
តាមរយៈសេវាសន្សំនេះ អតិថិជន អាចដាក់ប្រាក់ទៅក្នុងគណនីណាមួយដែលបានរៀបរាប់ខាងលើ ដើម្បីទទួលបានការប្រាក់ខ្ពស់ជារៀងរាល់ខែ ហើយថែមទាំងទទួលបាននូវកញ្ចប់ធានារ៉ាប់រងអាយុជីវិតក្នុងកញ្ចប់តម្លៃដល់ទៅ ៥,០០០ ដុល្លារ ដោយឥតគិតថ្លៃពី អិលអូអិលស៊ី ផងដែរ។
គួរបញ្ជាក់ផងដែរថា លក្ខខណ្ឌដែលអតិថិជន នឹងទទួលបានការធានារ៉ាប់រងអាយុជីវិតរួមមាន៖
- ម្ចាស់គណនីជារូបវន្ដបុគ្គល និងមានសញ្ជាតិខ្មែរ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦៤ឆ្នាំ
- គណនីបញ្ញើសំចៃ និងគណនីឌីជីថល សកម្ម (Active Status) ដែលមានសុពលភាពប្រើប្រាស់ធំជាង ៣ខែ
- សមតុល្យប្រាក់បញ្ញើសំចៃសរុបរបស់អតិថិជនម្នាក់ៗ ត្រូវធំជាង ឬស្មើ ២៥០ដុល្លារ ឬ ១,០០០,០០០ រៀល

ការធានារ៉ាប់រង
មរណភាព ឬ ពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ ឬជំងឺដូចខាងក្រោម៖
-មរណភាពដោយសារគ្រោះថ្នាក់៖ សំដៅដល់រាល់មរណភាពទាំងឡាយណា ដែលបង្កឡើងដោយសារគ្រោះថ្នាក់ចៃដន្យ។
-មរណភាពដោយសារជំងឺ៖ សំដៅដល់រាល់មរណភាពទាំងឡាយណា ដែលបង្កឡើងដោយសារជំងឺផ្សេងៗ ឬដោយធម្មជាតិ។
-ពិការភាពទាំងស្រុងជាអចិន្រ្តៃយ៍៖ សំដៅដល់ការទទួលរងនូវការបាត់បង់ទាំង ស្រុង ឬពិការភាពជាអចិន្រ្តៃយ៍ដោយគ្រោះថ្នាក់ ឬជំងឺ និងមិនអាចជាសះស្បើយជារៀងរហូតដូចខាងក្រោម៖
- ដៃទាំងពីរ (ការបាត់បង់ម្រាមទាំងអស់ ឬផ្នែកខាងលើនៃកដៃ) ឬ
- ជើងទាំងពីរ (ការបាត់បង់ម្រាមទាំងអស់ ឬផ្នែកខាងលើនៃកជើង) ឬ
- ដៃម្ខាង និងជើងម្ខាង (បាត់បង់ម្រាមទាំងអស់ ឬផ្នែកខាងលើនៃកដៃម្ខាង និងកជើងម្ខាង) ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬជើងម្ខាង (ការបាត់បង់ម្រាមទាំងអស់ ឬផ្នែកខាងលើនៃកដៃម្ខាង និងកជើងម្ខាង) ឬ បាត់បង់សមត្ថភាពធ្វើចលនានៃរូបរាងកាយ (ស្លាប់មួយចំហៀងខ្លួន ឬមិនអាចកម្រើកបាន)។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកកាន់ 023 991 991។