ចិនគ្រោងសម្រួលច្បាប់ឆ្លងប្រទេសសម្រាប់ភ្ញៀវទេសចរណ៍

ចិនគ្រោងកែសម្រួលច្បាប់ ដើម្បីសម្រួលឲ្យភ្ញៀវទេសចរបរទេសធ្វើដំណើរចូលបានងាយស្រួលជាងមុន


រដ្ឋាភិបាលចិនបានធ្វើសេចក្តីព្រាងច្បាប់ឆ្លងដែនចូលប្រទេសចិន ដើម្បីសម្រួលឲ្យមានភាពកាន់តែមានភាពធូររលុងជាងមុន សម្រាប់ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរកម្សាន្ដនៅក្នុងប្រទេសចិន ពិសេសប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិនតែម្តង។
ចិនគ្រោងកែសម្រួលច្បាប់ ដើម្បីសម្រួលឲ្យភ្ញៀវទេសចរបរទេសធ្វើដំណើរចូលបានងាយស្រួលជាងមុន

គម្រោងជួយសម្រួលការធ្វើដំណើរចូលប្រទេសចិននេះ ត្រូវបានគេមើលឃើញថា ជាពន្លឺមួយ ដែលនឹងអាចឈានទៅបើកទ្វារប្រទេសចិនសម្រាប់លំហូរទេសចរឡើងវិញ ខណៈដែលប្រទេសជាច្រើនកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការទទួលភ្ញៀវទេសចរជនជាតិចិនសម្រាប់ស្ដារវិស័យទេសចរណ៍របស់ពួកគេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ប្រទេសចិន បានសម្រេចបិទព្រំដែនចេញចូលទាំងអស់សម្រាប់ជនបរទេស ចាប់តាំងពីការរាតត្បាតជំងឺកូវីត១៩ ក្នុងឆ្នាំ ២០២០ រហូតមកដល់នឹងពេលនេះ ដោយមានតែជនបរទេសដែលមានទិដ្ឋាការការងារជាក់លាក់មួយចំនួនប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យចូលក្នុងប្រទេសចិនបាន។

ប៉ុន្ដែ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ការរឹតបន្ដឹងថានេះ ត្រូវបានបន្ធូរបន្ថយជាបណ្តើរៗមកវិញ ដោយទីក្រុងប៉េកាំងមានការបើកដំណើរការជើងហោះហើរត្រង់ទៅមកប្រទេសចិនកាន់តែច្រើនឡើងគួរឲ្យគត់សម្គាល់ ព្រមទាំងការអនុញ្ញាតនិស្សិតបរទេសមានការស្នាក់នៅប្រទេសចិន ក៏ដូចជារយៈពេលនៃការដាក់ឲ្យនៅឡែកសម្រាប់ជនបរទេស ក៏មានការកាត់បន្ថយផងដែរ។

គួរជម្រាបថា ប្រទេសចិនមានព្រំប្រទល់ជាប់ជាមួយប្រទេសជាង១០ រួមមាន រុស្ស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ឡាវ វៀតណាម និងប្រទេសផ្សេងទៀត។ កន្លងមកេះ ទីក្រុងនានារបស់ចិន នៅតាមព្រំដែនតែងតែរងការវាយប្រហារម្តងហើយម្តងទៀតនៃករណីឆ្លងចូលប្រទេសនៃមេរោគកូវីដ១៩ ទាំងតាមរយៈជនជាតិចិន និងបរទេស បើទោះបីជាមានវិធានការរឹតត្បិតខ្លាំងយ៉ាងណាក្ដី។

លោក Yang Jinsong ប្រធានវិទ្យាស្ថានទេសចរណ៍អន្តរជាតិប្រចាំនៅបណ្ឌិតសភាទេសចរណ៍ចិន ដែលជាវិទ្យាស្ថាននៃក្រុមអ្នកស្រាវជ្រាវចិនបាននិយាយថា តាមទស្សនរបស់លោក វិស័យទេសចរណ៍ឆ្លងកាត់ព្រំប្រទល់នៃប្រទេសចិននឹងមានការងើបឡើងវិញ បើទោះបីជាមិនអាចទាយទុកមុនថា នៅពេលណាក៏ដោយចុះ ដ្បិតថាវាអាស្រ័យទៅនឹងស្ថានភាពជំងឺកូវីដ បូករួមនឹងប្រសិទ្ធផលនៃវិធានការគ្រប់គ្រងកូវីដ។ កត្តាទាំងនេះហើយ បានធ្វើឲ្យនាយកដ្ឋាននៃក្រសួងទេសចរណ៍ចិន មិនទាន់ហ៊ានសម្រេចបើកព្រំដែនឲ្យដូចធម្មតាវិញបាននៅឡើយទេ៕




អត្ថបទបន្ទាប់


សម្ព័ន្ធសមាគមអាជីវកម្មខ្នាតតូច និងមធ្យម រំពឹងការចាប់ដៃជាមួយបរធនបាលកិច្ចជួយជំរុញការវិនិយោគក្នុងវិស័យនេះបន្ថែមទៀត

ព័ត៌មាន
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC)បានចុះអនុសារណៈយោគយល់គ្នាជាមួយនិយ័តករបរធនបាលកិច្ច ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង…

កម្ពុជាចង់សម្រួលឲ្យពលរដ្ឋថៃ រស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនបាច់មានលិខិតឆ្លងដែន

ព័ត៌មាន
គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ