ហេតុអ្វីមានតែមេអគ្គពន្ធដារ និងគយប៉ុណ្ណោះ អាចនៅបន្តកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ត

ហេតុអ្វីមានតែមេអគ្គពន្ធដារ និងគយប៉ុណ្ណោះ អាចនៅបន្តកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន?


តាមរយៈសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានអះអាងថា មានតែអគ្គនាយក នៃអគ្គនាយកពន្ធដារ និងអគ្គនាយគយ និងរដ្ឋាករប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យបន្តកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន ក្រៅពីនោះអនុញ្ញាតឲ្យមានតែមួយប៉ុណ្ណោះ។
ហេតុអ្វីមានតែមេអគ្គពន្ធដារ និងគយប៉ុណ្ណោះ អាចនៅបន្តកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះតាមរយៈសារជាសំឡេងពិសេសបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើកំណែទម្រង់លើមុខតំណែងរដ្ឋមន្ត្រីប្រភិភូអមនាយករដ្ឋមន្ត្រី ដែលភាគច្រើនត្រូវបាន​ផ្តល់ជូនរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន និងមនុស្សដែលស្និតនឹងរាជរដ្ឋាភិបាល។ តាមរយៈកំណែទម្រង់នេះរាជរដ្ឋាភិបាល​នឹងមិនអនុញ្ញាតឲ្យមន្ត្រីកាន់តួនាទីពីរ​ក្នុងពេលតែមួយ​ដូចមុនទៀត​នោះទេ ពោលគឺប្រសិនបើមន្ត្រីនោះមានមុខតំណែងជារដ្ឋលេខាធិការ ហើយមានតំណែង​បន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺត្រូវជ្រើសរើសមួយក្នុងចំណោមមុខតំណែងទាំងពីរ។ ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចលើកលែងចំពោះអគ្គនាយកពន្ធដារ និងពន្ធគយ ដែលអនុញ្ញាតឲ្យ​បន្តកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង និងជាអគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយផងក្នុងពេលតែមួយ។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការលើកលែងនេះ ធ្វើឡើងក្រោមហេតុផលស្ថាប័នទាំងពីរត្រូវធ្វើការផ្ទាល់ជាប្រចាំជាមួយរដ្ឋមន្ត្រីផង និងជាមួយនាយករដ្ឋមន្ត្រីពាក់ព័ន្ធចំណូលថវិកាជាតិផង។

នៅក្នុងសារពិសេសជាង១៥នាទីនោះដែរ នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា​បានប្រាប់មន្ត្រីធ្វើកិច្ចការ​ក្នុងក្របខណ្ឌ​កិច្ចការនយោបាយ និងមុខងារសាធារណៈតាំងពីរដ្ឋលេខាធិការរហូត​ចាហ្វាយស្រុក​កុំឲ្យមានការព្រួយបារម្ភ​ចំពោះការផ្លាស់ប្តូរតួនាទី ដែលខ្លួនកំពុងកាន់កាប់នាពេលបច្ចុប្បន្ន ពោលគឺរាជរដ្ឋាភិបាលនឹងបន្តរក្សាតំណែងរបស់មន្ត្រីទាំងនោះឲ្យនៅដដែល លើកលែងតែសាម៉ីខ្លួនសុំឈប់ក្រោមហេតុផលណាមួយ និងដល់អាយុត្រូវចូលនិវត្តន៍។ ការចេញមកអះអាងបែបនេះធ្វើឡើងក្រោយសម្តេចតេជោសង្កេតឃើញថា មានមន្ត្រីមួយចំនួនបានបង្ហាញការព្រួយបារម្ភជុំវិញរឿងតួនាទីរបស់ខ្លួននាពេលខាងមុខ បន្ទាប់ពីសម្តេចតេជោរាជរដ្ឋាភិបាលប្រកាសពីការផ្លាស់ប្តូរក្បាលម៉ាស៊ីដឹកនាំរាជរដ្ឋាភិបាលនិងតាមបណ្តាក្រសួងមួយចំនួន។

សម្តេចតេជោបានគូសបញ្ជាក់បន្ថែមទៀតថា សម្រាប់រដ្ឋមន្ត្រីចាស់ៗដែលគ្មានមុខតំណែងក្រោយចប់​មុខតំណែងត្រឹមអាណត្តិថ្មី​មួយចំនួនត្រូវធ្វើជាសមាជិករដ្ឋសភា រួមទាំងសម្តេចតេជោផងដែរ។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗបានប្រកាសសម្រេចមិនធ្វើ​ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧បន្តទៀតនោះទេ ដោយតែងតាំងឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បងរបស់សម្តេចជាអ្នកដឹកនាំមុខតំណែងកំពូលមួយនេះបន្ត។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយរបស់សម្តេចជាមួយតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលមានវ័យចាស់ចង់ឈប់សម្រាក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងប្រជែងយកប្រៀបលើទីផ្សារតម្លៃនៅអាមេរិក

ព័ត៌មាន
រថយន្តអគ្គិសនីផលិតទាំងស្រុងនៅអាមេរិកកំពុងជួបបញ្ហាតម្លៃនៅក្នុងទីផ្សារក្នុងស្រុកព្រោះវាមានតម្លៃថ្លៃពេក ដែលវាកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើក្នុង…

CEO អេ អឹម ខេ អះអាងថា វិស័យហិរញ្ញវត្ថុកម្ពុជានឹងនៅតែល្អប្រសើរ ទោះបន្តស្ថិតក្នុងសម្ពាធឥទ្ធិពលពីខាងក្រៅយ៉ាងណាក្ដី

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកត់សម្គាល់ឃើញថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៣ ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ