នៅជុំវិញពិភពលោក ការរាតត្បាតជំងឺកូវីដ-១៩ បានពន្លឿនការប្រើប្រាស់ដំណោះស្រាយឌីជីថលសម្រាប់កិច្ចការប្រចាំថ្ងៃជាច្រើន ដែលកន្លងមកយើងមិនធ្លាប់នឹកឃើញអំពីវាសោះឡើយកាលពីពេលអាចនៅជួបគ្នាផ្ទាល់បាន។
រាប់ចាប់ពីរឿងសាមញ្ញៗដូចជាការទិញអាហារ ឬបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ រហូតដល់មើលភាពយន្ត ឬលេងហ្គេមអនឡាញ ក្រុមហ៊ុនឌីជីថលទាំងនេះកំពុងជួយឱ្យជីវិតរបស់យើងបន្តរស់នៅជាមួយនឹងទិដ្ឋភាពសំខាន់ៗ ខណៈដែលអនុវត្តវិធានការរក្សាគម្លាតសង្គមផងដែរ។
លោក Tomas Pokorny អគ្គនាយកក្រុមហ៊ុន Pi Pay ដែលជាប្រតិបត្តិករកម្មវិធីទូទាត់ការចំណាយឌីជីថលឈានមុខគេនៅកម្ពុជានិងមានអ្នកប្រើប្រាស់ជាង ៣៥០.០០០ នាក់ បានមានប្រសាសន៍ថា៖ “មុនពេលមានការរាតត្បាតជំងឺ យើងមានភាពច្បាស់លាស់ថា ភាពជាដៃគូរវាងក្រុមហ៊ុនឌីជីថលដែលកំពុងស្ទុះងើបនានាក្នុងប្រទេសកម្ពុជាកំពុងក្លាយជាគន្លឹះដ៏សំខាន់មួយក្នុងការបម្រើដល់តម្រូវការរបស់អតិថិជន ហើយក្នុងកំឡុងពេលដែលការរាតត្បាតកាន់តែខ្លាំង យើងកាន់តែត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងឆ្លងកាត់ការរឹតបន្តឹងការធ្វើដំណើរ ការធ្លាក់ចុះសេដ្ឋកិច្ច និងការលំបាកផ្សេងៗទៀតជាច្រើន”។
ក្នុងនាមជាផ្លាតហ្វមទូទាត់ប្រាក់ឌីជីថលដែលត្រូវបានបង្កើតឡើងយូរជាងគេមួយនៅកម្ពុជា ក្រុមហ៊ុន Pi Pay បានកសាងបណ្តាញដៃគូពាណិជ្ជកម្មដ៏ធំមួយ ជាពិសេសជាមួយភោជនីយដ្ឋាន និងហាងកាហ្វេដែលកំពុងមានប្រជាប្រិយភាពនានា។
ប៉ុន្តែដោយសារការញ៉ាំនៅក្នុងហាងអាចជាកត្តានាំមកនៅហានិភ័យក្នុងការចម្លងមេរោគកូវីដ-១៩ នៅពេលនេះ ក្រុមហ៊ុន Pi Pay រួមជាមួយសេវាដឹកជញ្ជូនអាហារ NHAM24 កំពុងគាំទ្រប្រជាពលរដ្ឋដែលកំពុងរក្សាគម្លាតសង្គមនៅគេហដ្ឋានរបស់ពួកគេ ឲ្យបានរីករាយនឹងអាហារដែលពួកគេចូលចិត្ត។
រាល់ការទូទាត់ប្រាក់តាមរយៈ Pi Pay នៅក្នុងកម្មវីធី NHAM24 អតិថិជននឹងទទួលបានការដឹកជញ្ជូនអាហារដោយឥតគិតថ្លៃសម្រាប់ការបញ្ជាទិញណាមួយដែលមានតម្លៃលើសពី ៥ដុល្លារ និងទទួលបានការបង្វិលប្រាក់ជូនវិញជាប្រាក់រៀល ៥% ចូលក្នុងគណនី Pi Pay របស់ពួកគេ ដែលប្រាក់នេះអាចទុកសម្រាប់ការប្រើប្រាស់នៅពេលទិញទំនិញតាមអនឡាញ និងនៅតាមបណ្តាលហាងផ្សេងៗនៅពេលបន្ទាប់។
លោក ចាន់ បូរីម៉ា អគ្គនាយកក្រុមហ៊ុន NHAM24 បានមានប្រសាសន៍ថា៖ «យើងក៏កំពុងកសាងបណ្តាញដៃគូដ៏មានសក្តានុពលដទៃបន្ថែមទៀតដែរ មិនត្រឹមតែក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហាងលក់ទំនិញ ឱសថស្ថាន ហាងផ្កា និងផ្សេងៗទៀត»។
លោកបន្ថែមថា៖ “ការភ្ជាប់ជាមួយដៃគូទាំងអស់នេះរួមគ្នាជាមួយការដឹកជញ្ជូនពី NHAM24 និងការទូទាត់បែបឌីជីថលពីក្រុមហ៊ុន Pi Pay នឹងអាចជួយឲ្យប្រជាពលរដ្ឋអាចនៅផ្ទះបានសុខស្រួលជាមួយជម្រើសកាន់ច្រើន និង កាន់តែសុវត្ថិភាព”។
គ្មានអ្វីសំខាន់ជាងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារនោះទេ ហើយតាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុន Pi Pay ជាមួយក្រុមហ៊ុន Smart Axiata អតិថិជនរបស់ក្រុមហ៊ុន Smart អាចរីករាយនឹងការទទួលបានការបង្វិលប្រាក់ជូនវិញចំនួន ៣០% រាល់ពេលដែលពួកគេបញ្ជូលទឹកប្រាក់ទូរស័ព្ទរបស់ពួកគេដោយប្រើប្រាស់កម្មវិធី Pi Payដែលផ្តល់ឱ្យពួកគេនូវពេលវេលាបន្ថែមទៀតសម្រាប់ការជជែកគ្នាតាមអនឡាញ ឬលេងកម្មវិធីបណ្តាញទំនាក់ទំនងសង្គមដែលពួកគេចូលចិត្តផ្សេងទៀតដូចជា Facebook ឬ Instagram ជាដើម។
សម្រាប់អ្នកលេងហ្គេមតាមឧបករណ៍ចល័តវិញ ក៏មានការផ្តល់ជូនផងដែរ ហើយក្រុមហ៊ុន Pi Pay បានចាប់ដៃគូជាមួយគេហទំព័រហ្គេម Codashop សម្រាប់ការផ្តល់ជូននូវការបង្វិលប្រាក់ជូនវិញចំនួន ១៥% នៅរៀងរាល់ថ្ងៃពុធ នៅពេលទិញក្រេឌីតលេងហ្គេមល្បីៗដូចជា Mobile Legends, PUBG Mobile, Free Fire, Rules of Survival និងហ្គេមផ្សេងៗទៀត។
លោក Theparath Laohavoravudhikulប្រធានប្រចាំតំបន់ផ្នែកការទូទាត់ចំណាយរបស់ក្រុមហ៊ុន Codashop បានថ្លែងថា៖ “យើងបានមើលឃើញថា ការលេងហ្គេមនៅកម្ពុជាមានប្រជាប្រិយភាពខ្លាំង ហើយប្រហែលកាន់តែមានប្រជាប្រិយភាពថែមទៀតក្នុងអំឡុងពេលរាតត្បាតជំងឺនេះ ហើយការបង្វិលប្រាក់ជូនវិញនេះដែលធ្វើឡើងតាមរយៈដៃគូរបស់យើងគឺក្រុមហ៊ុន Pi Pay នឹងមានភាពទាក់ទាញខ្លាំងចំពោះអ្នកចូលចិត្តលេងហ្គេមទាំងអស់ ពិសេសអ្នកលេងហ្គេមពូកែៗ ប្រាកដជាចង់ចាប់ឱកាសនេះមិនខាន ”។
លោក Tomas Pokorny អគ្គនាយកក្រុមហ៊ុន Pi Payបានថ្លែងថា៖ “ភាពជាដៃគូសំខាន់មួយរបស់យើងនៅពេលយើងបានចាប់ផ្តើមក្រុមហ៊ុន PiPay កាលពីប៉ុន្មានឆ្នាំមុន ពិតណាស់គឺជាមួយធនាគារ ABA ដែលជាធនាគារនាំមុខគេខាងផ្នែកឌីជីថល។ ចរន្តនៃផ្ទេរប្រាក់ដោយសេរីរវាងគណនីរធនាគារ ABA និងគណនី Pi Payនៅតែមានជាបន្តបន្ទាប់បានបង្ហាញពីភាពជាដៃគូនេះមានសារៈសំខាន់យ៉ាងណា បើទោះជាមានទស្សនៈមើលមកថាយើងអាចជាដៃគូប្រកួតប្រជែង ប៉ុន្តែនៅក្នុងយុគសម័យឌីជីថល យើងក៏ជាដៃគូនឹងគ្នាផងដែរ។ យើងកំពុងបង្កើតភាពជាដៃគូថ្មីៗនៅគ្រប់ពេល ហើយយើងនឹងរក្សាការជូនដំណឹងដល់អតិថិជនអំពីអ្វីថ្មីៗដែលយើងអាចគាំទ្រដល់ពួកគេ ខណៈដែលកំពុងប្រយុទ្ធប្រឆាំងរួមគ្នាដើម្បីជម្នះជំងឺមរណៈនេះ»៕