
លោក Koh Kok Meng ជាប្រធានគ្រប់គ្រងក្រុមហ៊ុនដាណន់(Danone) ប្រចាំប្រទេសកម្ពុជា និង មីយ៉ាន់ម៉ាបានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរការិយាល័យប្រតិបត្តិការអាជីវកម្មរបស់យើងទៅកាន់ការិយាល័យថ្មី ហើយធំជាងមុននៅក្នុងតំបន់ទួលគោក ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់យើងចំពោះសុខភាពប្រជាជន និងការវិនិយោគរបស់យើងនៅក្នុងទីផ្សារកម្ពុជារយៈពេលវែង។ ការផ្លាស់ប្តូរនេះជាជំហានដ៏សំខាន់មួយទៀត ដែលធ្វើឲ្យយើង អាចគាំទ្រអាជីវកម្មដែលកំពុងរីកចម្រើនយ៉ាងលឿន និងដើម្បីបំពេញតម្រូវការរបស់បុគ្គលិកយើងមានចំនួនកាន់តែច្រើន។ នៅ Danone យើងជឿជាក់ថាការិយាល័យជាមជ្ឈមណ្ឌលជួបជុំដែលបុគ្គលិកអាចផ្សាភ្ជាប់ទំនាក់ទំនង បង្កើតអ្វីដែលថ្មី រៀន អបអរសាទរ និង សហការ ដើម្បីយើងរីកចម្រើនឡើងទាំងអស់គ្នា»។

លោក Koh KokMeng បានបន្តថា៖ «នៅDanone យើងប្ដេជ្ញាចិត្តដោះស្រាយតម្រូវការក្នុងស្រុកតាមរយៈ ការធ្វើអាជីវកម្មប្រកបដោយនវានុវត្តន៍ និងនិរន្តភាព ព្រោះយើងជឿជាក់ថា សុខភាពមនុស្ស និងពិភពលោក តែងមានទំនាក់ទំនងជាមួយគ្នាជានិច្ច។ គោលបំណងរបស់យើងនៅក្នុងប្រទេសកម្ពុជា គឺចង់ផ្ដល់ឱ្យអ្នកម្ដាយគ្រប់រូបនូវអាហារូបត្ថម្ភដែលត្រឹមត្រូវសម្រាប់ពួកគាត់ និងកូនៗរបស់គាត់តាមរយៈផលិតផលដែលផ្តោតលើសុខភាពជាចម្បង»។

Danone Cambodia ជានិមិត្តសញ្ញានៃការបង្ហាញពីដំណោះស្រាយអាហារូបត្ថម្ភបែបវិទ្យាសាស្ត្រ បង្កើតឡើងដើម្បីផ្ដល់ផលវិជ្ជមានតាមរយៈការផ្ដល់អាហារទៅកាន់មនុស្សដែលត្រូវការជាចាំបាច់ ចាប់ពីម្ដាយពពោះរហូតដល់កុមារអាយុពីរឆ្នាំឬលើសជាមួយនឹងម៉ាកផលិតផលនាំមុខក្នុងស្រុក និងអន្តរជាតិដូចជា Dumex Dugro, Dumex SuperGold Kid, Dumex Dumilk, Dugro All n One និង Aptakid ៕

