អាស៊ាន-សេដ្ឋកិច្ច

ប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅអាស៊ាន រងឥទ្ធិពលពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន


ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅអាស៊ាន ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបុរី និងថៃ សុទ្ធតែទទួលរងឥទ្ធិពលអវិជ្ជមាននៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិន។ ការសិក្សាមួយបានអះអាងថា ប្រជាជាតិអាស៊ានទាំងនេះ កំពុងតែប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចប្រមាណជា៤ភាគរយ។
អាស៊ាន-សេដ្ឋកិច្ច
ដោយ

យោងតាមការស្ទង់មតិប្រចាំត្រីមាសដែលចងក្រងដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន និងសារព័ត៌មាន Nikkei បានឱ្យដឹងថា អ្នកសេដ្ឋកិច្ចបានបន្ទាបការព្យាករកំណើននៅឆ្នាំនេះសម្រាប់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ដោយសារតែការធ្លាក់ចុះនៃការនាំចេញ ដែលផ្សារភ្ជាប់នឹងឥទ្ធិពលនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងកត្តាផ្សេងៗទៀត។ ការស្ទង់មតិដែលស្ថាប័នទាំងពីរបានធ្វើរួមគ្នា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកញ្ញា ជាមួយនឹងមេដឹកនាំសេដ្ឋកិច្ចចំនួន៣៧រូបនៅ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ក៏ដូចជាមកពីប្រទេសឥណ្ឌា សុទ្ធតែបានអះអាងបែបនេះ។

លទ្ធផលបានរកឃើញថា ការព្យាករសម្រាប់អត្រាកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះសម្រាប់ប្រជាជាតិអាស៊ាន​ទាំង៥ ត្រូវបានកែសម្រួលថា នឹងមានការធ្លាក់ចុះមកនៅត្រឹមពី៣,៩ភាគរយ ទៅ ៤,២ភាគរយ ធៀបនឹងការស្ទង់មតិដែលបានធ្វើកាលពីខែមិថុនា កន្លងទៅ។

កំណើនសេដ្ឋកិច្ច ដែលរំពឹងទុករបស់ម៉ាឡេស៊ីសម្រាប់ឆ្នាំនេះ ត្រូវបានកែសម្រួលចុះមកនៅត្រឹម៤ភាគរយ ធ្លាក់ចុះ០,៤ភាគរយ ដោយសារការនាំចេញរបស់ប្រទេសនេះ បន្តធ្លាក់ចុះ ជាពិសេសគឺទាក់ទងនឹងការនាំចេញបន្ទះសៀគ្វីអេឡិចត្រូនិក ខណៈដែលស្ថានភាពសេដ្ឋកិច្ចចិនមានបញ្ហា ជាពិសេសគឺការស្រុតចុះនៃទីផ្សារអចលនទ្រព្យ ដែលមានបញ្ហាគឺជាកត្តាអូសទាញយ៉ាងខ្លាំងលើសេដ្ឋកិច្ច។

លោក មូស ស៊ីឌិក ជេនតាន ( Mohd Sedek Jantan) អ្នកជំនាញនៅក្រុមហ៊ុន UOB Kay Hian Securities បាននិយាយថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី ដែលមានចំនួនប្រហែល២០នៃការនាំចេញ និងការនាំចូលរបស់ប្រទេសម៉ាឡេស៊ី ដូចនេះការធ្លាក់ចុះនៅចិន អាចនាំឱ្យមានការថយចុះនៃតម្រូវការសម្រាប់ការនាំចេញរបស់ម៉ាឡេស៊ី ដូចជាគ្រឿងអេឡិចត្រូនិច ប្រេងដូង និងកៅស៊ូ និងការធ្លាក់ចុះនៃប្រាក់ចំណូលនាំចេញរបស់ម៉ាឡេស៊ី។

សម្រាប់ប្រទេសថៃវិញ ស្ថានភាពក៏មិនខុសគ្នាពីម៉ាឡេស៊ីដែរ លោកស្រី ឡាលីតា ធៀនប្រាស៊ីឌី (Lalita Thienprasiddhi) មកពីមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា ថៃនៅតែមានហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលប៉ះពាល់ដល់ការនាំចេញនិងវិស័យទេចរណ៍ ។

នៅប្រទេសសិង្ហបុរី ដែលជារដ្ឋកំពុង ពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការខាងក្រៅ ក៏ត្រូវបានគេអះអាងថាស្ថិតនៅក្នុងសម្ពាធ​មិនធម្មតា ។ ជុំវិញបញ្ហានេះ លោក ម៉ានូ បាការ៉ាន (Manu Bhaskaran ) នៅក្រុមហ៊ុន Centennial Asia Advisors បាននិយាយថា ក្នុងរយៈពេលដ៏ខ្លីនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ត្រូវបានថ្លឹងថ្លែងដោយការថយចុះនៃកំណើនសកល និងការធ្លាក់ចុះនៃវដ្តទីផ្សារផលិតផលអេឡិចត្រូនិក។

ក្រៅពីប្រទេសទាំង៥នេះ ការធ្លាក់ចុះរបស់ប្រទេសចិនក៏​ជាកត្តាហានិភ័យកំពូលមកដល់ប្រទេសនានា នៅអាស៊ាន ពីព្រោះអាស៊ានទាំងមូលគ្មានប្រទេសណាមួយដែលមិនមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិននោះឡើយ ទាំងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅសប្តាហ៍នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើតេស្តបច្ចេកទេសហោះហើរលើកចុងក្រោយ

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបាននអះអាងថា បើទោះបីស្ថានភាពវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នហាក់មិនទាន់មានភាពល្អប្រសើរ ហើយចំនួនជើងហោះហើរនៅមា…

ប្រជាជនរស់នៅសិង្ហបុរីកើនឡើង៥ភាគរយ ក្រោយពលករបរទេសវិលត្រឡប់មកវិញ

ព័ត៌មាន
ស្ថិតិពលរដ្ឋរស់នៅសិង្ហបុរីមានការកើនឡើង៥ភាគរយ ប៉ុន្តែមួយចំនួនមិនមែនជាប្រជាជនសិង្ហបុរីម្ចាស់ស្រុកនោះទេ ពោលគឺជាប្រជាពលរដ្ឋបរទេសដែលបានមកបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ