
ពូជស្រូវនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ លោក Herry អះអាងថា មានកម្រិតប្រូតេអ៊ីនជាមធ្យមដល់ទៅ ១០,៦% ពោលគឺមានប្រូតេអ៊ីនខ្ពស់ជាងអង្ករធម្មតា ដល់ទៅ ៥៣%។ អង្ករ កាហូគា ត្រូវបានគេចាត់ទុកថា គឺជាប្រភេទអង្ករគ្រាប់វែងដំបូងគេក្នុងពិភពលោក ដែលមានកម្រិតប្រូតេអ៊ីនខ្ពស់ជាងគេបំផុត និងកំពុងត្រៀមចែកចាយពូជសម្រាប់ដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់មនុស្សនៅជុំវិញពិភពលោក។
ការអភិវឌ្ឍពូជស្រូវថ្មីៗនេះ ត្រូវបានបង្កើតឡើងដោយវិធីសាស្ត្របង្កាត់ពូជបែប្រពៃណី ដោយគ្មានការកែប្រែហ្សែន (GMO) នោះឡើយ។
តាមការសិក្សាបង្ហាញថា ការដាំស្រូវ កាហូគា មួយហិកតា អាចផលិតជាប្រូតេអ៊ីនសុទ្ធប្រមាណ ១៥០គីឡូក្រាម ឬស្មើនឹងសាច់ ៥៥០គីឡូក្រាម, និងទឹកដោះគោ ៤៥០០លីត្រ។
ក្រៅតែពីការពង្រឹងលើកម្រិតប្រូតេអ៊ីនៅក្នុងគ្រាប់អង្ករ ក្រុមការងាររបស់លោក Henrry ក៏បានកែប្រែគ្រាប់អង្ករ ដើម្បីធ្វើឱ្យសាធាតុកាបូអ៊ីដ្រាត ដែលមាននៅក្នុងអង្ករ បំប្លែងទៅជាជាតិស្ករកាន់តែតិចនៅពេលរំលាយអាហារ ដែលធ្វើឱ្យវាកាន់តែមានសុវត្ថិភាព សម្រាប់អ្នកជំងឺទឹកនោមផ្អែមបរិភោគ។
តាមការប៉ាន់ស្មាន ប្រសិនបើការដាំដុះពូជស្រូវនេះ លើផ្ទៃដីសរុបប្រមាណ ១លាន៨សែនហិកតានៅអាម៉េរិក នោះវានឹងអាចផ្ដល់ទិន្នផលជាប្រូតេអ៊ីបន្ថែមដល់ទៅប្រមាណ ២៣ម៉ឺនតោនឯណោះ៕