ក្រុមហ៊ុន EZECOM / TELCOTECH

ក្រុមហ៊ុន EZECOM / TELCOTECH របស់អ្នកឧកញ៉ាគិតម៉េងគ្រោងបោះផ្សាយលក់បណ្ណបំណុលតម្លៃ ២០លានដុល្លារ


ក្រុមហ៊ុន EZECOM/TELCOTECH ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់មហាសេដ្ឋីល្បីឈ្មោះនៅកម្ពុជាអ្នកឧកញ៉ាគិត ម៉េង បានប្រកាសថា ក្រុមហ៊ុនទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility ដើម្បីដំណើរការបោះផ្សាយលក់មូលបត្របំណុលតម្លៃ ២០លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន EZECOM / TELCOTECH នៅថ្ងៃទី ២៥ ខែសីហាឆ្នាំ២០២១។
រូបភាពអ្នកឧកញ៉ាគិត ម៉េង៖ ( រូបភាព៖ Royal Group)
ដោយ

ក្រុមហ៊ុន Ezecom/Telcotech គឺជា ក្រុមហ៊ុន ផ្តល់សេវាអិនធឺណិតលំដាប់ខ្ពស់ ដែលបម្រើ តម្រូវការទីផ្សារសេវាអ៊ិនធឺណិត សម្រាប់ក្រុមហ៊ុនសហគ្រាស និងតាមលំនៅដ្ឋាន ក្នុងប្រទេសកម្ពុជា។ ​សម្រាប់ទឹកប្រាក់ដែលបានពីការបោះផ្សាយ មូលបត្រ បំណុលនេះ ដើម្បីវិនិយោគបន្ថែមទៀតលើប្រព័ន្ធ អេកូឡូស៊ី ឌឺជីថល របស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន មូលបត្រ _ SBI Royal Securities គឺជា ទីប្រឹក្សា ហិរញ្ញវត្ថុ និង ភ្នាក់ងារ​ធានាទិញ មូលបត្របំណុល ដែលត្រូវបានរំពឹងថា ដោយការលក់បណ្ណបំណុលនេះ​អាចនឹង​ធ្វើឡើងនៅ​ត្រីមាសទី៣ ឆ្នាំនេះ ។

 លោកស្រី Yuni Lee Heathcote អគ្គនាយិការបស់ក្រុមហ៊ុន EZECOM បាន ថ្លែងថា “ក្រុមហ៊ុន EZECOM ផ្តល់តម្លៃដល់ប្រព័ន្ធ អេកូឡូស៊ី (eco -systems ) ធុរកិច្ច របស់ យើង យ៉ាងខ្លាំង មិនថាចំពោះ អតិថិជន ដៃគូ ឬ និយ័តករនោះទេ”។

អ្នក ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies បានថ្លែងថា “ក្រុមហ៊ុន Ezecom រួមជាមួយនឹង ក្រុមហ៊ុន Telcotech គឺជា ក្រុមហ៊ុនខ្មែរ ១០០ % ដែលធ្វើការងារ ផ្តោតលើការផ្តល់ ជូននូវវិសាលភាព គ្រប ដណ្តប់ និង ការតភ្ជាប់អ៊ិនធឺណិត​ប្រកបដោយ គុណភាព និង ប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រជាជនកម្ពុជា ។ 

ការបោះផ្សាយ មូលបត្របំណុលនេះ នឹង ផ្តល់ លទ្ធភាពឱ្យក្រុមហ៊ុននេះបន្ត ដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុង ការបង្កើតអនាគតឌីជីថលរបស់ កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និង យុទ្ធសាស្ត្រឌីជីថល ។ 

 គួរបញ្ជាក់ថា ក្រុមហ៊ុន Ezecom/Telcotech បាននទទួលការ​អនុម័តពីនិយតករ​មូលបត្រកម្ពុជាសម្រាប់​ការបោះផ្សាយលក់មូលបត្រ​បំណុលនេះ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ និងពី ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំងដាក់ឲ្យប្រើប្រាស់បណ្ណបញ្ជាក់សុខភាពពេញលេញ តើនឹងជួយស្ដារសេដ្ឋកិច្ចបានកម្រិតណា?

ព័ត៌មាន
ប្រទេសបារាំងបានដាក់ចេញនៅវិធានការចាក់វ៉ាក់សាំង និង តម្រូវឱ្យពលរដ្ឋបារាំងបង្ហាញបណ្ណបញ្ជាក់សុខភាពមុនចូលភោជនីយដ្ឋាន និង កន្លែងសាធារណៈផ្សេង…

មេរោគបំប្លែងថ្មី ឌែលតា នៅតែបន្តវាយលុកនៅទូទាំងប្រទេសកម្ពុជា ខណៈចំនួនអ្នកឆ្លងកើនដល់ ១.៣២៥នាក់ហើយ

ព័ត៌មាន
េរោគបំប្លែងថ្មីឌែលតា នៅតែបន្តវាយលុកកម្ពុជា ដោយបានឆ្លងរីករាលដាលក្នុងរាជធានី-ខេត្ត ចំនួន២៣ហើយ ខណៈដែលចំនួនអ្នកឆ្លងមេរោគបំប្លែងឌែលតា សរុបម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ