អត្ថបទពាណិជ្ជកម្ម

រយៈពេល ៣ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ មានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណ ២ម៉ឺននាក់


ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៌បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានទាក់ទាញអ្នកចូលរួមទាំងជាតិ និងអន្តរជាតិ ប្រមាណ ២ម៉ឺននាក់ លើសពីឆ្នាំមុន ដែលមានត្រឹមប្រមាណ ១០,០០០ នាក់ប៉ុណ្ណោះ។
រយៈពេល ៣ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ មានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណ ២ម៉ឺននាក់
ដោយ

ថ្លែងក្នុងពិធីបិទ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៌បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នៅរសៀលថ្ងៃទី៧ ខែធ្នូនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឱ្យដឹងថា វេទិការយៈពេល ៣ថ្ងៃនេះ បានផ្តល់ឱកាសជូនដល់អ្នកចូលរួមទាំងអស់ ស្វែងយល់អំពីការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល តាមរយៈការចូលរួមស្តាប់កិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់ស៊ីជម្រៅ ប្រកបដោយស្មារតីបើកចំហ រវាងថ្នាក់ដឹកនាំទទួលបន្ទុកវិស័យនេះមកពីបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា វាគ្មិនជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញបច្ចេកទេស និងអ្នករៀបចំគោលនយោបាយមកពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើន និងការធ្វើបទបង្ហាញនានា ដោយវាគ្មិនជាតិ និងអន្តរជាតិជាច្រើននាក់។

លោក រដ្ឋមន្ត្រី ក៏បានលើកឡើងថា អ្នកចូលរួម ក៏ទទួលបានឱកាសទស្សនាការដាក់តាំងបង្ហាញថ្នាល កម្មវិធី និងផលិតផលឌីជីថលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលជាតិ និងអន្តរជាតិ ស្វែងយល់អំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថលឈានមុនថ្មីៗនៅកម្ពុជា គំនិតនវានុវត្តន៍សំខាន់ៗ និងដំណោះស្រាយឌីជីថលដែលជួយសម្រួលដល់ដំណើរការនៃជីវភាពប្រចាំថ្ងៃ។ វេទិកានេះ ក៏បានផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថល (Digital Startup) របស់កម្ពុជា ដាក់តាំងបង្ហាញផលិតផល និងដំណោះស្រាយឌីជីថលថ្មីៗ ហើយបង្កើតជាវេទិកាទំនាក់ទំនងនិងបង្កើតជាបណ្តាញធុរកិច្ចផងដែរ។

ផ្អែកលើសមិទ្ធផលការងារនិងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោករដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា ក្រសួង បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ៧ ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលតាមរយៈអនុស្សរណៈទាំងនេះ ក្រសួង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងឱ្យបានកាន់តែរឹងមាំ និងទូលំទូលាយ ការជួយគាំទ្រគ្នាទៅវិញទៅមក និងការទាញយកផលប្រយោជន៍ជាអតិបរមាសម្រាប់ជាតិ និងប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ភាពជោគជ័យនៃវេទិកានេះ បានបង្ហាញជាក់ច្បាស់ថា កម្ពុជា កំពុងបោះជំហានយ៉ាងស្វាហាប់នៅលើវិថីមួយដ៏ត្រឹមត្រូវឆ្ពោះទៅរកដំណើរការបរិវត្តកម្មឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

លោក រដ្ឋមន្ត្រី សង្ឃឹមថា លទ្ធផលនៃកិច្ចពិភាក្សា និងបទបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិទាំងអស់ នឹងក្លាយទៅជាធាតុចូលយ៉ាងសំខាន់ ឬជាពុទ្ធិដ៏មានអត្ថន័យ សម្រាប់ទាំងអស់ យកទៅប្រើប្រាស់ក្នុងការបំពេញការងារ ឬក្នុងជីវភាពប្រចាំថ្ងៃ នៅក្នុងដំណើរការបរិវត្តកម្មឌីជីថល ឆ្ពោះទៅរកបរិវត្តកម្មរដ្ឋាភិបាលឌីជីថលពេញលេញ។ ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកដែលបានចូលរួមវេទិកាឆ្នាំ២០២៥ នេះ បន្តទំនាក់ទំនងឱ្យកាន់តែស្អិតរមួត ដើម្បីបង្កើតជាបណ្តាញនៃការផ្លាស់ប្តូរមតិយោបល់ និងជាកិច្ចសហប្រតិបត្តិការអន្តរក្រសួង ស្ថាប័ន៕




អត្ថបទបន្ទាប់


គណបក្សភឿថៃ រិះគន់លោក អានុទីន ពាក់ព័ន្ធបញ្ហាគ្រោះទឹកជំនន់ និងឧក្រិដ្ឋកម្មអនឡាញ

ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃ ដែលជាអតីតគណបក្សកាន់អំណាចកាលពី៣ខែមុន បានរិះគន់រដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល ជុំវិញភាពកំសោយនៃ…

រដ្ឋបាលលោក ត្រាំ នឹងពង្រីកបម្រាមហាមពលរដ្ឋមកពីជាង៣០ប្រទេសមិនឱ្យជាន់ទឹកដីសហរដ្ឋអាម៉េរិក

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាម៉េរិក លោកស្រី គ្រីស្ទី ណូអេម (Kristi Noem) បានប្រកាសថា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នឹងពង្រីកបម្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ