វិស័យពាណិជ្ជកម្ម

តុលាការពាណិជ្ជកម្មអាម៉េរិក សម្រេចបញ្ឈប់ការអនុវត្តពន្ធគយបដិការរបស់លោក ត្រាំ តើអ្នកជំនាញមានការយល់ឃើញបែបណា?


គោលនយោបាយដាក់គំនាបពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ដើម្បីទាក់ទាញផលិតកម្មឱ្យវិលត្រឡប់មកអាម៉េរិកវិញ និងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលមានទំហំប្រមាណ១,២ទ្រីលានដុល្លារ ត្រូវបានតុលាការពាណិជ្ជកម្មអាម៉េរិក សម្រេចឱ្យបញ្ឈប់ការអនុវត្ត ក្រោមហេតុផលការដាក់ពន្ធនេះខុសពីអ្វីដែលរដ្ឋធម្មនុញ្ញបានកំណត់។ អ្នកជំនាញបានចាត់ទុកការសម្រេចរបស់តុលាការនេះ គឺជាការបើកក្តីសង្ឃឹមថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា។
វិស័យពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា តាមរយៈសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើការបញ្ឈប់ការអនុវត្តពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លើការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់ខ្លួននេះ គឺជាការបើកក្តីសង្ឃឹមថ្មីមួយក្នុងការជំរុញកំណើននាំចេញ និងកំណើនសេដ្ឋកិច្ចសកល។ សម្រាប់អ្នកជំនាញរូបនេះ ការសម្រេចនេះវាជាការបន្ធូរសម្ពាធសេដ្ឋកិច្ចមួយសម្រាប់កម្ពុជា ក៏ដូចជាសម្ពាធផ្លូវចិត្តរបស់អ្នកវិនិយោគផងដែរ តែយ៉ាងណាកម្រិតនៃការផ្លាស់ប្តូរនេះមានកម្រិតតិចតួចប៉ុណ្ណោះ ដ្បិតថាក្រោយកម្ពុជា រងសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក នាពេលកន្លងមក ទាំងស្ថានភាពនៃការនាំចេញ និងសេដ្ឋកិច្ចជារួមរបស់កម្ពុជា ហាក់មិនបានរងផលប៉ះពាល់ធំដុំពីបញ្ហាសម្ពាធពន្ធបដិការនេះនោះទេ។

​លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ប្រសិនបើបញ្ហាសម្ពាធពន្ធបដិការរបស់អាម៉េរិក ពិតជាត្រូវបានដោះស្រាយតាមរយៈសេចក្តីចម្រេចរបស់តុលាការពាណិជ្ជកម្មសហរដ្ឋអាម៉េរិកនេះមែន នោះវានឹងជះផលល្អសម្រាប់កម្ពុជា នឹងបណ្តាប្រទេសដទៃទៀត ក្នុងការជំរុញការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ប៉ុន្តែលទ្ធផលបែបណាបន្តទៀតនោះ គឺនៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

​ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើការបញ្ឈប់ការអនុវត្តពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំនេះ ដ្បិតថា វានឹងជំរុញឱ្យសណ្ឋាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ មានភាពល្អប្រសើរឡើងវិញ។ តែទោះជាបែបនេះក្តី អ្នកជំនាញរួបនេះវាយតម្លៃថា លោក ដូណាល់ ត្រាំ នៅតែមានសិទ្ធក្នុងការប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ ដូច្នេះហើយលោករំពឹងថា តុលាការពាណិជ្ជកម្មសហរដ្ឋអាម៉េរិកនឹងច្រានចោលលើការប្តឹងឧទ្ធរណ៍នេះ ហើយលោក ត្រាំ នឹងគោរពទៅតាមសេចក្តីសម្រេចរបស់តុលាការ។

​គួរជម្រាបថា តុលាការពាណិជ្ជកម្មរបស់អាម៉េរិក បានសម្រេចរាំងខ្ទប់ការអនុវត្តពន្ធបដិការរបស់សហរដ្ឋអាម៉េរិក ដែលដាក់ដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្រោមហេតុផលការដាក់ពន្ធនេះខុសពីអ្វីដែលរដ្ឋធម្មនុញ្ញបានកំណត់។ តែយ៉ាងណា ចៅក្រមរបស់តុលាការពាណិជ្ជកម្មអាម៉េរិក បានទុកពេល១០ថ្ងៃឱ្យរដ្ឋបាលលោក ត្រាំ ដាក់ចេញវិធានការពន្ធថ្មី និងប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន៕




អត្ថបទបន្ទាប់


ក្រោយកិច្ចប្រជុំពិភាក្សា មេទ័ពកម្ពុជា និង ថៃ បានឯកភាពលើ ៤ចំណុច

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនៅល្ងាចថ្ងៃទី ២៩ខែឧសភា បានឱ្យដឹងថា ក្រោយជំនួបចរចាជាមួយភាគីថៃ ទាក់ទងនឹងបញ្ហាប៉ះទង្គិចគ្នាតំបន់មុំបី ឬ…

អ្នកជំនាញវាយតម្លៃថា ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកើនលើសមួយលានតោនពី៣ទៅ៥ឆ្នាំខាងមុខ

ការដាំស្វាយចន្ទីនៅឆ្នាំនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ក្រោយទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីមានស្ថិរភាពល្អប្រសើរ។ កំណើនការដាំដុះនេះធ្វើឱ្យអ្នកជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ