ការរអាក់រអួលដំណើរការអាជីវកម្មក្នុងអាស៊ាន ធ្វើឱ្យខាតបង់២,៥លានដុល្លារ ក្នុងមួយម៉ោង

ការរអាក់រអួលដំណើរការអាជីវកម្មក្នុងអាស៊ាន ធ្វើឱ្យខាតបង់២,៥លានដុល្លារ ក្នុងមួយម៉ោងដែលខ្ពស់ជាងការខាតបង់ជាមធ្យមរបស់ពិភពលោកទៅទៀត


របាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនវិភាគ និងតាមដានទិន្នន័យអាម៉េរិក New Relic បង្ហាះថា ការរអាក់រអួលដំណើរការអាជីវកម្មក្នុងតំបន់អាស៊ាន ធ្វើឱ្យខាតបង់រហូតដល់ទៅ២,៥លានដុល្លារ ក្នុងមួយម៉ោង បើធៀបនឹងការខាតបង់ជាមធ្យម១,៩លានដុល្លារអាម៉េរិក នៅក្នុងតំបន់ទាំងអស់ផ្សេងទៀតនៃពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Asian Business Review កាលពីពេលថ្មីៗនេះ។
ការរអាក់រអួលដំណើរការអាជីវកម្មក្នុងអាស៊ាន ធ្វើឱ្យខាតបង់២,៥លានដុល្លារ ក្នុងមួយម៉ោង

របាយការណ៍ស្ទង់មតិមួយបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ការរអាក់រអួលដំណើរការអាជីវកម្មក្នុងអាស៊ាន ធ្វើឱ្យខាតបង់២,៥លានដុល្លារ ក្នុងមួយម៉ោងដែលខ្ពស់ជាងការខាតបង់ជាមធ្យមរបស់ពិភពលោករហូតដល់ប្រមាណ៣២%ឯណោះ។ ការស្ទង់មតិដែលធ្វើឡើងទៅលើអ្នកជំនាញផ្នែកបច្ចេកវិទ្យាជាង១,៧០០នាក់មកពីប្រទេសចំនួន១៦នេះបានបង្ហាញថា ការរអាក់រអួលដំណើរការអាជីវកម្មទូទាំងពិភពលោកលើកលែងតែអាស៊ាន បានបង្កការខាតបង់ជាមធ្យម១,៩លានដុល្លារអាម៉េរិក ក្នុងមួយម៉ោង។

របាយការណ៍ដដែលបានបន្តថា អ្នកឆ្លើយ៨០%មកពីសិង្ហបុរី និយាយថា ពួកគេអាចដោះស្រាយការរអាក់រអួលដំណើរការអាជីវកម្មបានឆាប់រហ័សជាងមុន បន្ទាប់ពីប្រើប្រាស់ឧបករណ៍តាមដាន ដែលនេះជាតួលេខខ្ពស់បំផុតក្នុងចំណោមប្រទេសទាំងអស់ដែលត្រូវបានស្ទង់មតិ។

ក្រុមវិស្វករក្នុងតំបន់អាស៊ាន ចំណាយប្រមាណ៣០%នៃពេលវេលារបស់ពួកគេ ឬ ជាមធ្យម១២ម៉ោងក្នុងមួយសប្ដាហ៍នៅក្នុងការដោះស្រាយបញ្ហារអាក់រអួលដំណើរអាជីវកម្ម។ មូលហេតុចម្បងនៃការរអាក់រអួលអាជីវកម្មដោយឥតបានព្រៀងទុកនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ គឺការគាំងបណ្ដាញដែលមាន៣៥% បញ្ហាជាមួយភាគីទី៣ ឬ អ្នកផ្ដល់សេវាកម្ម Cloud មាន២៩% និងបញ្ហារអាក់រអួលដែលបង្កឡើងដោយមនុស្សមាន២៨%។

ការរអាក់រអួលដំណើរការអាជីវកម្មកើតមានជាញឹកញាប់ ដោយ១ភាគ៣នៃក្រុមហ៊ុនក្នុងតំបន់អាស៊ាន ជួបប្រទះបញ្ហារអាក់រអួលរៀងរាល់សប្ដាហ៍៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុន កំពុងសម្លឹងមើលចងសម្ព័ន្ធជាមួយបក្សមានសំឡេងភាគតិចក្នុងសភា ដើម្បីបន្តដឹកនាំរដ្ឋាភិបាល ក្រោយគណបក្សប្រឆាំងដ៏ធំបដិសេធ

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីជីរូ អ៊ីស៊ីបា (Shigeru Ishiba) ត្រូវបានគេរំពឹងថា កំពុងស្វែងរកផ្លូវដើម្បីបន្តកាន់អំណាចដោយចង់សម្ព័ន្ធជាមួយគណប…

អ្នកធ្វើការក្នុងវិស័យកសិឧស្សាហកម្មចង់ឱ្យមានការកំណត់ប្រាក់ខែ និងអត្ថប្រយោជន៍ដូចវិស័យកាត់ដេរ

កម្មករបម្រើការងារក្នុងវិស័យកសិ-ឧស្សាហកម្ម ចេក និងកៅស៊ូចង់ឱ្យរដ្ឋាភិបាលកំណត់ប្រាក់ខែ និងផ្ដល់អត្ថប្រយោជន៍នានា ដូចអ្នកធ្វើការក្នុងវិស័យវាយនភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ