាន​កាសែតនេះ ប្រៀប​​ដូច​ជា​ផ្កា​មួយ​ជួយ​លំអ​សួន​សេរីភាព​សារព័ត៌មាន​ឲ្យ​មាន​ពណ៌​ចម្រុះ ដូច្នេះ ការបាត់បង់​កាសែត​មួយ​នេះ​នឹង​ធ្វើឲ្យ​សួន​សេរីភាព​សារព័ត៌មាន​មួយ​នេះ មាន​ពណ៌​តែ​មួយ ខ្វះ​ភាព​ចម្រុះ​ពណ៌»។ 

គឹម យុទ្ធណា អ្នក​សារព័ត៌មាន​ឯករាជ្យ (freelance) 

«វា​ជា​ការបាត់​បង់​នូវ​សេរីភាព​សារព័ត៌មាន​មួយ​ផ្នែក។ ខ្ញុំ​សោកស្ដាយ​ចំពោះ​ការបាត់បង់​កាសែត​ភាសា​អង់គ្លេស​មួយ​នេះ ដែល​គេ​ចាត់ទុក​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម​មួយ។ ជាពិសេស ជាការសោក​ស្ដាយ​ដែល​ឃើញ​​មិត្ត​រួម​អាជីព​បាត់បង់​ការងារ​ធ្វើ»៕ 

None



អត្ថបទបន្ទាប់


ឧក​ញ៉ា កែវ មុំ បង្ហើប​ពី​កង្វះ​ខាត​១៥​ចំណុច​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ប្រឈម​ការ​បិទ​ទ្វារ

លោក​ជំទាវ​ឧកញ៉ា កែវ មុំ ជា​អគ្គនាយិកា​ក្រុមហ៊ុន​នំ​ស្រួយ​លីលី ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​«សហគ្រាស​ល្អ​បំផុត»​ពី​ចក្រភព​អង់គ្លេស​…

ខំ​អភិរក្ស​ណាស់​ដែរ តែ​ត្មាត​នៅ​កម្ពុជា​កាន់​តែ​ថយ​ចុះ​។ តើ​ហេតុអ្វី?

ទោះបី​មាន​កិច្ច​ប្រឹងប្រែង​អភិរក្ស​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ក្ដី ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​ហាក់​នៅ​តែ​ធ្លាក់ចុះ ដែលនាំ​ឲ្យ​មាន​ការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ