អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាថ្កោលទោស និងកំពុងស្វែងរកអ្នកបង្កើតរូបភាព«នារីម្នាក់ជាន់ព្រះកេសព្រះនៅមុខប្រាសាទអង្គរវត្ត»


អាជ្ញាធរកំពុងស្រាវជ្រាវរកមុខអ្នកបង្កើតរូបភាពកាត់តស្ត្រីម្នាក់យកជើងជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ដើម្បីឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ បន្ទាប់ពីរូបភាពនេះ ត្រូវបានផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុក ដែលមានឈ្មោះថា ការពិត-Fact កាលពីពេលថ្មីៗ។
អាជ្ញាធរជាតិអប្សរា
ដោយ

អាជ្ញាធរជាតិអប្សរា បានចេញមកច្រានចោលចំពោះរូបប្រឌិតមួយនេះ និងបានចាត់ទុកការផ្សព្វផ្សាយនេះ គឺការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់របស់ខ្លួន ដែលបានបង្កផលប៉ះពាល់ដល់វប្បធម៌ជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់កម្ពុជា។

ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណជនទាំងអស់កុំចែករំលែកបន្តនូវរូបភាពកាត់តខាងលើ ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាប្តេជ្ញានឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវស្វែងរកមុខអ្នកបង្កើតរូបភាពខាងលើឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ TikTok ត្រូវដើរលើផ្លូវណា បើរដ្ឋការអាម៉េរិកចាប់បង្ខំខ្លួនឲ្យបិទ ឬលក់ក្រុមហ៊ុនចេញពីទីផ្សារ?

ព័ត៌មាន
រដ្ឋការរបស់សហអាម៉េរិក ដែលជាមហាអំណាយសេដ្ឋកិច្ចផុតលេខនៅលើពិភពលោកបានបញ្ជូនសំណុំរឿងរបស់ TikTok ដល់សភាហើយ ហើយសភាក៏បានរុញបន្តទៅព្រឹទ្ធសភា…

តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យកម្ពុជា មិនទាន់អាចនាំចេញផលិតផលសំបុកត្រចៀកកាំទៅចិនបាន?

ព័ត៌មាន
ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជាអះអាងថា ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនបាននិងកំពុងយកចិត្តទុកដាក់ជំរុញ និងពន្លឿន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ