ការវិនិយោគ

ក្រុមហ៊ុនខ្មែរ និងជប៉ុន ចំនួន ៦០ មកពីវិស័យចម្រុះ ជួបជុំគ្នាស្វែងរកឱកាសចាប់ដៃគូវិនិយោគនៅកម្ពុជា


យ៉ាងហោចណាស់ មានថ្នាក់ដឹកនាំក្រុមហ៊ុនខ្មែរ និងជប៉ុនសរុបចំនួន ៦០ បានជួបជុំគ្នា នៅក្នុងកម្មវិធីជំនួបធុរកិច្ចរវាងវិនិយោគិនកម្ពុជា និងជប៉ុន ដែលសហការរៀបចំឡើងដោយធនាគារ អេសុីលីដា និងសមាគមន៍ជប៉ុន-កម្ពុជា នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងគោលបំណងស្វែងរកឱកាសសហការគ្នាសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិយោគ។ នេះ គឺជាលើកទី ៤ហើយ ដែល ធនាគារ អេស៊ីលីដា និងសមាគមន៍ជប៉ុន-កម្ពុជា បានសហការរៀបចំកម្មវិធីជំនួបធុរកិច្ចនេះឡើងនៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា។
ការវិនិយោគ
ដោយ

ជំនួបនេះ បានប្រមូលផ្ដុំនូវថ្នាក់ដឹកនាំអាជីវកម្ម ក្នុងវិស័យចម្រុះ រួមមាន សហគ្រាសធុនតូច និងមធ្យម ផលិតកម្ម កសិកម្ម អចលនទ្រព្យ សំណង់ គ្រឿងសំអាង ប្រព័ន្ធព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ការរចនាស្ថាបត្យកម្ម និងការប្រឹក្សាយោបល់។

លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់ហិរញ្ញវត្ថុ នៃ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការទាក់ទាញវិនិយោគិនជាច្រើនទាំងក្នុងស្រុក និងវិនិយោគិនជប៉ុន មកពីវិស័យផ្សេងៗគ្នា ចំនួន ៦០ ក្រុមហ៊ុន ដើម្បីចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ក្នុងគោលបំណង ផ្លាស់ប្តូរចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកទេស និងនវានុវត្តន៍ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងធុរកិច្ច។

លោកស្រី ម៉ារ អមរា ក៏បានបន្ថែមថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខក្នុងប្រទេសកម្ពុជា ធនាគារ អេស៊ីលីដា ប្ដេជ្ញាចិត្តក្នុងការជំរុញការរីកចម្រើន និងនវានុវត្តន៍ ហើយកិច្ចសហការរបស់ស្ថាប័នយើងទាំងពីរ និងផ្តល់នូវមធ្យោបាយកាន់តែប្រសើរដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានដៃគូពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូលើបច្ចេកវិទ្យាថ្មីៗ។

លោកស្រីបន្ថែមថា ជំនួបធុរកិច្ចលើកទី៤ រវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក៏បើកឱកាសដល់វិនិយោគិននៃប្រទេសទាំងពីរ ដើម្បីធ្វើការណែនាំពីកិច្ចការវិនិយោគរវាងគ្នាទៅវិញទៅមក សំដៅស្វែងរកឱកាសសហការរួមគ្នាលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ការជួបជុំគ្នានាពេលនេះ ជាការពង្រឹងចំណងមិត្តភាព និងចំណងធុរកិច្ចដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរ ដោយជំរុញឱ្យមានវិបុលភាពទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជា នឹងពិភាក្សា និងស្វែងរកឱកាសសម្រាប់ការផ្គូផ្គងអាជីវកម្ម និងកិច្ចសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា កម្មវិធីជំនួបធុរកិច្ចលើកទី ៤នេះ បានអនុញ្ញាតឱ្យ វិនិយោគិនសក្តានុពលមកពីប្រទេសជប៉ុន អាចជួបផ្ទាល់ជាមួយអ្នកជំនាញ និងសហគ្រិនក្នុងស្រុក ដើម្បីកំណត់យកឱកាសវិនិយោគមកពី វិស័យចម្រុះ នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ការធ្វើដំណើរមកដល់របស់វិនិយោគិនជប៉ុន ក៏បានបើកឱកាសឱ្យពួកគេ អាចមើលឃើញ និងស្វែងយល់ដោយផ្ទាល់ពីដំណើរការអាជីវកម្ម និងបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលកំពុងរីកចម្រើនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។




អត្ថបទបន្ទាប់


អាជ្ញាធរមីនទទូចឱ្យថៃ កុំយកបញ្ហាផ្ទុះមីនធ្វើជាមូលហេតុក្នុងការព្យួរកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន អាជ្ញាធរមីន ទទូចឱ្យភាគីថៃ ចៀសវាងយកបញ្ហាផ្ទុះមីនធ្វើឱ្យទាហានថៃ រងរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ