កូវីដ១៩ឌែលតាក្រុង

អ្នកវិទ្យាសាស្ត្រប្រទេសស៊ីបរកឃើញមេរោគកូវីដមួយប្រភេទទៀតដែលកាត់ពូជបញ្ចូលគ្នារវាង ឌែលតានិងអូមីក្រុង


យោងតាមលោក Leondios Kostrikis សាស្ត្រាចារ្យវិទ្យាសាស្ត្រ និងជីវសាស្ត្រនៅសាកលវិទ្យាល័យស៊ីប (Cyprus) និងជាប្រធានមន្ទីរពិសោធន៍ជីវវិទ្យានៃសកលវិទ្យាល័យនេះផ្ទាល់តែម្តង បានឱ្យដឹងថា លោកបានរកឃើញមេរោគកូវីដ១៩មួយប្រភេទទៀតដែលបំប្លែងចេញពីការរួមបញ្ចូលគ្នារវាងមេរោគកូវីដ១៩ឌែលតា និងអូមីក្រុងនៅក្នុងប្រទេសស៊ីប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
អ្នកវិទ្យាសាស្ត្រប្រទេសស៊ីបរកឃើញមេរោគកូវីដមួយប្រភេទទៀតដែលកាត់ពូជបញ្ចូលគ្នារវាង ឌែលតានិងអូមីក្រុង
ដោយ

ត្រូវ​បាន​ស្រង់​សំដី​ផ្ទាល់​ដោយ Bloomberg អំឡុង​ពេល​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ លោក Leondios Kostrikis បាន​អះអាង​ថា បច្ចុប្បន្ន​កូ​វី​ដ​១៩​ឌែ​លតា និង​អូ​មី​ក្រុង​កំពុង​បន្ត​ឆ្លង​រាលដាល​ខ្លាំង ហើយ​ធ្វើ​ឲ្យ​យើង​បាន​រក​ឃើញ​ការ​ចម្លង​មេរោគ​ថ្មី​មួយទៀត ដែល​វា​បាន​រួម​បញ្ចូល​គ្នា​រវាង​ប្រភេទ​មេរោគ​ទាំង​ពីរ​ខាងលើ គឺ​ឌែ​លតា និង​អូ​មី​ក្រុង​។

លោក​បន្ត​ថា របកគំហើញ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា "deltacron" (​ឌែ​លតា​ក្រុង​) ដោយសារ​តែ​គេ​បាន​កំណត់​អត្តសញ្ញាណ​ហ្សែ​ន​ស្រ​ដៀង​នឹង អូ​មី​ក្រុង នៅ​ក្នុង​ហ្សែ​ន​របស់​កូ​វី​ដ​១៩​ឌែ​លតា​។

លោក Kostrikis និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​លោក​ឯទៀត​បាន​រក​ឃើញ​ករណី​បែប​នេះ​ចំនួន ២៥​ករណី​ហើយ​ក្នុង​ប្រ​ទេ​ស៊ី​ប ដោយ​ក្នុង​នោះ​ការ​វិភាគ​ស្ថិតិ​បង្ហាញ​ថា ភាគរយ​នៃ​មេរោគ​រួម​បញ្ចូល​គ្នា​នេះ​គឺ​កើត​មាន​ខ្ពស់​ជាង លើ​អ្នក​ដែល​មាន​កូ​វី​ដ​១៩​ហើយ​ធ្លាក់ខ្លួន​សម្រាក​ក្នុង​មន្ទីរពេទ្យ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នកជំងឺ​ដែល​មិន​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​។

គួរ​ជម្រាប​ថា ទិន្នន័យ​នៃ​កូ​វី​ដ​១៩ ឌែ​លតា​ក្រុង ទាំង​២៥​ករណី​ដែល​អ្នក​វិទ្យាសាស្ត្រ​ស៊ី​បរក​ឃើញ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​អង្គការ ចែករំលែក​ទិន្នន័យ​ជាស​កល​ស្តី​ពី​ជំងឺ​រាតត្បាត ហៅ​កាត់​ថា GISIAD ដើម្បី​ប្រមូល​យក​ព័ត៌មាន​បន្ថែម​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​ស៊ី​ប​ដដែល មិន​ទាន់​អាច​កំណត់​ពី​ឥទ្ធិពល និង​កម្រិត​គ្រោះថ្នាក់​របស់​វា​បាន​នៅឡើយ​ទេ ព្រោះ​គេ​ត្រូវការ​ពេលវេលា​បន្ថែម​ច្រើន​ទៀត​។ យ៉ាងណាមិញ​ពួក​គេ​អះអាង​ថា នៅ​ពេល​ឆាប់​ៗ​នេះ គេ​នឹង​អាច​ដឹង​បាន​ថា​វា​មាន​កម្រិត​ឆ្លង​ខ្លាំង​ប៉ុណ្ណា ហើយ​ខ្លាំង​ជាង​ឬ​ខ្សោយ​ជាង​កូ​វី​ដ​១៩​ឌែ​លតា និង​អូ​មី​ក្រុង​ដែរ​ឬទេ​។ ប៉ុន្តែ​សម្រាប់​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក Kostrikis មេរោគ​នេះ​នឹង​អាច​ចូល​មក​ជំនួស​តំណែង​របស់​អូ​មី​ក្រុង​នៅ​ថ្ងៃ​ខាង​មុខ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រកាសបើកច្រកព្រំដែននាំចេញទំនិញឡើងវិញជាបណ្ដើរៗហើយជាមួយនឹងវៀតណាមវិញហើយ?

ព័ត៌មាន
ត្រឹមតែមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃក្រុមការងារស្តីពីការសម្រួលពាណិជ្ជកម្មវៀតណាម-ចិនដែលដឹកនាំដោយនាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក នៃក្…

ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) បានសម្ពោធការិយាល័យកណ្ដាលរបស់ខ្លួននៅ TK Central Toul Kork

ព័ត៌មាន
ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាបុត្រសម្ព័ននៃក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ថ្នាក់លេខ១ នៅអឺរ៉ុប, កាលពីថ្ងៃទី៦ ខែមករា ឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ