ធនាគារ ឌីជីប៊ី បើកសាខាទី១០

ធនាគារ ឌីជីប៊ី បានសម្រេចបើកដាក់ឲ្យដំណើរការសាខាទី១០របស់ខ្លួន ដើម្បីបង្ខិតទៅកាន់តែជិតអតិថិជន


ធនាគារ ឌីជីប៊ី ដែលជាធនាគារពាណិជ្ជមានការវិនិយោគទុនពីវិនិយោគិនកូរ៉េខាងត្បូង បាននិងកំពុងបង្កើនប្រតិបត្តិសេវាធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកាន់តែខ្លាំង ដោយថ្មីៗនេះ ធនាគារនេះ ទើបតែបានបើកដំណើរការសាខាទី១០ របស់ខ្លួន នៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ។
ធនាគារ ឌីជីប៊ី បានសម្រេចបើកដាក់ឲ្យដំណើរការសាខាទី១០របស់ខ្លួន ដើម្បីបង្ខិតទៅកាន់តែជិតអតិថិជន
ដោយ

លោក ង៉ែត ប៊ុនធឿន នាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារ ឌីជីប៊ី បានលើកឡើងថា បច្ចុប្បន្ន ធនាគារ ឌីជីប៊ី មានសាខាសរុបចំនួន១០ រួមទាំងសាខាដែលទើបបើកដំណើរការថ្មីនៅក្នុងខណ្ឌកំបូលនេះ។ ដោយក្នុងនោះ មាន៩សាខានៅរាជធានីភ្នំពេញ និង១សាខានៅទីក្រុងតាខ្មៅ។
លោក ង៉ែត ប៊ុនធឿន បានលើកឡើងពីកត្តាសំខាន់ៗមួយចំនួន ដែលជំរុញឲ្យធនាគារនេះ បើកពង្រីកសាខាជាបន្ដបន្ទាប់នៅកម្ពុជា បើទោះបីជា បច្ចុប្បន្នស្ថានការណ៍សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្ដី។

ថ្នាក់ដឹកនាំធនាគារ ឌីជីប៊ីរូបនេះ បានគូសបញ្ជាក់ថា ការបើកសាខាបន្ថែមរបស់ធនាគារ ឌីជីប៊ីនាពេលនេះ គឺការឆ្លើយតបទៅនឹងកំណើននាពេលបច្ចុប្បន្ន និងអនាគត ហើយវាក៏ជាការផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការសេវាធនាគារផងដែរ។
លើសពីនេះ ភាគទុនិករបស់ធនាគារ មានការគាំទ្រ និងជឿជាក់កាន់តែខ្លាំងលើទីផ្សារកម្ពុជា ស្របពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសមានភាពល្អប្រសើរ។
ក្រៅតែពីសាខានៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ធនាគារ ឌីជីប៊ី ក៏មានផែនការនឹងពង្រីកសាខាទៅកាន់បណ្ដាខេត្តសក្ដានុពលផ្សេងៗទៀត ដូចជាសៀមរាប និងខេត្តព្រះសីហនុជាដើម។

នៅពេលដែលត្រូវបានសួរថា តើអ្វីជាចំណុចពិសេសរបស់ធនាគារឌីជីប៊ី ក្នុងការប្រកួតប្រជែងទីផ្សារ? លោក ង៉ែត ប៊ុនធឿន បានបញ្ជាក់អះអាងថា ធនាគារ ឌីជីប៊ី គឺមានការផ្ដល់ជូននូវសេវាកម្មធនាគារលឿនរហ័ស និងល្អបំផុតសម្រាប់អតិថិជន ពិសេស សម្រាប់ការអនុម័តផ្ដល់កម្ដីតែម្ដង ពោលគឺអតិថិជនអាចចំណាយពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ នឹងទទួលបានកម្ចីយកទៅប្រើប្រាស់តាមតម្រូវការ។
សូមបញ្ជាក់ថា ធនាគារ ឌីជីប៊ី ទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ជាធនាគារពាណិជ្ជកាលពីអំឡុងខែកញ្ញាឆ្នាំ២០២០។ កាលពីឆ្នាំ២០២១ ធនាគារនេះ ទទួលបានប្រាក់ចំណូលសុទ្ធប្រមាណជាង ១៦លានដុល្លារ៕




អត្ថបទបន្ទាប់


សហគមន៍ធុរកិច្ចកម្ពុជាអបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ

ព័ត៌មាន
វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំ…

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង១៩ពាន់លានដុល្លារ ធ្លាក់ចុះ១៤% នៅ៥ខែដើមឆ្នាំនេះ

ព័ត៌មាន
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ ហាក់មិនសូវជាអំណោយផលប៉ុន្មាននោះទេនៅជិតពាក់កណ្ដាលឆ្នាំ២០២៣នេះ ពោលគឺនៅតែបន្តធ្លាក់ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ